គណបក្សសង្គ្រោះជាតិ
កំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ
ឲ្យបានមុនកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍ក្រោយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន
មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា
ទោះក្នុងស្ថានការណ៍នយោបាយតឹងតែងបច្ចុប្បន្ន
និងមានបញ្ហាផ្ទៃក្នុងបក្សបន្តិចបន្តួចក៏ដោយ លោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ
ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង
បានសម្រេចឲ្យសមាជិកគណៈអចិន្ត្រៃយ៍
រៀបចំបញ្ជីឈ្មោះបេក្ខជនជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ
ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅឆ្នាំ២០១៨
ខាងមុខ។
លោក អ៊ូ ច័ន្ទរ័ត្ន៖ «ដោយសារតែបញ្ជីនោះ
យើងមានការមិនសូវស្រុះស្រួលគ្នាតិចតួចទេ អ៊ីចឹងទេយើងសុំដកចេញពី
គ.ជ.ប មកកែសម្រួលឡើងវិញ ប៉ុន្តែគេអត់ឲ្យដកទេ
គេទុកពេលឲ្យយើងទៅកែនៅហ្នឹង
ដោយមានការអនុញ្ញាតពីលោកប្រធានគណបក្ស កឹម សុខា។
យើងកំពុងជជែកគ្នារឿងកែសម្រួល គឺជិតផុតថ្ងៃទៅហើយ ថ្ងៃទី៨
វិច្ឆិកា ដែលគេអនុញ្ញាតឲ្យកែបាន។ យើងដាក់បេក្ខជនគ្រប់ទាំងអស់
ទាំងបម្រុង និងពេញសិទ្ធិសរុបជាង ១០០នាក់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានចេញសេចក្ដីប្រកាសនៅថ្ងៃនេះ
ដោយស្នើគណបក្សនយោបាយឲ្យមកចុះបញ្ជីឈ្មោះគណបក្សខ្លួន
និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប
ឲ្យដឹងថា គណបក្សនយោបាយដែលបានដាក់ពាក្យសុំចុះបញ្ជីរួចហើយ
និងត្រូវបានគ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរួចហើយ
គឺមានសុពលភាព
និងមានគុណសម្បត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ក៏ប៉ុន្តែបើសិនជាគណបក្សនយោបាយណាមួយស្នើសុំចុះបញ្ជីហើយ គ.ជ.ប
នៅពុំទាន់សម្រេចទទួលស្គាល់ជាផ្លូវការ គ.ជ.ប
នឹងបន្តនីតិវិធីស្របតាមបទបញ្ជាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែល
គ.ជ.ប បានធ្វើវិសោធនកម្ម។
ចំពោះគណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត
ត្រូវមកដាក់ពាក្យសុំនៅទីស្ដីការ គ.ជ.ប
ហើយកាលបរិច្ឆេទនៃការចុះឈ្មោះគណបក្ស និងបេក្ខជនឈរឈ្មោះ
គឺចាប់ផ្ដើមពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ
ឆ្នាំ២០១៨។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគឺធ្វើឡើងរៀងរាល់
៦ឆ្នាំម្ដង ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងប្រទេស៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment