នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់នៅថ្ងៃសុក្រ
ទី១០ កុម្ភៈថា
លោកនឹងមិនធ្វើការតវ៉ាតាមផ្លូវតុលាការភ្លាមៗទៅកាន់តុលាការកំពូលស្តីពីក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍ចុះហត្ថលេខាកាលពីថ្ងៃទី២៧
មករាទេ
តែមានគម្រោងនឹងចេញក្រឹត្យថ្មីមួយទៀតដើម្បីប្រយោជន៍សន្តិសុខរបស់អាមេរិក។
ការប្រកាសរបស់លោកត្រាំពេលនេះបានធ្វើឡើង
ចំពេលដែលក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍លើកមុនកំពុងជាប់គាំងនៅតុលាការ។
គឺនៅក្នុងយន្តហោះ Air Force One ដែលលោកប្រធានាធិបតីអាមេរិកដូណាល់
ត្រាំបានថ្លែងប្រាប់ក្រុមអ្នកកាសែតរួមដំណើរជាមួយលោកថា
លោកមានជម្រើសច្រើនណាស់នៅក្នុងវិធានការប្រឆាំងជនអន្តោប្រវេសន៍
ក្នុងនោះ មានទាំងការចេញក្រឹត្យថ្មីមួយទៀតផង។
ការថ្លែងបញ្ជាក់របស់លោកដូណាល់ ត្រាំយ៉ាងដូចនេះបានធ្វើឡើង
ចំពេលដែលក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍របស់លោកចុះហត្ថលេខាកាលពីថ្ងៃទី២៧
មករាត្រូវបានព្យួរដោយចៅក្រមនៅ Seattle នាសប្តាហ៍កន្លងទៅ
និងកំពុងបន្តតតាំងគ្នានៅឯតុលាការពេលនេះ។
នៅថ្ងៃព្រហស្បតិ៍ ទី៩ កុម្ភៈ សាលាឧទ្ធរណ៍នៅ San Francisco បានសម្រេចព្យួរក្រឹត្យនោះដោយលើកយកហេតុផលទៅពន្យល់ថា រដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំមិនបានបង្ហាញភស្តុតាងជាក់ស្តែងគ្រប់គ្រាន់ដែលបញ្ជាក់ពីភាពចាំបាច់ក្នុងការរក្សាការពារសន្តិសុខជាតិលើកឡើងដោយក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍របស់លោកដូណាល់ ត្រាំ។ ចៅក្រមចំនួន ៣រូបនៃសាលាឧទ្ធរណ៍ San Francisco ថែមទាំងបន្ថែមថា ពលរដ្ឋក្នុងប្រទេសទាំង ៧ ដែលស្ថិតក្នុងក្រឹត្យរបស់លោកដូណាល់ ត្រាំក៏មិនធ្លាប់ជាប់ឈ្មោះក្នុងការវាយប្រហារលើទឹកដីអាមេរិកាំងដែរ។
នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុនស្ហ៊ីនហ្សូ អាបេនាថ្ងៃសុក្រ ទី១០ កុម្ភៈ លោកដូណាល់ ត្រាំបានរម្លឹកជាថ្មីថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីឲ្យអាមេរិកមានសន្តិសុខ រួចផុតពីការគំរាមកំហែងភេរវកម្ម។ ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើក្រឹត្យថ្មីប្រឆាំងជនអន្តោប្រវេសន៍នឹងចុះហត្ថលេខានៅពេលណា លោកត្រាំបានឆ្លើយថា អាមេរិកនឹងធ្វើឆាប់ៗដើម្បីពង្រឹងសន្តិសុខប្រទេស ហើយអស់លោកនឹងបានឃើញក្រឹត្យថ្មីនាពេលឆាប់ៗខាងមុខ។
តែទន្ទឹមគ្នានេះ លោកដូណាល់ ត្រាំបានបញ្ជាក់ថាចាប់ពីពេលនេះតទៅ រដ្ឋបាលរបស់លោកនឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីយកឈ្នះតាមផ្លូវតុលាការលើក្រឹត្យរបស់លោកចុះហត្ថលេខាកាលពីថ្ងៃទី២៧ មករាកន្លងទៅ៕

No comments:
Post a Comment