លោក Mark Toner អ្នកនាំពាក្យស្តីទីរបស់ក្រសួងការបរទេសអាមេរិក។
ការខ្វះខាតសន្និសីទព័ត៌មានប្រចាំថ្ងៃជាច្រើនថ្ងៃនៅក្នុងជួររដ្ឋបាលថ្មីនេះត្រូវបានអ្នកសារព័ត៌មានជើងចាស់
និងអ្នកដទៃទៀតចាត់ទុកថាជា អ្វីមួយដែលមិនធ្លាប់មានពីមុនមក។
ក្រសួងការបរទេសអាមេរិក —
ក្រសួងការបរទេសអាមេរិកមិនបានរៀបចំធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃនៅសប្ដាហ៍ទីមួយខែកុម្ភៈនេះ។
នេះជាស្ថានភាពមិនធ្លាប់មានពីមុនមក
ដែលបានក្លាយជាស្ថានភាពដដែលៗមួយ
ចាប់តាំងពីការឡើងកាន់ដំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោក Mark Toner
អ្នកនាំពាក្យស្តីទីរបស់ក្រសួងការបរទេសបានប្រាប់VOA ថា
ក្រសួងការបរទេសនឹងបន្តឆ្លើយសំណួរ
និងការស្នើពីបណ្ដាញផ្សព្វផ្សាយនានា
ប៉ុន្តែក្រសួងនឹងមិនរៀបចំសន្និសីទព័ត៌មានប្រចាំថ្ងៃដែលមានការថតកាមេរ៉ាពីថ្ងៃទី៦ដល់ថ្ងៃទី១០
ខែកុម្ភៈនេះទេ ។
លោកបាននិយាយថាក្រុមមន្ត្រី
«នឹងរៀបចំធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃឡើងវិញនៅក្នុងពេលឆាប់បំផុតតាមតែអាចធ្វើទៅបាន»។
សន្និសីទព័ត៌មានប្រចាំថ្ងៃចុងក្រោយបំផុតរបស់ក្រសួងការបរទេសអាមេរិកត្រូវបានធ្វើឡើងនៅថ្ងៃទី១៩
ខែមករា នៅពេលដែលអ្នកនាំពាក្យលោក John Kirby
ដែលលោកជាអ្នកចាត់តាំងដោយប្រធានាធិបតីនិងជាឧត្ដមនាវីឯកចូលនិវត្តន៍មួយរូប
បានធ្វើការបង្ហាញខ្លួនជាលើកចុងក្រោយនៅតុសុន្ទរកថារបស់លោក។
ចាប់តាំងពីពេលនោះមក
មន្ត្រីទទួលបន្ទុកផ្នែកការិយាល័យសារព័ត៌មានបានបន្តឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយពីសំណាក់អ្នកសារព័ត៌មានតាមរយៈអ៊ីម៉ែលឬការជួបផ្ទាល់។
ប៉ុន្តែការខ្វះខាតសន្និសីទព័ត៌មានប្រចាំថ្ងៃជាច្រើនថ្ងៃនៅក្នុងជួររដ្ឋបាលថ្មីនេះត្រូវបានអ្នកសារព័ត៌មានជើងចាស់
និងអ្នកដទៃទៀតចាត់ទុកថាជា អ្វីមួយដែលមិនធ្លាប់មានពីមុនមក។
សន្និសីទព័ត៌មានរបស់ក្រសួងការបរទេសគឺជា
«វេទិកាប្រចាំថ្ងៃសំខាន់បំផុតរបស់អាមេរិកដើម្បីពិភាក្សាពីកិច្ចការពិភពលោកនានា»។
អតីតអ្នកការទូតអាមេរិកលោក Brett Bruen
ដែលជាប្រធានក្រុមហ៊ុនទំនាក់ទំនងយុទ្ធសាស្រ្ត Global Situation Room
បាននិយាយថា៖
«ប្រសិនបើយើងមិនមានវេទិកាសន្និសីទព័ត៌មាននោះទេសំឡេងរបស់យើងនឹងអវត្តមានជាញឹកញយក្នុងកិច្ចពិភាក្សាសាកលសំខាន់ៗ»។
លោក Bruen
ដែលជាអតីតនាយកផ្នែកទំនាក់ទំនងសាកលនៅសេតវិមានបានប្រាប់VOAថា៖
«ប្រទេសផ្សេងទៀតបន្តបង្កើតឲ្យមានសន្និសីទព័ត៌មានដើម្បីផ្សព្វផ្សាយ។
បច្ចាមិត្តដូចជា ពួករដ្ឋអ៊ីស្លាម
កំពុងផលិតវីដេអូព័ត៌មានប្រចាំថ្ងៃ។
អាមេរិកក៏ចាំបាច់ត្រូវមានព័ត៌មានជាវីដេអូដើម្បីប្រជែងក្នុងផ្នែកផ្សព្វផ្សាយតបទៅវិញ។
បើគ្មានការផ្តល់ព័ត៌មាននោះទេ ឥទ្ធិពលរបស់យើងនឹងត្រូវថមថយ
ហើយគោលនយោបាយរបស់យើងនឹងប្រឈមនឹងគ្រោះថ្នាក់»។
សេតវិមានកំពុងធ្វើសន្និសីទសារព័ត៌មានដោយមានការថតកាមេរ៉ាជារៀងរាល់ថ្ងៃ
ក្រោមអធិបតីលោក Sean Spicer អ្នកនាំពាក្យសេតវិមាន។
ប៉ុន្តែភាគច្រើននៃការឆ្លើយឆ្លងជាមួយនឹងអ្នកសារព័ត៌មាននៅទីនោះ
និងបច្ចុប្បន្នជាមួយអ្នកសារព័ត៌មានទូទាំងប្រទេសតាមរយៈ Skype
គឺផ្ដោតលើតែបញ្ហាក្នុងស្រុក។
សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសផ្ដោតទៅលើបញ្ហាលើឆាកអន្តរជាតិ
ហើយជាការពិនិត្យពិច័យស៊ីជម្រៅរៀងរាល់ថ្ងៃទៅលើវិស័យការទូត
ជាមួយនឹងការសាកសួរជាញឹកញាប់ដើម្បីបំភ្លឺអំពីបញ្ហា
គោលនយោបាយរដ្ឋបាល ដែលមានអ្នកយល់តិចតួច។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកជាធម្មតាមិនស្ទាក់ស្ទើរក្នុងការចូលរួមនៅក្នុងការឆ្លើយឆ្លងព័ត៌មានយ៉ាងឆាប់រហ័សទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននោះទេ។
ខណៈពេលអ្នកកាសែតប្រចាំភ្នាក់ងារសារព័ត៌មានធំៗ
ចាប់ផ្តើមសួរសំណួរពីព្រឹត្តិការណ៍បច្ចុប្បន្នសំខាន់នៅក្រៅប្រទេស
ដែលជាធម្មតាគឺបន្ទាប់ពីមានការ «អាន»
ព័ត៌មានសង្ខេបពីអ្នកនាំពាក្យ
គេក៏បានទុកពេលវេលាសម្រាប់ឆ្លើយសំណួររបស់អ្នកសារព័ត៌មានបរទេសផងដែរ
ដែលក្នុងនោះរួមមានអ្នកសារព័ត៌មានដែលមកពីប្រទេសដែលមានគោលនយោបាយមិនស្វាគមន៍ទៅដល់សហរដ្ឋអាមេរិក។
អ្នកសរសេរអត្ថបទឲ្យបណ្ដាញផ្សព្វផ្សាយនិងគេហទំព័របម្រើផលប្រយោជន៍ឲ្យក្រុមមនុស្ស
ឬអង្គភាពផ្សេងៗ ដូចជាបណ្ដាញផ្សព្វផ្សាយ
និងគេហទំព័រដែលតំណាងឲ្យជនអំបូរឃឺដ (Kurds) ឬប្រជាជនប៉ាឡេស្ទីន
Palestinians គឺជាអ្នកដែលសួរសំណួរជាញឹកញាប់។
ការឆ្លើយឆ្លងព័ត៌មាននៅក្នុងបន្ទប់សន្និសីទព័ត៌មាននិងការផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ
state.govជាអ្វីដែលឥឡូវនេះនៅទំនេរ
ខណៈពេលដែលរដ្ឋបាលថ្មីកំពុងតាក់តែងគោលនយោបាយការបរទេសរបស់ខ្លួន។
លោក Rex Tillerson
ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេស
កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។
ប៉ុន្តែតំណែងនានានៅក្រោមឱវាទរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៅទំនេរនៅឡើយ។
មិនមាននរណាម្នាក់ត្រូវបានគេតែងតាំងសម្រាប់មុខតំណែងសំខាន់បំផុតពីរជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស
ក៏ដូចជាតំណែងរដ្ឋលេខាធិការនៅឡើយទេ។
តំណែងកំពូលនៃអ្នកត្រូវបានគេតែងតាំង
មានតែអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ គឺលោកស្រី Nikki
Haley ដែលជាអតីតអភិបាលរដ្ឋ South Carolina ប៉ុណ្ណោះ ។
អ្នកស្នងតំណែងលោក Kirby
ដែលជាអ្នកនាំពាក្យកំពូលក៏មិនទាន់ត្រូវបានចាត់តាំងដែរ។
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment