ស្ថានទូតអាមេរិកប្រចាំកម្ពុជា
បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ នៅថ្ងៃទី ១៤វិច្ឆិកា
សម្តែងការព្រួយបារម្ភពីស្ថានភាពរឹតត្បិតលើសេរីភាព
និងការអនុវត្តច្បាប់នៅកម្ពុជា។ ជាសេចក្តីថ្លែងការណ៍
ដែលធ្វើឡើងក្រោយពីមានកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រាក់ សុខុន
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយនឹងលោក Matt Pottinger
ជំនួយការរងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Patrick Murphy
ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍។
លើសពីនេះ អាមេរិក
ក៏បានកត់សម្គាល់ពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាន
និងការរិះគន់ទៅលើសហរដ្ឋអាមេរិក
ថាផ្ទុយពីស្មារតីដែលធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនៃប្រទេសទាំងពីរ។
អ្វីដែលជាកង្វល់បំផុតរបស់សហរដ្ឋអាមេរិក មកលើរដ្ឋាភិបាលកម្ពុជា
គឺជាការប្រឆាំងទៅនឹងវឌ្ឍនភាពប្រជាធិបតេយ្យរបស់ប្រទេស ដែលរួមមាន
ការរឹតត្បិតលើសេរីភាពសារព័ត៌មាន ក្រុមសង្គមស៊ីវិល
និងគណបក្សប្រឆាំងដូចជាការចាប់ឃុំខ្លួនលោកកឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិជាដើម។ នេះបើតាមខ្លឹមសារ
ក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅសមាគមអាស៊ាន
ក្រោយមានជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
ជាមួយនឹងជំនួយការរងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
និងឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍។
យោងតាមសេចក្តីថ្លែងការណ៍នោះ អាមេរិក សង្ឃឹមថាកម្ពុជានឹងអាចធ្វើឲ្យប្រសើរឡើងវិញនូវគ្រឹះនៃដំណើរការប្រព័ន្ធប្រជាធិបតេយ្យ ហើយអាចសម្រេចបាននូវការអភិវឌ្ឍ សន្តិភាព និងកំណែទម្រង់ផ្សេងៗជាបន្ត។ ក្រៅពីបង្ហាញនូវការបារម្ភហើយ អាមេរិក បានលើកឡើងពីខ្សែចំណងមិត្តភាពនៃប្រទេសទាំងពីរ ថាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការរិះគន់របស់រដ្ឋាភិបាលកម្ពុជា ទៅលើសហរដ្ឋអាមេរិក រួមទាំងទៅលើមន្រ្តីទូតអាមេរិកនៅក្នុងប្រទេសកម្ពុជាផងនោះ គឺផ្ទុយពីស្មារតីនៃការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគីប្រកបដោយផលផ្លែ រវាងប្រទេសទាំងពីរ។
គួរជម្រាបជូនថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងប្រាប់ប្រធានាធិបតីអាមេរិក ដោយលើកឡើងពីចំណុចអវិជ្ជមានរបស់ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា ដែលមិនទាន់បានដើរតាមគោលនយោបាយកែប្រែរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។ នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិកលើទឹកដីកម្ពុជា កាលចុងទស្សវត្ស៦០ និងដើមទស្សវត្ស៧០ និងដែលបាននឹងកំពុងធ្វើឲ្យពលរដ្ឋកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង៕

No comments:
Post a Comment