ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក
ប៊ុនញ៉ាំង វរៈជិត (BOUNNHANG VORACHITH ) (ឆ្វេង)
ជួបប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ
ឆ្នាំ២០១៧។ Photo courtesy of nac.org.kh
ប្រធានរដ្ឋសភាកម្ពុជា ជំរុញឲ្យភាគីឡាវ
ជួយពន្លឿនដោះស្រាយបញ្ចប់ការបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។
ប្រធានសភា លោក ហេង សំរិន បានថ្លែងបែបនេះទៅកាន់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ប៊ុនញ៉ាំង វរៈជិត (BOUNNHANG VORACHITH ) នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ នៅពេលដែលលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
ព័ត៌មានដែលផ្សព្វផ្សាយលើគេហទំព័ររដ្ឋសភា ឲ្យដឹងថា លោក ហេង សំរិន លើកឡើងថា អ្វីដែលថ្នាក់ដឹកនាំជំនាន់នេះត្រូវធ្វើ គឺខិតខំធ្វើយ៉ាងណាពិនិត្យរួមគ្នា
ដើម្បីជំរុញដោះស្រាយបញ្ចប់ឲ្យបានឆាប់ការបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ
ដើម្បីប្រែក្លាយជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងពេលថ្មីៗនេះ ប្រទេសឡាវ បានបញ្ជូនកងកម្លាំងយោធាប្រដាប់អាវុធមករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា ឲ្យផ្អាកការស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាក់ឡាវ នៃឃុំថ្មកែវ ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង ដោយលើកហេតុផលថា តំបន់នោះរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាជាផ្លូវការបោះបង្គោលព្រំដែននៅឡើយ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ប៊ុនញ៉ាំង វរៈជិត (Bounnhang Vorachith) បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
យានអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX ត្រូវបានបាញ់បង្ហោះដើម្បីដឹកទំនិញទៅឲ្យអវកាសយានិក ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...

No comments:
Post a Comment