ភ្នំពេញ: ឈើគ្រញូង និង នាងនួន សរុបជាង ៨,៣
តោនត្រូវបានគេដឹកតាមរថយន្តមួយគ្រឿងដោយបង្កប់ក្រោមទំនិញអេតចាយ
បើកចេញពីខេត្តឧត្តរមានជ័យដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាម
ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ បង្ក្រាបចាប់បាននៅចំណុចភូមិស្វាយ ឃុំរំដោះស្រែ។
នេះបើតាមការអះអាងពីមន្ត្រីរដ្ឋបាលព្រៃឈើកាលពីម្សិលមិញ។
លោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តបានថ្លែងថាការបង្ក្រាបចាប់បានឈើប្រណីតទាំងនោះបានធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់លោកបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងបង្ក្រាបការដឹកជញ្ជូនអនុផលព្រៃឈើល្មើសច្បាប់នៅតាមបណ្ដោយផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិសាស្ត្រខាងលើកាលពីព្រឹកថ្ងៃសៅរ៍ហើយបានប្រទះឃើញរថយន្តម៉ាកកូរ៉េមួយគ្រឿងពាក់ស្លាកលេខព្រៃវែង 3A.00.26 បានដឹកទំនិញអេតចាយ (សម្បកកំប៉ុងស្រាបៀរ និងភេសជ្ជៈ) ដែលគួរឲ្យសង្ស័យ ក៏បានឃាត់ដើម្បីធ្វើការត្រួតពិនិត្យ។
ឈើ និងរថយន្តដែលជាវត្ថុតាងនៃបទល្មើសត្រូវបាននាំយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដើម្បីរង់ចាំម្ចាស់រថយន្ត និងម្ចាស់ឈើចេញមុខមកដោះស្រាយតាមនីតិវិធីច្បាប់។ លោក ឡោ ចាន់ អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស អាដហុក ខេត្តព្រះវិហារបានថ្លែងថាភាគច្រើននៃការបង្ក្រាបបទល្មើសព្រៃឈើប្រភេទឈើគ្រញូង បេង នាងនួន និង ធ្នង់ជាដើមសមត្ថកិច្ចមិនដែលចាប់បានអ្នកប្រព្រឹត្តនោះទេ៕

No comments:
Post a Comment