ភ្នំពេញៈ
ខណៈដែលការដាក់ឱសានវាទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិចុះចូលជាមួយគណបក្សប្រជាជនកាន់តែខិតជិតមកដល់ថ្ងៃកំណត់ចុងក្រោយគឺនៅមុនថ្ងៃទី
១៦
ខែវិច្ឆិកាជាថ្ងៃដែលតុលាការកំពូលបើកសវនាការសម្រេចពីជោគវាសនារបស់គណបក្សសង្គ្រោះជាតិ
ថាតើត្រូវរំលាយចោលឬយ៉ាងណានោះគិតមកដល់ថ្ងៃម្សិលមិញមានក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិប្រមាណ
១០០ នាក់ហើយបានចុះចូលជាមួយគណបក្សប្រជាជន។
នេះបើតាមការអះអាងពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន
ខណៈដែលក្រុមប្រឹក្សាបក្សប្រឆាំងភាគច្រើនលើសលប់នៅតែប្រកាន់ជំហរមិនចុះចូល។
ក្រុមប្រឹក្សាដែលបានប្រកាសចុះចូលជាមួយគណបក្សប្រជាជនដែលខ្លះត្រូវបានគេអះអាងថាបានធ្វើឡើងដោយបង្ខំចិត្តដោយសារតែដើម្បីរក្សាតំណែងនោះក៏ត្រូវបានបក្សប្រឆាំងលុបឈ្មោះចេញពីបញ្ជីបក្សជាបន្តបន្ទាប់ផងដែរ
ដោយដាក់អ្នកថ្មីជំនួសដែលប្រការនេះត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថាក្រុមអ្នកដែលរត់ចោលបក្សទាំងនោះអាចនឹងបាត់បង់ការងារ
ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយទេនោះ។
ចាប់តាំងពីការអំពាវនាវរបស់លោក ហ៊ុន សែន
ឲ្យសមាជិកគណបក្សប្រឆាំងចុះចូលជាថ្នូរនឹងការរក្សាតំណែង
និងតួនាទីនៅដដែលនោះលោក សុខ ឥសាន
បានថ្លែងថាគិតរហូតមកដល់ល្ងាចម្សិលមិញមានក្រុមប្រឹក្សាគណបក្សប្រឆាំងប្រហែល
១០០
នាក់ហើយបានចុះចូលគណបក្សប្រជាជនក្នុងនោះមានចាប់តាំងពីក្រុមប្រឹក្សាឃុំ
សង្កាត់រហូតដល់ក្រុមប្រឹក្សាខេត្ត។
នៅពេលសួរថា
តើគណបក្សប្រជាជនធានាបែបណាចំពោះតួនាទីរបស់ក្រុមប្រឹក្សាបក្សប្រឆាំង
បើសិនគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយទេនោះលោក ឥសាន
ឆ្លើយថា៖ «ចាំមើលនៅសល់តែប៉ុន្មានថ្ងៃទៀត»។
«ខ្ញុំមិនប្រាកដទេ
តែយើងមើលពីពិរុទ្ធភាពរបស់ក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស
ដែលពិរុទ្ធភាព វាពាក់ព័ន្ធនឹងមាត្រា ៦ ថ្មី និងមាត្រា ៧
នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ យើងដឹងហើយតើ
តែយើងកុំថាក្រែងគេថារំលោភលើឆន្ទានុសិទ្ធិរបស់តុលាការ»។
ក្នុងក្រុងស្ទឹងសែន
ខេត្តកំពង់ធំមន្ត្រីមូលដ្ឋានមកពីគណបក្សប្រឆាំង ៣
រូបក្នុងសង្កាត់ដំរីជាន់ខ្លាក្នុងនោះរួមទាំងចៅសង្កាត់
ចៅសង្កាត់រងទី ១
និងសមាជិកក្រុមប្រឹក្សាសង្កាត់បានសម្រេចចិត្តចុះចូលជាមួយបក្សកាន់អំណាច
បន្ទាប់ពីការអំពាវនាវរបស់លោក ហ៊ុន សែន។
លោក ស៊ុន ចន្ធី ប្រធានគណកម្មការប្រតិបត្ដិគណបក្សសង្គ្រោះជាតិ
ខេត្តកំពង់ធំបានឲ្យដឹងថាក្នុងខេត្តកំពង់ធំមាន ៦
រូបបានបង្ខំចិត្តចុះចូលជាមួយគណបក្សប្រជាជនក្នុងនោះក៏មានចៅសង្កាត់
