កណ្តាល: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីម្សិលមិញព្រមានធ្ងន់ៗដល់ក្រុមអ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ណាមួយនោះឲ្យត្រៀមមឈូសឲ្យស្រេច
ទន្ទឹមនឹងនេះដែរ
មេធាវីរបស់លោកនាយករដ្ឋមន្ត្រីបានដាក់ពាក្យបណ្តឹងលើអ្នកវិភាគលោក
គឹម សុខ ដោយទាមទារសំណង ៥០ ម៉ឺនដុល្លារ
និងថាអ្នកវិភាគរូបនេះអាចជាប់ពន្ធនាគារប្រហែលជាពីរឆ្នាំ។
លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ខេត្តកណ្តាលកាលពីម្សិលមិញថាក្នុងតម្លៃណាក៏ដោយរដ្ឋាភិបាលរបស់លោកត្រូវតែរក្សាសន្តិភាពឲ្យបានដោយបញ្ជាក់ថាអ្នកដែលបំផ្លាញសន្តិភាពនឹងមិនត្រូវបានអត់ឱននោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «សូមបញ្ជាក់ជូនកុំប្រាថ្នាធ្វើបដិវត្តន៍ពណ៌អត់បានទេ សុំ អាហ្នឹងនិយាយតាមមួយបែបថាត្រៀមក្តារមឈូសឲ្យហើយទៅ អត់មានឲ្យលេងសើចទេ...ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសរីកលូតលាស់កំណើនសេដ្ឋកិច្ចមិនថមថយ»។
ទន្ទឹមនឹងការព្រមានដល់បុគ្គលណាដែលចង់ធ្វើបដិវត្តន៍ពណ៌លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថាមេធាវីរបស់លោកបានដាក់ពាក្យប្តឹងអ្នកវិភាគ លោក គឹម សុខ ទៅតុលាការហើយ។
លោកថ្លែងថា៖ «អ្នកនេះខ្ញុំបានបញ្ជាឲ្យនគរបាលតាមពីម្សិលហើយ កុំរត់ណា ព្រោះខ្លួនឯងថាជើងខ្លាំងទៅជាប់គុកអីត្រឹមពីរឆ្នាំអីតើ ហើយអស់លុយប៉ុន្មានអត់ដឹងទេ កុំថាអត់លុយសងវ៉ើយ បើថាគ្មានលុយសងមានតែរឹបអូសផ្ទះយកឡាយឡុង ព្រោះអីពេលអ្នកឯងនិយាយអ្នកឯងមានបានគោរពគេអត់ គេមានកិត្តិយសរបស់គេដែរគណបក្សប្រជាជនសម្លាប់មនុស្សចប់ហើយមានរឿងអីទៀត...កុំជោរណា ធ្វើនយោបាយកុំជោរ កុំឃើញគេមិនមាត់ ហើយអាងអាក្បាលមេក្រូ អាងវិទ្យុ នាំគ្នាវិភាគវាយប្រហារគេអត់ទេ ពង្រឹងនីតិរដ្ឋ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ដែរថាការទទួលបានសំណងប៉ុន្មានៗនោះគឺអាស្រ័យលើការសម្រេចរបស់តុលការ តែម្នាក់នេះលោកទារ ៥០ ម៉ឺន (ដុល្លារ)...ប៉ុន្តែតុលាការគេកាត់ឲ្យប៉ុន្មានជារឿងតុលាការទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «អាសិទ្ធិរបស់យើងទារយើងចេះតែទារទៅ...ព្រោះតុលាការគេមិនកាត់ឲ្យលើសពីច្បាប់កំណត់ទេ ខ្ញុំក៏ដឹងដែរលោកអ្នកវិភាគអើយ គេដឹងណាស់...ដូចខ្ញុំនិយាយអ៊ីចឹងលោកឯងបណ្ឌិតខ្ញុំឪបណ្ឌិតណាព្រោះខ្ញុំមានកូនជាបណ្ឌិត និងអនុបណ្ឌិតច្រើនណាស់ពេញមួយផ្ទះ...អ្នកវិភាគខ្លះគាត់គិតអាងតែបានក្បាលមេក្រូទរគេទរឯង ដល់គេដាក់ ថាគេប្រើប្រព័ន្ធតុលាការ ប៉ុន្តែបើលោកឯងកុំប៉ះគេ គេថាអីលោកឯង»។
លោកនាយករដ្ឋមន្ត្រីក៏បាននិយាយលាយឡំនឹងស្នាមញញឹមទៅកាន់ឯកអគ្គរដ្ឋទូតចិនដែលចូលរួមកម្មវិធីដែរថាកុំឲ្យអន្តរាគមន៍រឿងលោក គឹម សុខ បើទោះបីជាលោក គឹម សុខ បានទទួលការអប់រំនៅប្រទេសចិនក៏ដោយ និងកុំធ្វើដូចអាមេរិក។
លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្ត្រីកាលពីព្រឹកម្សិលមិញបានយកពាក្យបណ្តឹងទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងពាក្យបណ្តឹងនោះមេធាវីប្តឹងលោក គឹម សុខ លើអ្វីដែលលោកបាននិយាយនៅក្នុងកម្មវិធីវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៧។
ក្នុងពាក្យបណ្តឹងសរសេរថា៖ «វាគ្មិនឈ្មោះ គឹម សុខ ...បានប្រព្រឹត្តដោយចេតនា...ក្នុងគោលបំណងចោទប្រកាន់ មួលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងល់ទៅលើគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី...ហើយក៏បញ្ជាក់ពីចេតនាទុច្ចរិតបង្កជាការញុះញង់បំផុសបំផុលបញ្ឆេះកំហឹងមហាជនដែលអាចកើតមានចលាចលធ្ងន់ធ្ងរក្នុងសង្គមទាំងមូល»។
លោក គី តិច ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីដាក់ពាក្យបណ្តឹងថាបណ្តឹងនេះមិនអាចមានការសម្របសម្រួលនោះទេដោយថាច្បាប់គឺច្បាប់ហើយលោកបានដាក់វីដេអូឃ្លីបដែលលោក គឹម សុខ បាននិយាយ និងកំណត់ហេតុវិនាទីនៃវីដេអូឃ្លីបដែលត្រូវបានផ្ដល់ជាភ័ស្តុតាងទៅកាន់តុលាការគឺគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។
លោកបន្ថែមថា៖ «ការបញ្ចេញមតិដែលផ្ទុយពីការពិតក្នុងរូបភាព...មួលបង្កាច់ទម្លាក់កំហុសលើអ្នកដទៃហើយការបញ្ចេញមតិដែលខុសពីការពិតអាហ្នឹងច្បាប់ក៏ត្រូវហាមឃាត់ដែរ ដូច្នេះអាហ្នឹងកុំអាងថាការបញ្ចេញមតិ»។ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលោក គឹម សុខ មិនអាចទាក់ទងសុំការឆ្លើយតបណាមួយបានទេកាលពីម្សិលមិញ។ តែបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថាលោកនឹងទទួលខុសត្រូវចំពោះអ្វីដែលលោកបាននិយាយដោយថាប្រសិនបើការអត្ថាធិប្បាយរបស់លោកពិតជាមានចំណុចជាប់ទោសតាមច្បាប់ «យុត្តិធម៌មិនបំភ្លៃមែន»។
លោកសរសេរទៀតថា៖ «អ្វីដែលខ្ញុំធ្វើគឺដើម្បីចូលរួមបំភ្លឺចម្ងល់ប្រជារាស្ត្រអំពីស្ថានការណ៍នយោបាយ និងស្ថានភាពអយុត្តិធម៌សង្គមកម្ពុជាបច្ចុប្បន្ន និងជាពិសេសលើកទឹកចិត្តពួកគាត់ឲ្យចូលរួមតស៊ូមតិបែបប្រជាធិបតេយ្យខ្ញុំស្នើរដ្ឋាភិបាលមេត្តាចេះទទួលខុសត្រូវវិញដែរ នូវអ្វីដែលជាភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនចំពោះរាស្ត្រគឺការជម្រះមន្ទិលសង្ស័យថាអ្នកណាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី ដោយចាប់ផ្តើមពីការបង្ហាញអង្គចងចាំ។ បើបានប៉ុនហ្នឹង ខ្ញុំអស់ចិត្តហើយ ទោះត្រូវមានទោសប៉ុនណាពលរដ្ឋថ្លៃថ្នូរចង់រស់នៅក្រោមមេដឹកនាំថ្លៃថ្នូរ»។
លោកសរសេរទៀតថា៖ «បើបងប្អូនឈាមខ្មែរទាំងឡាយទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យយល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរនោះជីវិតជាតិយើងនៅតែរស់ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»។
ការបង្ហាញវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនេះត្រូវបានលោក គី តិច ថាជាសមត្ថកិច្ចរបស់តុលាការមិនមែនជាសមត្ថកិច្ចរបស់រដ្ឋាភិបាលនោះទេ។
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយលោក សូ ចន្ថា មានប្រសាសន៍ចំពោះបណ្តឹងលើលោក គឹម សុខ នេះហាក់មានភាពធ្ងន់ធ្ងរទាក់ទងទៅនឹងរឿងសំណងហើយការដែលលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យមានមន្ត្រីនគរបាលតាមឃ្លាំមើលបុគ្គលដែលមិនទាន់ត្រូវបានចោទប្រកាន់ជាការរំលោភសិទ្ធិមនុស្សមួយ។
លោក សូ ចន្ថា ឲ្យដឹងដែរថាតាមការសិក្សា និងស្រាវជ្រាវរបស់លោកមើលមិនឃើញថានៅកម្ពុជាអាចមានចលនាបដិវត្តន៍ពណ៌នោះទេ តែមានបដិវត្តន៍គំនិតត្រង់ថាប្រជាពលរដ្ឋមានការគិតអ្វីដែលថ្មី ចង់បានការរីកចម្រើនដែលស្របទៅតាមសកលភាវូបនីយកម្ម៕

No comments:
Post a Comment