Tuesday, February 14, 2017

ពលរដ្ឋ​រូម៉ានី ៥ ម៉ឺននាក់ ត្រឡប់មក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជាថ្មី

ពលរដ្ឋ​រូម៉ានី​រាប់ម៉ឺន​នាក់ មិនខ្វល់​នឹង​ភាព​ត្រជាក់ បាន​ត្រឡប់​មកកាន់​ដងផ្លូវ​វិញ​ដើម្បីបន្ត​ការតវ៉ា​ពីថ្ងៃ​ចន្ទ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នេះ លាលែង ខណៈ​ពួកគេ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​នេះ​ពីបទ​ព្យាយាម​បន្ធូរបន្ថយ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។
នៅពីមុខ​ទីតាំង​រដ្ឋាភិបាល​ក្នុងក្រុង​ប៊ុយការ៉េស ក្រុមអ្នកតវ៉ា បាន​ស្រែក​ព្រមៗ​គ្នាថា «ចោរ! លាលែង​ទៅ!» ខណៈ​ពួកគេ​បាន​ប្រើ​ពឹលពី​ទូរស័ព្ទដៃ ដើម្បី​បង្កើត​ទង់ជាតិ​រូម៉ានី​ធំមួយ។ យោងតាម​របាយការណ៍​ព័ត៌មាន ឲ្យ​ដឹងថា ក្រុម​អ្នកតវ៉ា​រហូតដល់ ៥ ម៉ឺននាក់ បាន​ចូលរួម​ក្នុងការដើរ​ក្បួន។ ក្រុម​អាជ្ញាធរ​ពុំបានផ្តល់​ការប៉ាន់ស្មាន​ពីចំនួន​នោះទេ។
ក្នុងពេល​ជាមួយ​គ្នានេះដែរ មនុស្ស​រហូតដល់​បីម៉ឺន​នាក់ទៀត បាន​ចេញមក​តាម​ដងផ្លូវ​នៅតាម​ក្រុងធំៗ​ជាច្រើន​ទៀត ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នេះ ចុះចេញ​ពីអំណាច​ដូចគ្នា៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...