និងក្រុមប្រឹក្សាចំនួន ៣ រូបនៅសង្កាត់ដំរីជាន់ខ្លាផងដែរ។
លោកបន្តថា៖ «ជាក់ស្ដែងអ្នកនៅសង្កាត់ដំរីជាន់ខ្លា
នៅសង្កាត់កំពង់ធំ នៅកណ្ដាលទីក្រុង
ពេលឮអ៊ីចឹងអ្នកនៅទីក្រុងសុទ្ធតែអ្នកគេចេះដឹង
គេឲ្យតម្លៃទៅលើពួកគាត់
តែក្រោយពេលពួកគាត់ទៅចុះចូលអ៊ីចឹងទៅមានការរិះគន់ជាច្រើនទៅលើពួកគាត់»។
លោកថ្លែងថា៖
«ទីមួយដោយសារគាត់ភ័យខ្លាចដោយសារការគំរាមកំហែងពីមន្ត្រីរបស់គណបក្សប្រជាជនក្នុងមូលដ្ឋានធ្វើឲ្យពួកគាត់មានការគិតគូរមិនបានវែងឆ្ងាយហើយគាត់សម្រេចចិត្តទៅចូលរួមជាមួយគណបក្សប្រជាជន
ប៉ុន្តែមិនមែនជាការស្ម័គ្រចិត្តដោយត្រង់របស់ពួកគាត់ពីដើមទីទេដោយសារការលួងលោម
ការទិញតាមរយៈការផ្តល់លុយកាក់
ការធានារក្សាតំណែងរបស់ពួកគាត់ពីសំណាក់មន្ត្រីគណបក្សប្រជាជន»។
លោកឲ្យដឹងថាបន្ទាប់ពីមន្ត្រីទាំងនោះបានសម្រេចចិត្តចុះចូលជាមួយគណបក្សប្រជាជន
គណបក្សសង្គ្រោះជាតិបានលុបឈ្មោះពួកគេចេញពីបញ្ជីបក្ស
ហើយបានដាក់អ្នកថ្មីជំនួស
ហើយពួកគេអាចនឹងបាត់បង់ការងារប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានគេរំលាយទេនោះ។
«អ៊ីចឹងមានន័យថាយើងរង់ចាំតែសេចក្ដីសម្រេចចុងក្រោយរបស់ក្រសួងមហាផ្ទៃទេគឺពួកគាត់បានបាត់បង់តួនាទី…»។
លោក ឆេង ចាន់ថា ចៅសង្កាត់រងទី ១
នៃសង្កាត់ដំរីជាន់ខ្លាដែលបានចុះចូលគណបក្សប្រជាជនបានថ្លែងថាលោកត្រូវបានប្រជាពលរដ្ឋរិះគន់ថាបានលក់ខ្លួនឲ្យគណបក្សប្រជាជន។
«គេរិះគន់ថាខ្ញុំម៉េចបានជាលក់ខ្លួនអ៊ីចឹងដូចខ្ញុំប្រាប់អ៊ីចឹង
អ្នកខ្លះគេយល់
គេមិនអីទេ…ដោយសារយើងទៅអ៊ីចឹងដោយសារមកពីខ្លាចមានបញ្ហា
ឬប្រឈមមុខក្នុងគ្រួសារ»។
លោក អ៊ុល ពៅ
សមាជិកក្រុមប្រឹក្សាឃុំស្រកក្នុងស្រុកកំពង់សៀមថ្លែងថា
លោកមានអារម្មណ៍ «អស់សង្ឃឹម»
ពេលដឹងថាគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយនាពេលខាងមុខហើយលោកក៏បានសម្រេចចិត្តទៅចូលរួមរស់ជាមួយនឹងគណបក្សកាន់អំណាច។
«ខ្ញុំដឹងថាគណបក្សប្រជាជនមានតាមបុគ្គលទេខូចមានតែម្នាក់ពីរនាក់ហ្នឹងក្រៅពីហ្នឹងមានមនុស្សខ្លះល្អ
មានខ្លះអាក្រក់»។ «ខ្ញុំថាគណបក្សប្រជាជនឥឡូវគេកែទម្រង់ច្បាប់
គេមិនមែនទៅគណបក្សប្រជាជនគេទៅកោងកាចទៅដាក់គុកដាក់ច្រវាក់ទេ
ដាក់តែយើងខុសទេ»។
ប៉ុន្តែលោក សែម កុសល
មន្ត្រីក្រុមប្រឹក្សាឃុំម្នាក់ទៀតមកពីគណបក្សប្រឆាំង
ក្នុងឃុំស្រកបានប្រកាន់ជំហរដាច់ខាតមិនចុះចូលបក្សកាន់អំណាចទេ
ទោះបីជាគណបក្សត្រូវរំលាយក៏ដោយ។
«ខ្ញុំមើលទៅប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្ញុំជាប់ជាក្រុមប្រឹក្សាឃុំ
ប៉ុន្តែបើគេរំលាយហើយ
ខ្ញុំសុខចិត្តថាធ្វើជាប្រជាពលរដ្ឋតែម្តង»៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment