បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរ២ដង
និងបាញ់បង្ហោះកាំជ្រួចមីស៊ីលជាច្រើនដងមកនៅឆ្នាំ២០១៦
មេដឹកនាំកូរ៉េខាងជើង Kim Jong Un
បានសាកល្បងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការមធ្យមថ្មីកាលពីថ្ងៃអាទិត្យ។
កាំជ្រួចនោះបានហោះចម្ងាយប្រហែល៥រយគីឡូម៉ែត្រមុនពេលធ្លាក់ចូលក្នុងផ្ទៃទឹកអន្តរជាតិនៅចន្លោះប្រទេសកូរ៉េខាងត្បូង
និងប្រទេសជប៉ុន។កាំជ្រួចមីស៊ីលនោះត្រូវបានគេជឿជាក់ថា
បានត្រូវប្រើប្រាស់ដោយឥន្ធនៈរឹង
ជាប្រភេទឥន្ធនៈមួយដែលនឹងធ្វើឲ្យការបាញ់បង្ហោះនៅថ្ងៃអនាគតមានការលំបាកធ្វើការតាមដាន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបគ្នាកាលពីថ្ងៃច័ន្ទទៅតាមសំណើរបស់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដែលមានប្រទេស១៥ជាសមាជិកបានថ្កោលទោសជាឯកច្ឆន្ទដល់ការបាញ់បង្ហោះកាំជ្រួចនេះ។
ប្រទេសកូរ៉េខាងជើងបានច្រានចោលសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិដោយនិយាយថា ការសាកល្បងនេះជាលក្ខណៈការពារ។ ដូច្នេះ តើការស្តីបន្ទោសកាលពីពេលថ្មីៗនេះរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើឲ្យកូរ៉េ ខាងជើងមានឥរិយាបថខុសប្លែកដែរឬទេ?
លោក Harry Kazianis នាយកការសិក្សាខាងការពារប្រទេសនៅឯមជ្ឈមណ្ឌលសម្រាប់ផលប្រយោជន៍ជាតិបាននិយាយថា «កូរ៉េខាងជើងមានការភ័យខ្លាចការផ្លាស់ប្តូររបបដោយសហរដ្ឋអាមេរិក ឬមហាអំណាចខាងក្រៅ»។
លោកនិយាយថា «កូរ៉េខាងជើងមានការភ័យខ្លាចយ៉ាងខ្លាំងថា សហរដ្ឋអាមេរិកនៅថ្ងៃណាមួយនឹងធ្វើការសម្រេចចិត្តដូចជាករណីក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ឬប្រទេសលីប៊ី ដែលវានឹងធ្វើឲ្យមានការផ្លាស់ប្តូររបបដឹកនាំ»៕

No comments:
Post a Comment