បុរសក្នុងក្រុងភ្នំពេញផ្ទៀងឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីអ្នកបោះឆ្នោត។
ចំនួននៃអ្នកសង្កេតការណ៍ មកពីអង្គការសង្គមស៊ីវិល និង គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ និង ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨ ខាងមុខនេះ ត្រូវបាន គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រំពឹងថានឹងមានចំនួនច្រើនជាងអាណ្ណត្តិមុន។ កំណើននៃចំនួនអ្នកសង្កេតការណ៍នេះ ត្រូវបាន គជប និង អង្គការដែលធ្វើការលើបញ្ហាបោះឆ្នោត ចាត់ទុកថា នឹងធ្វើឲ្យបរិយាកាសនៃដំណើការបោះឆ្នោតកាន់តែប្រសើរ និង ជឿទុកចិត្តបាន។

លោក ហង្ស ពុទ្ធា
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
បានបញ្ជាក់ថា រហូតមកទល់ពេលនេះ
បើទោះបីជាមិនទាន់បានបូកសរុបថាតើនឹងមានចំនួនអ្នកសង្កេតការណ៍មកពីសង្គមស៊ីវិល
គណបក្សនយោបាយ និង សហគមន៍អន្តរជាតិ ប៉ុន្មាននោះ
នៅក្នុងការបោះឆ្នោតខាងមុខ។ ក៏ប៉ុន្តែ លោក ហង្ស ពុទ្ធា
បានអះអាងថាចំនួនអ្នកសង្កេតការណ៍
សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧ និង
ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨ នឹងមានចំនួនច្រើនជាង
អាណ្ណតិមុនៗ។
លោក បញ្ជាក់ទៀតថា សម្រាប់ការបោះឆ្នោតខាងមុខ សហភាពអ៊ឺរ៉ុបបានជួយបណ្តុះបណ្តាលអ្នកសង្កេតការណ៍បានចំនួនជាង ១ ម៉ឺន ៣ ពាន់ នាក់។
ចំណែកឯអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខ កាលពីថ្ងៃទី ២៥កុម្ភៈ ក៏បានប្រកាសដាក់ដំណើការកម្មវិធីមួយឈ្មោះថា« បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» ដើម្បីឃ្លាំមើល និង សង្កេតការណ៍ការបោះឆ្នោត ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨។
តាមរយៈកម្មវិធីនេះក្រុមអង្គការសង្គមស៊ីវិលនឹងដាក់ពង្រាយអ្នកសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតទូទាំងប្រទេសដែលមានចំនួន ២ ម៉ឺនការិយាល័យ។ សូមរំឮកឡើងវិញថាកម្មវិធី«បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» ក៏ត្រូវបានបង្កើតដែរកាលពីអាណត្តិមុន។ ក៏ប៉ុន្តែ ចំនួនអ្នកសង្កេតការណ៍នៅពេលនោះ មានតែ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ នៃចំនួនការិយាល័យបោះឆ្នោតទូទាំងប្រទេស។
ជុំវិញការរៀបចំបញ្ជីអ្នកសង្កេតការណ៍បោះឆ្នោតនេះ លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (Comfrel) បានឲ្យដឹងដែរថា រហូតមកទល់ពេលនេះ Comfrel បានចុះឈ្មោះ ដាក់អ្នកសង្កេតការណ៍ចំនួន ២៦០ នាក់ ដើម្បីឃ្លាំមើលដំណើការចុះឈ្មោះបោះឆ្នោត។ ហើយនៅពេលនេះ ក្រុមអង្គការសង្គមស៊ីវិល បានស្នើទៅសហភាពអឺរ៉ុប ដើម្បីសុំជំនួយថវិកាសម្រាប់ផ្គត់ផ្គង់លើការចំណាយរបស់អ្នកសង្កេតការណ៍ម្នាក់ៗ នៅថ្ងៃបោះឆ្នោត។
ខណៈដែលចំនួននៃអ្នកសង្កេតការណ៍មកពីក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក និង អន្តរជាតិ ព្រមទាំងតំណាងមកពីគណបក្សនយោបាយ កើនឡើងនេះ ត្រូវបាន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បញ្ជាក់ថា នឹងធ្វើឲ្យដំណើការបោះឆ្នោត កាន់តែប្រសើរឡើង និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត នៅក្នុងដំណើការបោះឆ្នោត។
លោក ហង្ស ពុទ្ធា ថា គ.ជ.ប បើកចំហររាល់ស្ថាប័ននានា ដែលមានបំណងចុះឈ្មោះជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតខាងមុខ។ សូមជម្រាបជូនថាសម្រាប់អ្នកសង្កេតការណ៍ជាតិគ.ជ.ប ទទួលចុះឈ្មោះចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែឧសភា។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិចាប់ផ្ដើមទទួលចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ឧសភា៕