មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តសៀមរាប
ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា
ទាំងអ្នកមាន និងអ្នកក្រ។ ការស្នើសុំនេះ
បន្ទាប់មន្ត្រីអង្គការសង្គមរូបនេះ ទទួលបានដំណឹងថា
សមត្ថកិច្ចបានដោះលែងព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប គឺលោក
សំរិទ្ធ សុខុន ដែលបានបើករថយន្តបុកម៉ូតូមួយគ្រឿង
បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់
និងម្នាក់ទៀតរងរបួសកាលពីយប់ថ្ងៃទី២ តុលា។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ច័ន្ទ ចំរើន
ឲ្យដឹងនៅថ្ងៃទី៦ វិច្ឆិកា ថា
ករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់កន្លងមក
គឺតុលាការតែងចាប់ជនល្មើស មិនឲ្យរត់រួចមួយករណីណាឡើយ។
ប៉ុន្តែមន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក
ខេត្តសៀមរាបរូបនេះ បានហៅ ករណីសមត្ថកិច្ចដោះលែងព្រះរាជអាជ្ញារង
នៃសាលាដំបូងខេត្តសៀមរាបកាលពីពេលថ្មីៗនេះថា
ជាការអនុវត្តច្បាប់ស្តង់ដារ២ ដែលអ្នកមានអំណាច
អ្នកប្រព្រឹត្តខុសតែមិនត្រូវបានទទួលទោស៖ «ច្បាប់វាអត់គិតពីឋានៈទេ
ដូច្នេះអ្នកណាក៏ដោយអោយតែប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលទោស
ហើយដើម្បីឲ្យប្រជាពលរដ្ឋគាត់ជឿជាក់។ ហើយកាលណាច្បាប់មានស្តង់ដារ២
គឺប្រជាពលរដ្ឋមានការស្រងាកចិត្ត និងមើលឃើញ
ហើយធ្វើឲ្យប្រព័ន្ធច្បាប់របស់ប្រទេសយើងខ្សោយ។
ដូច្នេះខ្ញុំស្នើសុំតែប៉ុណ្ណឹងទេ គ្រាន់តែថានីតិវិធីរបស់តុលាការ
ខ្ញុំមិនលូកលាន់ទេ ជាសិទ្ធិរបស់តុលាការ»។
ទាក់ទងនឹងបញ្ហានេះប្រធានការិយាល័យនគរបាលចរាចរណ៍ក្រុងសៀមរាប
បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី៦ វិច្ឆិកា ថា
រថយន្តរបស់ព្រះរាជអាជ្ញារងខេត្តសៀមរាប
បន្ទាប់ពីបុកបានបើកបានអូសម៉ូតូ ចម្ងាយប្រហែលមួយគីឡូម៉ែត្រ
ខណៈកំពុងព្យាយាមបើករត់គេចពីកន្លែងកើតហេតុនោះ។
កាសែតដដែលឲ្យដឹងទៀតថា
ក្រោយមកប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍ក៏នាំគ្នាស្ទាក់
ចាប់រថយន្តរបស់លោកព្រះរាជអាជ្ញារងរូបនេះ
ហើយវាយរហូតមន្ត្រីនគរបាលទៅដល់ទើបឈប់។
មន្ត្រីប៉ូលិសរូបនេះអះអាងទៀតថា
ព្រះរាជអាជ្ញារងរូបនេះត្រូវបានប៉ូលិសដោះលែងឲ្យមានសេរីភាពវិញ
ដោយលោកព្រះរាជអាជ្ញារងបានសារភាព
ហើយម្យ៉ាងទៀតដោយខ្លាចប៉ះពាល់ដល់តំណែងការងាររបស់ខ្លួន។
ទោះជាយ៉ាងណា មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក
ខេត្តសៀមរាប
ស្នើអោយមានការអនុវត្តច្បាប់ស្តង់ដារតែមួយដោយស្មើភាពគ្នា
ហើយលោកនឹងបន្តឃ្លាំមើលករណីនេះ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment