ឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះខាងរកស៊ីឈើនៅកម្ពុជា
លោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស
បានច្រានចោលព័ត៌មានថា ឃ្លាំងស្តុកឈើដែលឆេះនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
កាលពីថ្ងៃទី១៩ ខែកុម្ភៈនោះ ថាមិនមែនជារបស់លោកទេ
ដោយថាលោកឈប់រកស៊ីទិញលក់ឈើយូរហើយ។
នេះបើតាមការអះអាងរបស់លោក ទ្រី ភាព ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកថាបានប្តូរអាជីពពីអ្នកប្រមូលទិញឈើនៅក្នុងស្រុកខ្មែរយូរហើយ។ លោកថ្លែងថា «ខ្ញុំឈប់រកស៊ីទិញលក់ឈើយូរហើយ គ្មានឈើអីណាទុកឲ្យឆេះនោះទេ»។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីលោក ទ្រី ភាព មាននៅឡើយទេ។
បើតាមអធិការរងនគរបាលស្រុកសៀមប៉ាងម្នាក់ សុំមិនបញ្ចេញឈ្មោះ
ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីរំលងអាធ្រាត្រថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧
ពិតជាមានអគ្គិភ័យឆេះឃ្លាំស្តុក នៅឃុំស្រែសំបូរ ខេត្តស្ទឹងត្រែងពិតមែន។
លោកបន្តថា ឃ្លាំងស្តុកឈើនោះ កន្លងមកជារបស់ក្រុមហ៊ុន ទ្រី ភាព
តែលូវលោកមិនបានដឹងថាជារបស់អ្នកណានោះទេ។
លោកថា «មិនដឹងទេ ថាជារបស់ក្រុមហ៊ុនណាដែរ តែកាលមុនជារបស់ក្រុមហ៊ុនលោក ទ្រី ភាព ប៉ុន្តែក្រោយពីមានខាងក្រសួងចុះពិនិត្យមកមិនដឹងទេ»។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ Global Witness
បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថាលោក ទ្រី ភាព
ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជា
បានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជានិងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
របាយការណ៍ដែលមានចំណងជើងថា «តម្លៃឈើប្រណីត»
នេះឲ្យដឹងថាតម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ
សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថា លោក
ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់
ដោយពឹងផ្អែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល
និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស
និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment