សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់កាលពីថ្ងៃទី៩
ធ្នូ បានដាក់លិខិតមួយទៅកាន់លោកTrevor Mallard
ប្រធានរដ្ឋសភាប្រទេសនេះដោយរៀបរាប់ពីស្ថានភាពនយោបាយនៅកម្ពុជា។
សម្រាប់សមាគមពលរដ្ឋខ្មែរទាំងពីរនេះ
ការសម្រេចរំលាយបក្សសង្គ្រោះជាតិដោយតុលាការកំពូល
គឺបានធ្វើឡើងស្របតាមច្បាប់របស់កម្ពុជា។ ការចេញមុខមកគាំទ្រនេះ
ធ្វើឡើងមុនពេលដែលពលរដ្ឋខ្មែរនៅណូវ៉ែលហ្សេឡង់ផ្សេងទៀតគ្រោងធ្វើបាតុកម្មប្រឆាំងនឹងការរំលាយបក្សសង្គ្រោះជាតិនៅថ្ងៃទី១២
ធ្នូខាងមុខ។
សមាគមពលរដ្ឋខ្មែរទាំងពីរនេះ
រូមមានសមាគមយុវជនខ្មែរនៃរដ្ឋវែល្លីងតុន(Wellington) និង
សមាគមខ្មែរ ហាមិលតុន-ភ្នំពេញ។ សមាគមទាំងពីរ
បានចាត់ទុកការសម្រេចរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលកម្ពុជាថា
ជាបុព្វសិទ្ធិរបស់កម្ពុជាក្នុងការអនុវត្តច្បាប់របស់ខ្លួន
ដើម្បីធានាថា ដំណើរការលទ្ធិប្រជាធិបតេយ្យត្រូវបានគោរព។
សមាគមពលរដ្ឋខ្មែរទាំង២
ក៏បានបញ្ជាក់ប្រាប់លោកប្រធានរដ្ឋសភាណូវ៉ែលហ្សេឡង់ដែរថា
ក្នុងនាមពលរដ្ឋខ្មែរណូវ៉ែលហ្សេឡង់ ពួកគេសូមប្រកាន់ខ្ជាប់
និងគោរពតាមគោលការណ៍របស់ប្រទេសដែលប្រកាន់យកនូវនីតិរដ្ឋ
ដើម្បីធានាបាននូវការបន្ដលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា
តាមរយៈយន្ដការនៃការអនុវត្តច្បាប់ដ៏តឹងតែងក្នុងការធានារក្សាបាននូវសន្ដិភាព
ស្ថេរភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម សម្រាប់ប្រជាជន
និងសង្គមកម្ពុជា។
ជាកត់សម្គាល់ថា ការចេញមុខមកប្រកាសការពារចំណាត់ការរបស់តុលាការកំពូលកម្ពុជារបស់សមាគមពលរដ្ឋខ្មែរទាំងពីរពេលនានេះ បានធ្វើឡើងមុនប៉ុន្មានថ្ងៃប៉ុណ្ណោះដែលប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសណូវ៉ែលហ្សេឡង់ផ្សេងទៀត គ្រោងធ្វើបាតុកម្មនៅថ្ងៃទី១២ ធ្នូខាងមុខ។ ជាបាតុកម្ម ដើម្បីទាមទារឲ្យដំណើរការគណបក្សសង្គ្រោះជាតិឡើងវិញ និងទាមទារឲ្យមានការដោះលែងលោកកឹម សុខា។ នេះបើតាមការបញ្ជាក់របស់លោកស្រីមួរ សុខហួរ ដែលជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែចំពោះគម្រោងបាតុកម្មនេះ សមាគមពលរដ្ឋខ្មែរទាំងពីរ បានចាត់ទុកថា ជាការរៀបចំឡើងដោយមនុស្សមួយក្រុមតែប៉ុណ្ណោះ គឺពុំឆ្លុះបញ្ចាំងនូវទស្សនៈឫគំនិតរួមរបស់ប្រជាពលរដ្ឋខ្មែរណូវ៉ែលហ្សេឡង់ទាំងមូលនោះឡើយ។
សូមរំលឹកឡើងវិញថា គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ចិកា ក្រោមការរិះគន់យ៉ាងសម្បើមដៃពីសំណាក់មជ្ឈដ្ឋានក្នុងស្រុកនិងអន្តរជាតិដោយបានសម្តែងទាំងការព្រួយបារម្ភផង និងព្រមានចាត់វិធានការផ្សេងៗផង បើសិនស្ថានភាពនយោបាយមិនធូរស្រាល។ ក្នុងនោះ សហរដ្ឋអាមេរិក បានចេញមុខចាត់វិធានការមុនគេ ដោយបានសម្រេចបញ្ឈប់ការផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា និង បានប្រកាសលែងផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនព្រមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរចំពោះការរួមចំណែកបង្កើតឲ្យមានរឿងរ៉ាវនេះ ដែលអាមេរិកចាត់ទុកថាជាផ្នែកមួយនៃការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

No comments:
Post a Comment