Monday, February 13, 2017

សកម្មជនដីធ្លីថាយុទ្ធ​នាការអាវខ្មៅមិនមែនជា «បដិវត្តន៍» ផ្ដួលរំលំរដ្ឋាភិបាលទេ

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសប្តាហ៍ទី៤១
សកម្មជនដីធ្លីដែលធ្វើយុទ្ធនាការអាវខ្មៅសុំឲ្យដោះលែងអ្នកដែលកំពុងជាប់ឃុំនោះអះអាងថា ការធ្វើយុទ្ធ​នាការចន្ទពណ៌ខ្មៅរបស់សហគមន៍ដីធ្លីនិងអង្គការសង្គមស៊ីវិល មិនមែនជាការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដូចការលើឡើងរបស់មន្ត្រីរដ្ឋាភិបាលនោះទេ។
ការបញ្ជាក់នេះធ្វើដោយឡើងដោយសហគមន៍បឹងកក់ដែលបាននាំគ្នាបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ធពណ៌ខ្មៅឡើងវិញ បន្ទាប់ពីពួកគេបានផ្អាកធ្វើអស់រយៈពេលពីរសប្ដាហ៍កន្លងមក។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានថា ការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា និងតំណាងពួកគេ គឺ អ្នកស្រី ទេព វន្នី តែប៉ុណ្ណោះ មិនមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលនោះទេ។ អ្នកស្រីថា អ្នកជាប់ឃុំទាំង៦នាក់នោះ អាចមានសេរីភាពវិញ ទាល់តែមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថា អ្នកជាប់ឃុំទាំងនោះមានពាក់ព័ន្ធរឿងអ្នកនយោបាយ។
អ្នកស្រីបន្តថា៖ «គេហៅថាបដិវត្តមានសង្គមស៊ីវិលនៅពីក្រោយ មានការញុះញង់ពីអង្គការសង្គមស៊ីវិល មានការញុះញង់ពីពួកច្រមុះស្រួលអីជាដើម។ ចឹងវាជាការខុសស្រឡះទាំងអស់ ពួកខ្ញុំធ្វើនេះមិនមានការញុះញង់ពីអ្នកណាទេ អង្គការសង្គមស៊ីវិលទាំងអស់ដែលគាត់ធ្វើការប្រារព្ធថ្ងៃចន្ទព័ណ៌ខ្មៅឡើងទាំងអស់នោះ មិនធ្វើឡើងចង់ផ្ដួលរំលំរដ្ឋាភិបាល ហើយបញ្ជាក់ថាសង្គមស៊ីវិលដែលកំពុងជាប់ពន្ធនាគារទាំងអស់នោះ មិនមែនមន្ត្រីអង្គការទាំងអស់នៅជាអ្នកយកទៅដាក់គុកទេ គឺរដ្ឋាភិបាល គឺអាជ្ញាធរ គឺតុលាការ។ ចឹងបញ្ឈប់ការលាបពណ៌ពួកខ្ញុំទៅដល់រឿងបដិវត្តន៍ពណ៌ពួកខ្ញុំទៅដល់រឿងបដិវត្តិន៍អីទៅ ព្រោះវាជារឿងមួយអាម៉ាស់មុខដល់ថ្នាក់ជាតិ ជាពិសេសអាជ្ញាធរខ្លួនឯងពេលដែលនិយាយបានន័យថាខ្លួនឯងអសមត្ថភាព»។
ក្នុងរបាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងថា ខ្លួនបានទទួល​ជោគ​ជ័យ​ក្នុងការទប់​ស្កាត់​បដិវត្តន៍ពណ៌និង​យុទ្ធនាការអាវខ្មៅ ដោយឃាត់ខ្លួនមនុស្ស៤៥នាក់​ដែល​រដ្ឋាភិ​បាល​ចាត់​ទុកថា ជា​យុទ្ធ​នា​ការ​មួយមានការគាំទ្រពីអង្គការសង្គមស៊ីវិលគោលដៅ​ផ្តួល​រំលំ​​រដ្ឋាភិបាល។ ប៉ុន្តែអង្គការសង្គមស៊ីវិលមួយចំនួន បានចាត់​ទុកថា នេះជាលាបពណ៌របស់​រដ្ឋាភិបាល​មកលើអ្នកតស៊ូមតិដោយ​សន្តិវិធី។
បើតាមសកម្មជនដីធ្លី នៅថ្ងៃស្អែកនេះ ពួកគាត់នឹងនាំគ្នាយកញត្តិទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីសុំឲ្យលោកនាករដ្ឋមន្ត្រីជួយអន្តរាគមន៍ឲ្យដោះលែង អ្នកស្រី ទេព វន្នី។
ការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅថ្ងៃនេះ ក៏មានការឃ្លាំមើលពីអាជ្ញាធរផងដែរ ខណៈដែលអ្នកភូមិនាំគ្នាដើរពីវិហារចាមទៅផ្ទះអ្នកស្រី ទេព វន្នី ដើម្បីយករូបអ្នកដែលជាប់ឃុំទាំងនោះ​ទៅបិតនៅមុខផ្ទះសកម្មជនរូបនេះ។
នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈនេះ គឺជាសប្តាហ៍ទី៤១ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ ករណីសម្លាប់ លោក កែម ឡី៕
សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...