ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន
បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា
ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកការពារសិទ្ធិមនុស្ស
និងបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានឡើងវិញ ដែលការអំពាវនាវនេះ
ត្រូវបានធ្វើឡើងចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០
ធ្នូ។
ក្រុមអង្គការសង្គមស៊ីវិល ១០៣ស្ថាប័ន
ដែលក្នុងនោះមានអង្គការការពារសិទ្ធិមនុស្ស ក្រុមសហជីព
និងបណ្ដាញសហគមន៍មានជម្លោះដីធ្លីផងដែរ បានអំពាវនាវបែបនេះ
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅក្នុងថ្ងៃនេះ។
ក្រៅពីលើកឡើងថា ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន
គឺជាតម្រូវការចាំបាច់សម្រាប់ដំណើរការនៃសង្គមស៊ីវិល
ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិនោះ
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ
បានអះអាងក្នុងសេចក្ដីថ្លែងការណ៍៦ទំព័រនោះថា
ក្រុមអង្គការសង្គមស៊ីវិលបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាព
ការលើកកម្ពស់សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ អះអាងថា
លំហសម្រាប់អង្គការសង្គមស៊ីវិល
ត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងបែបនេះ
បន្ទាប់ពីសកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកសារព័ត៌មាន
ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរងបណ្ដឹងនៅតុលាការ
ហើយស្ថាប័នរបស់ពួកគេត្រូវបានបិទដំណើរការ
ឬរងការគំរាមឲ្យបិទទ្វារ។
ជាមួយនឹងស្ថានភាពបែបនេះ
ក្រុមអង្គការសង្គមស៊ីវិលបានទទូចទៅអាជ្ញាធរកម្ពុជា
ឲ្យបញ្ឈប់នូវសកម្មភាពទាំងនោះ ដែលក្រុមសង្គមស៊ីវិលហៅថា
ជាការធ្វើទុក្ខបុកម្នេញ
និងការរឹតត្បិតសេរីភាពជាមូលដ្ឋានដោយមិនសមហេតុផល៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...

No comments:
Post a Comment