ក្រុងសេអ៊ូលៈ
កូរ៉េខាងជើងបាននិយាយពីថ្ងៃចន្ទថាខ្លួនបានធ្វើតេស្តមីស៊ីលឆ្លងទ្វីបថ្មីមួយបាន
ដោយជោគជ័យ
ដោយញ៉ាំងឲ្យមានការអំពាវនាវនាំមុខដោយអាមេរិកឲ្យមានជំនួបក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប. ជាបន្ទាន់មួយ
បន្ទាប់ពីការបាញ់មួយដែលគេយល់ថាជាការរករឿងប្រធានាធិបតី ដូណាល់
ត្រាំ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បាននិយាយថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន «បានសម្តែងការពេញចិត្តយ៉ាងខ្លាំងជុំវិញការមានមធ្យោបាយវាយប្រហារនុយក្លេអ៊ែរដ៏ខ្លាំងមួយទៀតដែលបន្ថែមទៅនឹងអានុភាពដ៏សម្បើមរបស់ជាតិ»។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាមីស៊ីលនោះត្រូវបានបាញ់ពីថ្ងៃអាទិត្យក្បែរក្រុង Kusong ភាគខាងលិច និងបានហោះទៅខាងកើតប្រមាណជា ៥០០ គ.ម. មុនពេលវាធ្លាក់ទៅក្នុងសមុទ្រជប៉ុន (សមុទ្រខាងកើត)។
រូបថតជាច្រើនដែលបានចេញដោយ KCNA បានបង្ហាញថាមីស៊ីលនោះកំពុងផ្ទុះឡើងទៅលើមេឃជាមួយការញញឹមរបស់លោក គីម ដែលកំពុងមើលពីមជ្ឈមណ្ឌលបញ្ជា និងកំពុងឈរលើទីលានបាញ់ ដែលឡោមព័ទ្ធដោយទាហាន និងអ្នកវិទ្យាសាស្ត្រកំពុងអបអររាប់សិបនាក់។
KCNA បាននិយាយថា «បានណែនាំដោយផ្ទាល់» នូវការរៀបចំសម្រាប់ការធ្វើតេស្តពីថ្ងៃអាទិត្យដែលត្រូវបានពណ៌នាថាជាមីស៊ីលដីអាកាស Pukguksong-2 រយៈចម្ងាយវែងមធ្យមជាប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទថ្មីកូរ៉េ។
កូរ៉េខាងត្បូងបាននិយាយថាការបាញ់ពីថ្ងៃអាទិត្យគឺត្រូវបានរៀបចំជាការធ្វើតេស្តមួយសម្រាប់លោក ត្រាំ ដែលបានឆ្លើយតបចំពោះការបង្កហេតុនោះដោយសន្យា គាំទ្រសម្ព័ន្ធមិត្តសំខាន់ក្នុងតំបន់ជប៉ុន «១០០ ភាគរយ»។
ក្រសួងការពារជាតិក្រុងសេអ៊ូលបាននិយាយពីថ្ងៃអាទិត្យថា៖ «ការបាញ់មីស៊ីលថ្ងៃនេះគឺកូរ៉េខាងជើងមានបំណងទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិដោយអួតអាងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន»។
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានឆ្លើយតបចំពោះការបញ្ជាក់របស់កូរ៉េខាងជើងនោះដោយស្នើឲ្យមានជំនួបក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បន្ទាន់មួយដើម្បីពិភាក្សាការបាញ់នោះ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចពិគ្រោះយោបល់នោះពីរាត្រីថ្ងៃចន្ទ៕ IN

No comments:
Post a Comment