ក្រោយពេលលោក សម រង្ស៊ី លាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ
រួចមកបានធ្វើឲ្យមជ្ឈដ្ឋាននានា តាមដានដោយយកចិត្តទុកចំពោះស្ថានការណ៍នយោបាយ នៅកម្ពុជាដែលមានសភាពកាន់តែតានតឹងហើយមិនទាន់មានច្រកសម្រាប់ដោះស្រាយឲ្យ
បានប្រសើរឡើងវិញ។ ទន្ទឹមនឹងនេះអ្នកវិភាគនយោបាយមួយចំនួនបានវាយតម្លៃថា
ជម្រើស របស់លោក សម រង្ស៊ី
ដែលលាលែងពីតំណែងប្រធានគណបក្សកំពុងធ្វើឲ្យគូប្រជែងស្មានមិន ដល់ឡើយ។ មានន័យថា
អ្នកដែលមានបំណងរំលាយគណបក្សសង្គ្រោះជាតិ ឲ្យបានមុន
ពេលបោះឆ្នោតកំពុងជួបរឿងខកចិត្តដោយសារតែលោក សម រង្ស៊ី មានភាពឈ្លាសវៃរក
ឃើញវិធីទប់ទល់បានភ្លាមៗ។
កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ
បានបើកកិច្ចប្រជុំជាបន្ទាន់ហើយសម្រេចឲ្យលោក សម រង្ស៊ី លាលែងពីតំណែងប្រធានគណ
បក្សនិងពីសមាជិកភាពរបស់លោកនៅក្នុងគណបក្ស។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ
គណបក្សសង្គ្រោះជាតិ
បានបញ្ជាក់យ៉ាងច្បាស់ជុំវិញបញ្ហានេះក្រោយពេលគណៈកម្មាធិការ
នាយកបានសម្រេចទៅលើពីរចំណុចសំខាន់ៗ។ ក្នុងនោះទី១- ទទួលយកពាក្យលាលែងពី
គណបក្សរបស់លោក សម រង្ស៊ី និងទី២- ប្រគល់សិទ្ធិជូនលោក កឹម សុខា ទទួលបន្ទុកជា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រហូតដល់មានការជ្រើសរើសប្រធានគណបក្សថ្មី។
អ្នកតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបានយល់ឃើញថា ការលា
លែងរបស់លោក សម រង្ស៊ី ជាមធ្យោបាយដ៏ល្អដើម្បីរំដោះគណបក្សសង្គ្រោះជាតិ ឲ្យរួច
ផុតពីគ្រោះថ្នាក់ដែលកំពុងតែប្រឈម។
ទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកការលាលែងរបស់លោក
សម រង្ស៊ី ថាជាប្រវត្តិសាស្រ្តមួយមិនធ្លាប់មាននៅកម្ពុជា ព្រោះលោក សម
រង្ស៊ី ជាអ្នកនយោបាយដែលហ៊ានលះបង់តួនាទីនិងតំណែងជាន់ខ្ពស់ដើម្បី
ធ្វើយ៉ាងណាឲ្យមានដំណោះស្រាយសម្រាប់ប្រទេសជាតិ
ដើម្បីគណបក្សនិងដើម្បីឆន្ទៈប្រ ជាពលរដ្ឋកុំឲ្យនរណាបំផ្លាញបាន។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយគំរូមួយរូប
សម្រាប់អ្នកនយោបាយបច្ចុប្បន្ននិងអ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម ដោយមិន
ត្រូវខ្វល់ពីតួនាទី តំណែង ហើយត្រូវហ៊ានលះបង់ដើម្បីផលប្រយោជន៍ជាតិ។ ចំណែកលោក
សម រង្ស៊ី បានបញ្ជាក់ថា ការលាឈប់របស់លោក ពីតំណែងប្រធានគណបក្សជាផ្លូវការ ជា
រឿងមិនសំខាន់ឡើយ ហើយការលះបង់បែបនេះគឺមានបំណងការពារគណបក្សដើម្បីផ្តល់
ឱកាសឲ្យគណបក្សសម្រេចឆន្ទៈនាពេលខាងមុខ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញ
ព័ត៌មានបរទេសជាបន្តបន្ទាប់គឺលោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅរបស់
លោកក្នុងការលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ។
សូម្បីតែប្រជាពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនក៏បានសម្តែងមតិ ចំពោះបញ្ហាដែលលោក
សម រង្ស៊ី លាលែងពីតំណែងពីប្រធានគណបក្សសង្គ្រោះជាតិផងដែរដោយចាត់ទុកថាជា
ជម្រើសត្រឹមត្រូវនឹងមានភាពឈ្លាសវៃ។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តនានា
បានលើកឡើងថាល្បិចកលរបស់អ្នកប៉ុនប៉ងកម្ទេចគណបក្សសង្គ្រោះជាតិត្រូវបានមជ្ឈដ្ឋាន
ជាតិនិងអន្តរជាតិដឹងឮអស់ទៅហើយមិនអាចលាក់បាំងបានទេ។ ក្នុងនោះគម្រោងវិសោធន
កម្មច្បាប់ស្តីពីគណបក្សនយោបាយគឺជាល្បិចកលខ្មៅងងឹត
របស់អ្នកព្រួយបារម្ភខ្លាចចាញ់ ឆ្នោតនាពេលខាងមុខ។
អ្នកនយោបាយជើងចាស់មួយចំនួនបានទទួលស្គាល់ថា លោក សម រង្ស៊ី មានភាព
ឈ្លាសវៃក្នុងការទប់ទល់ស្ថានភាពនយោបាយ ហើយអាចសង្គ្រោះគណបក្សសង្គ្រោះជាតិ
បានយ៉ាងស្ងាប់ស្ងាត់និងទាន់ពេលវេលា។ ទោះជាយ៉ាងណាលោក សម រង្ស៊ី នៅតែជានិ
មិត្តរូបនៃការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតណាពេលខាងមុខ
ព្រោះប្រជាពលរដ្ឋកំពុងឆ្អែត ឆ្អន់នឹងរបបដឹកនាំបច្ចុប្បន្ន។
ទន្ទឹមនឹងនេះអ្នកវិភាគនយោបាយបានផ្តល់ជាអនុសាសន៍ថា មេដឹកនាំគណបក្សកាន់អំណាច
លោក ហ៊ុន សែន គួរតែដោះស្រាយភាពតានតឹងផ្នែកនយោ បាយដោយសន្តិវិធីឲ្យបានឆាប់
ហើយការយកឈ្នះចាញ់គូប្រជែងគួរធ្វើឡើងតាមរយៈការ បោះឆ្នោតដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ពិតប្រាកដ ស្របតាមឆន្ទៈប្រជាពលរដ្ឋ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment