កម្មករនៅខេត្តកំពង់ចាមដូលសន្លប់តគ្នា (ទំព័រហ្វេសប៊ុករបស់ បេឡាជាតិរបបសន្តិសុខសង្គម)
បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់៧០នាក់ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម
បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃអង្គារនេះ
ដោយសារតែរងឥទ្ធិពលពីថ្នាំពុលរបស់កសិករបាញ់លើដំណាំនៅក្បែរនោះ។
តាមទំព័រហ្វេសប៊ុករបស់ បេឡាជាតិរបបសន្តិសុខសង្គម
កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកនេះ មានករណីកម្មករដួលសន្លប់តៗគ្នា នៅរោងចក្រ
លី ឈាងខេប ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
បេឡាជាតិឲ្យដឹងទៀតថា ករណីដួលសន្លប់តៗគ្នានេះ
បណ្តាលមកពីប្រជាកសិករនៅជិតរោងចក្រ បានបាញ់ថ្នាំស្រូវសម្លាប់សត្វល្អិត
ដែលធ្វើឱ្យជះខ្លិនថ្នាំ
សាយចូលទៅក្នុងរោងចក្រធ្វើឲ្យកម្មករពុលក្លិនក៏បានសន្លប់តៗគ្នា
រហូតដល់ទៅ៧០នាក់។ មកដល់ពេលនេះ មន្រ្តី បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្ត
បានសហការជាមួយមន្ទីរពេទ្យខេត្ត
បានបញ្ជូនកម្មករទាំង៧០នាក់ទៅមន្ទីពេទ្យបង្អែកស្រុកបាធាយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...
-
សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់កាលពីថ្ងៃទី៩ ធ្នូ បានដាក់លិខិតមួយទៅកាន់លោកTrevor Mallard ប្រធានរដ្ឋសភាប្រទេ...
-
អង្គការមួយនៅសហរដ្ឋអាមេរិក ដែលអះអាងថា មានសមាជិកច្រើនលាននាក់ បានអំពាវនាវទៅរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុ...

No comments:
Post a Comment