គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ
តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ
បន្ទាប់ពីរងការចោទធ្វើឲ្យបាត់លុយបច្ច័យបុណ្យ
ទៅតាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
ប៉ុន្តែលោក មឿន តុលា ជាគណកម្មការបុណ្យម្នាក់ចំណោម៣នាក់
ដែលរងការចោទប្រកាន់នោះ បានបដិសេធថា គ្មានការពិតទេ
និងថាជារឿងដែលកម្រកើតនឹងមាន។
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
“ការចោទអស់ហ្នឹងខ្ញុំបដិសេធថាគ្មានការពិត ហើយត្រង់ថាឆន្ទៈអ្នកប្តឹងយ៉ាងណានោះ ខ្ញុំមិនអត្ថាធិប្បាយទេ ទុកឲ្យសាធារណៈជនជាអ្នកវិនិច្ឆ័យចុះ”។
នេះជាការគូសបញ្ជាក់របស់ លោក មឿន តុលា ជាគណៈកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី ដែលឆ្លើយតបនឹងសំណួរអ្នកកាសែត បន្ទាប់ពីចេញពីបំភ្លឺអស់រយៈពេល២ម៉ោង ចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកអង្គារ។
ប៉ុន្តែព្រះរាជអាជ្ញានៅមិនទាន់សម្រេចចោទប្រកាន់ឬទម្លាក់ចោលការប្រកាន់នៅឡើយទេ។នេះបើតាមលោក មឿន តុលា។ ការចូលបំភ្លឺរបស់លោកនៅពេលនេះ បន្ទាប់ពីលោកបានពន្យារពេលក្នុងការចូលបំភ្លឺ នាពេលកន្លងមក។
នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានរងបណ្តឹងពីលោក ពេជ្រ ស្រស់ ដែលចោទថា ធ្វើឲ្យបាត់លុយបច្ច័យបុណ្យសពលោក បណ្ឌិត កែម ឡី។ ប៉ុន្តែចំពោះបណ្តឹងចោទថាបាត់លុយបច្ច័យបុណ្យដ៏កម្រនេះ លោក មឿន តុលា អះអាងថាលោកមិនដឹងថាគេប្តឹងចោទប្រកាន់រឿងបាត់លុយចំនួនប៉ុន្មាននោះទេ។
ក្រៅពីលោកមឿនតុលា លោកពេជ្រ ស្រស់ ក៏បានប្តឹងលោកប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដោយចោទថាធ្វើឲ្យបាត់បច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី ដែរ។
លោក ប៉ា ងួនទៀង តុលាការតម្រូវឲ្យចូលបំភ្លឺនៅថ្ងៃនេះដែរ តែដោយសារលោកជាប់រវល់នៅក្រៅប្រទេស ទើបលោកផ្តល់សិទ្ធិឲ្យមេធាវីទៅជំនួស ខណៈព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវចូលបំភ្លឺនៅថ្ងៃស្អែក។
អតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ធ្លាប់បានលើកឡើងថា គណៈកម្មការបុណ្យ បានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូទៅ មិនមានតួនាទីកាន់លុយបុណ្យនោះទេ ហើយរាល់បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និងបញ្ចូលផ្ទាល់ទៅកាន់គណនេយ្យធនាគាររបស់ភរិយានៃសពលោក កែម ឡី។
ចំណែក អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ក៏ធ្លាប់បញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយថា ពុំមានការបាត់លុយបច្ច័យបុណ្យដូចការចោទប្រកាន់នោះទេ៕

No comments:
Post a Comment