នេះជារូបភាពផ្តល់ដោយជាងថតរូបរបស់ប្រធានាធិបតីនៅ Malacanang Palace
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ថ្លែងទៅកាន់ក្រុមប៉ូលិសនៅរដ្ឋធានីម៉ានីល
ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ០៩ កុម្ភៈ ២០១៧។
ក្រុមសកម្មជនជាងមួយពាន់នាក់មកពីក្រុមផ្សេងៗគ្នាបានប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៏នេះ នៅឯលានប្រជាធិបតេយ្យដែលស្ថិតនៅតាមមហាវិថីក្នុងទីក្រុងម៉ានីល ជាទីដែលពលរដ្ឋហ្វីលីពីនរាប់លាននាក់បានប្រមូលផ្តុំគ្នាកាលពី៣១ឆ្នាំមុន ដែលជាការបះបោរប្រកបដោយសន្តិវិធី ដើម្បីទម្លាក់លោក Marcos ចេញពីតំណែង។ ការទម្លាក់លោក Marcos ចេញពីតំណែងជាប្រធានាធិបតីគឺដោយសារតែបញ្ហាពុករលួយដ៏ធ្ងន់ធ្ងរនិងការបំពានសិទ្ធិមនុស្ស។
ពិធីរំឮកខួបនៃការធ្វើបដិវត្តន៍មានសភាពតឹងរ៉ឹង បើធៀបជាមួយនឹងឆ្នាំមុនៗ ហើយលោកប្រធានាធិបតី Rodrigo Duterte ដែលអនុញ្ញាតឲ្យបញ្ចុះសាកសពរបស់លោក Marcos នៅទីបញ្ចុះសពវីរៈបុរសកាលពីខែវិច្ឆិកានោះ មិនបានចូលរួមក្នុងពិធីនេះនោះទេ៕
No comments:
Post a Comment