នៅក្នុងប្រទេសប៉ាគីស្ថាន
រដ្ឋអំណាចបានផ្តើមពង្រឹងសន្តិសុខនាថ្ងៃសុក្រ ទី១៧ កុម្ភៈ
ពោលមួយថ្ងៃក្រោយកើតមានអំពើភេរវកម្មអត្តឃាដយ៉ាងបង្ហូរឈាមដោយបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច
៨៣នាក់ និងរបួសជាង
២៥០នាក់ដែលភាគច្រើនកំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ទន្ទឹមនឹងការពង្រឹងសន្តិសុខ កម្លាំងប៉ូលិស
និងទាហានក៏បានបើកប្រតិបត្តិការក្រោមទ្រង់ទ្រាយធំបង្រ្កាបលើទីតាំងមួយចំនួនរបស់ពួកភេរវជននៅទូទាំងប្រទេសដោយសម្លាប់បានពួកភេរជនយ៉ាងតិចជាង
២០នាក់។
ភេរវកម្មអត្តឃាតក្នុងយប់ថ្ងៃព្រហស្បតិ៍
ទី១៦
កុម្ភៈបានកើតមាននៅទីសក្ការៈសាសនាមួយស្ថិតប៉ែកខាងត្បូងប្រទេសដោយបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច
៨៣នាក់ ក្នុងនោះមានកូនក្មេងប្រមាណជា ២០នាក់ និងមានរបួស
២៥០នាក់ផ្សេងទៀត។
នេះជាភេរវកម្មដែលបានសម្លាប់មនុស្សយ៉ាងច្រើនសម្បើមនៅប៉ាគីស្ថាន
គិតតាំងពីភេរវកម្មវាយប្រហារលើសាលារៀនមួយក្នុងខេត្តប៉េស្ហាវ៉ានាដំណាច់ឆ្នាំ
២០១៤ ដែលបណ្តាលឲ្យស្លាប់មនុស្សជាង ១៥០នាក់។
ថ្នាក់ដឹកនាំនយោបាយ ស៊ីវិល និងយោធាបានបញ្ចេញប្រតិកម្មបរិហារលើភេរវកម្មអត្តឃាតដោយសន្យាចាត់វិធានចាស់ដៃប្រឆាំងនឹងកម្លាំងសត្រូវ និងធ្វើការសងសឹកជំនួសឲ្យជនរងគ្រោះស្លូតត្រង់។ តាំងពីថ្ងៃសុក្រ ទី១៧ កុម្ភៈមកទល់ពេលនេះ កម្លាំងយោធា និងប៉ូលិសក្នុងទីក្រុង និងនៅតាមបណ្តាខេត្តមួយចំនួនបានចេញប្រតិបត្តិការបង្រ្កាបលើទីតាំងជាច្រើនដោយសម្លាប់បានភេរវជនយ៉ាងតិចជាង ២០នាក់ និងក្របួច ក បានជាច្រើននាក់ផ្សេងទៀត។
អ្នកទទួលខុសត្រូវម្នាក់ក្នុងរដ្ឋាភិបាលដែលមិនព្រមបញ្ចេញឈ្មោះបានថ្លែងថា ប្រតិបត្តិការក្រោមទ្រង់ទ្រាយធំនេះនឹងបន្តធ្វើជាច្រើនថ្ងៃទៅមុខទៀត។ ចំណែកអ្នកនាំពាក្យកងទ័ពបានប្រកាសឲ្យដឹងពីការបិទព្រំដែនជាមួយប្រទេសអាហ្វហ្កានីស្ថានដោយសារតែភេរវកម្មថ្មីៗកន្លងទៅក្នុងទឹកដីប៉ាគីស្ថានបានរៀបចំដោយក្រុមបះបោរមានមូលដ្ឋានក្នុងទឹកដីអាហ្វហ្កានីស្ថាន។
អ្វីជាការកត់សម្គាល់ ភេរវកម្មអត្តឃាតកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ កុម្ភៈដែលជាស្នាដៃរបស់អង្គការរដ្ឋអ៊ីស្លាមបានកើតមានឡើង បន្ទាប់ពីមានភេរវកម្មអត្តឃាតផ្សេងទៀតក្នុងស្រុកមួយចំនួននាដើមសប្តាហ៍ដែលរៀបចំឡើងដោយចលនាតាលីបង់ប៉ាគីស្ថានហៅកាត់ថា TTP។ យ៉ាងណាក៏ដោយ ពលរដ្ឋប៉ាគីស្ថានបានសម្តែងការតក់ស្លុត ព្រមទាំងធ្វើការទិតៀន ស្តីបន្ទោសលើអសមត្ថភាពរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងកម្លាំងសន្តិសុខ ពិសេសយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងភេរវនិយម៕

No comments:
Post a Comment