Monday, February 13, 2017

លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃ្លាំ​មើល​លោក គឹម សុខ កុំ​ឲ្យ​រត់​ចេញ​ក្រៅ​ប្រទេស

លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ឃ្លាំមើល​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ កុំឲ្យ​រត់​ទៅ​ក្រៅ​ប្រទេស ដូច​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​អ្នកស្រី ថាក់ ឡានី ជុំវិញ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថាសម្លាប់​លោក​បណ្ឌិត កែម ឡី។
លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន កោះធំ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ដោយ​មិន​ចេញ​ចំ​ឈ្មោះ​លោក គឹម សុខ ទេ ប៉ុន្តែ​លោក​ថា លោក​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​តាំង​ពី​ម្សិល​មិញ​ឲ្យ​ឃ្លាំមើល​លោក គឹម​ សុខ នៅ​ពេល​លោក​ចុះ​ហត្ថលេខា​ឲ្យ​មេធាវី​ដើម្បី​ប្ដឹង​អ្នក​វិភាគ​​រូប​នេះ។
នៅ​ព្រឹក​ថ្ងៃ​នេះ មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក គី តិច ដាក់​បណ្ដឹង​ប្រឆាំង​លោក គឹម សុខ នៅ​តុលាការ​ហើយ ជុំវិញ​ការ​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ចុង​ក្រោយ​សម្លាប់​លោក​បណ្ឌិត កែម ឡី។
លោក ហ៊ុន សែន បន្ត​ថា ការ​លើក​ឡើង​របស់​អ្នក​វិភាគ​រូប​នេះ ជា​ការ​ញុះញង់​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម ដែល​ជា​ទោស​ត្រូវ​ជាប់គុក និង​ត្រូវ​សង​ជំងឺ​ចិត្ត ខណៈ​លោក​ថា នឹង​ទាមទារ​ជំងឺ​ចិត្ត ចំនួន​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ បន្ថែម​ពី​នេះ លោក​ថា នឹង​លក់​ឡៃឡុង​ទ្រព្យ​សម្បត្តិ​អ្នក​វិភាគ​នេះ បើ​សិន​អត់​ប្រាក់​សង​ជំងឺ​ចិត្ត​គ្រប់​ចំនួន​នោះ​ទេ។
កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ លោក គឹម សុខ ឲ្យ​អាស៊ីសេរី​ដឹង​ថា រឿង​ប្ដឹងផ្ដល់​នេះ​ មាន​រឿង​ជាច្រើន​ដែល​លោក​បាន​និយាយ ចាប់​តាំង​ពី​ការ​ប្លន់​អំណាច ការ​លក់​ជាតិ ការ​បែកបាក់​ផ្ទៃ​ក្នុង ជាដើម។ លោក​បន្ត​ថា រឿង​សម្លាប់​លោក កែម ឡី លោក​ប្រើ​ពាក្យ​ថា គេ ហើយ​រដ្ឋាភិបាល​គួរ​ស៊ើប​អង្កេត​រក គេ នោះ​ជា​នរណា? ប៉ុន្តែ​លោក​នឹង​នៅ​តតាំង​រឿង​ក្ដី​នេះ តែ​លោក​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​វីដេអូ​ពី​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...