ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា (ហ្វេសប៊ុកលោក កឹម សុខា)
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងថា
បើគេកៀបនិងគំរាមគណបក្សលោកកាន់តែខ្លាំង
លោកថាបក្សប្រឆាំងនឹងមានអ្នកគាំទ្រកាន់តែកើនឡើងច្រើនជាងមុន។
នេះបើតាមហ្វេសប៊ុករបស់លោក កឹម សុខា។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំក៏ដូចជាសកម្មជនមូលដ្ឋានរបស់ខ្លួនខេត្តរតនគិរីនៅថ្ងៃសុក្រនេះ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា លើកឡើងថា
ការយាយីនិងការធ្វើទុកបុកម្និញមកគណបក្សប្រឆាំងកន្លងមក លោកថា
វានឹងធ្វើឲ្យបក្សនេះកាន់តែកើនការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង។
លោកថា «ខ្ញុំយល់ថា បើគេកៀប គេកេង និងគេគំរាមយើងកាន់តែខ្លាំង
បក្សប្រឆាំងកាន់តែកើនការគាំទ្រច្រើន។ដូច្នេះខ្ញុំសូមឲ្យបងប្អូនបន្ដការតស៊ូដោយអត់ធ្មត់
ដោយអហិង្សាតទៅទៀត ដើម្បីសម្រេចនូវគោលដៅរបស់យើង
ដែលប្រជាពលរដ្ឋខ្មែរបានផ្ដល់សេចក្ដីសង្ឃឹមនោះ»។
ការលើកឡើងនេះទំនងជាធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្តីពីគណបក្សនយោបាយទាំងចម្រូងចម្រាស
ដោយគ្មានវត្តមានបក្សប្រឆាំង។ បើតាមមន្ត្រីបក្សប្រឆាំងលើកឡើងថា
ការមិនចូលរួមអនុម័តច្បាប់នេះ
ដោយសារគណបក្សសង្គ្រោះជាតិបានចាត់ទុកថាច្បាប់នេះនឹងបង្កឲ្យមានការបែកបាក់ឯកភាពជាតិ
ផ្ទុយពីគោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ខុសពីឆន្ទះរាស្ត្រនិងក្នុងគោលបំណងបំផ្លាញគណបក្សគូប្រជែងជាមួយបក្សកាន់អំណាច៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...
-
សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់កាលពីថ្ងៃទី៩ ធ្នូ បានដាក់លិខិតមួយទៅកាន់លោកTrevor Mallard ប្រធានរដ្ឋសភាប្រទេ...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...

No comments:
Post a Comment