Friday, February 17, 2017

អណ្ដើក​ហ្លួង​ទម្ងន់​៩​គីឡូក្រាម​ងាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី

មន្ត្រី​ជំនាញ​ពិនិត្យ​អណ្ដើក​ហ្លួង​ដែល​ងាប់​នៅ​ព្រែក​ក្អោង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of WCS


មន្ត្រី​​​ជំនាញ​​​របស់​រដ្ឋបាល​ជលផល ​និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) បញ្ជាក់​ថា សត្វ​អណ្ដើក​​​​​​ហ្លួង​​​​​​ញី​​​​​​​​មួយ​​​​​​​​ក្បាល​ទម្ងន់ ៩​គីឡូ​ក្រាម បាន​ងាប់​ដោយសារ​​ឧបករណ៍​​ឆក់។
សត្វ​​អណ្ដើក​​​ហ្លួង គឺ​​​​ជា​​​ប្រភេទ​​សត្វ​​ជិត​​ផុត​ពូជ​ដែល​អង្គការ​អភិរក្ស​ពិភពលោក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នានា ចាប់​អារម្មណ៍ និង​ផ្ដល់​ជំនួយ​ការពារ​ថែរក្សា​សត្វ​ប្រភេទ​នេះ​ឱ្យ​ខាង​តែ​បាន។ កាល​ពី​​ឆ្នាំ​​២០០៥ កម្ពុជា បាន​​ដាក់​​អណ្ដើក​​ហ្លួង​នេះ ជា​សត្វ​ល្មូន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា។
អណ្ដើក​ហ្លួង​ដែល​ងាប់​មួយ​ក្បាល​នេះ ត្រូវ​បាន​អ្នក​នេសាទ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រែក​ក្អោង ដែល​ស្ថិត​នៅ​ក្នុង​​ស្រុក​ស្រែអំបិល ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។
ទីប្រឹក្សា​បច្ចេកទេស​គម្រោង​អភិរក្ស​ខេត្ត​កោះកុង របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ លោក សោម ស៊ីថា ឱ្យ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា មន្ត្រី​​​​​​ជំនាញ​​​​​​បាន​វិនិច្ឆ័យ​មូលហេតុ​​នៃ​ការ​ស្លាប់ និង​​​​សាកសួរ​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ក្បែរៗ ទើប​អាច​សន្និដ្ឋាន​ថា អណ្ដើក​នេះ​ងាប់​ដោយសារ​ឧបករណ៍​ឆក់។
លោក​បន្ថែម​ថា ចំណុច​មួយ​ដែល​​ធ្វើ​​អោយ​កាន់​តែ​ជឿជាក់​នោះ ដោយសារ​តែ​លើ​ក្បាល​របស់​អណ្ដើក​​បាន​​បន្សល់​នូវ​ស្លាកស្នាម​​ដែល​​ដូច​​នឹង​ស្លាក​​ស្នាម​​លើ​​ក្បាល​​ត្រី ដែល​​ងាប់​​ដោយ​ឧបករណ៍​​​ឆក់៖ «ពេល​យើង​រក​ឃើញ​ហ្នឹង គឺ​អណ្ដើក​ងាប់​យ៉ាង​ហោច​មួយ​អាទិត្យ ទៅ​ដប់​ថ្ងៃ​ដែរ។ វា​ងាប់​អ៊ីចឹង យើង​មាន​ការ​សោកស្ដាយ​មែន​ទែន ហើយ​ទម្រាំ​យើង​ចិញ្ចឹម​វា​បាន​ប៉ុណ្ណឹង ប្រហែល​ជាង​ដប់​ឆ្នាំ​ហើយ។ យើង​មាន​អី មាន​តែ​ការ​សោកស្ដាយ ហើយ​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​ទៅ​ប្រជាជន​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន គាត់​ចូលរួម​អភិរក្ស​ជាមួយ​យើង ហើយ​និង​ឈប់​នេសាទ​ខុស​ច្បាប់ ជា​ពិសេស​ប្រើ​ឧបករណ៍​ឆក់ ឬ​សន្ទូច​ដែល​មាន​ការ​ហាម​ឃាត់»
អណ្ដើក​ហ្លួង​ញី​មួយ​ក្បាល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អណ្ដើក​ពេញ​វ័យ ២១​ក្បាល ដែល​មន្ត្រី​រដ្ឋបាល​​ជលផល ​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS លែង​ទៅ​ក្នុង​ទី​ជម្រក​ធម្មជាតិ​តែ​មួយ​គត់​​​របស់​​​អណ្ដើក​​ហ្លួង ដែល​ស្ថិត​នៅ​តាម​​ប្រព័ន្ធ​ព្រែក ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កាល​ពី​ឆ្នាំ​២០១៥។
បច្ចុប្បន្ន​អណ្តើក​ហ្លួង​ចំនួន ២០៧​ក្បាល​កំពុង​ត្រូវ​បាន​ចិញ្ចឹម និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​​សត្វ​​ល្មូន​​នៅ​​ខេត្ត​​កោះកុង និង​ចំនួន ២៥​ក្បាល​​​ទៀត​​ខេត្ត​សៀមរាប ដើម្បី​បម្រុង​ទុក ហើយ​មាន​ប្រមាណ ២០​ក្បាល​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​យក​ទៅ​លែង​ឱ្យ​រស់​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...