រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ នេះ
បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការមិនយល់ស្រប និងសោកស្តាយ
ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា
ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍
រដ្ឋសភាកម្ពុជា អះអាងថាការរំលាយគណបក្សសង្គ្រោះជាតិ
និងការចាប់ខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់សុទ្ធសាធ។
ជាការកត់សម្គាល់ ក្រៅពីរដ្ឋសភា
ព្រឹទ្ធសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មានខ្លឹមសារស្រដៀងគ្នាដែរ
កាលពីម្សិលមិញ។ ព្រឹទ្ធសភាកម្ពុជា
ចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុប ថាមានលក្ខណៈលំអៀង
មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ១៦ខែ ធ្នូ នេះ រដ្ឋសភាកម្ពុជា
បានរក្សាជំហររបស់ខ្លួន
ដោយគាំទ្រសេចក្តីសម្រេចរបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ និងថា
អតីតគណបក្សសង្រ្គោះជាតិ បានប្រព្រឹត្តិអំពើទុច្ចរិត
ដូចជាបង្កឲ្យមានអសន្តិសុខ និងចលាចលនៅទូទាំងប្រទេស
ជាពិសេសប្រើប្រាស់កម្លាំងមហាជនដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់ដោយមានបរទេសជាអ្នកគាំទ្រ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋសភាកម្ពុជា បានចោទជាសំណួរទៅកាន់សភាអឺរ៉ុបថា តើការអនុវត្តសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យបែបថ្នាក់ដឹកនាំគណបក្សប្រឆាំងជាអំពើស្របច្បាប់ដែរឬទេ? ហើយបើកម្ពុជា ធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម តើអ្នកណាជាជនរងគ្រោះពិតប្រាកដ? និងថាតើសភាអឺរ៉ុប នឹងការពារសិទ្ធិរបស់មេដឹកនាំ ទុច្ចរិតទាំងនេះ ឬការពារសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ?
រដ្ឋសភា បន្តលើកឡើងថា កម្ពុជាប្តេជ្ញាគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ទាក់ទងនឹងការផ្អាកជំនួយសម្រាប់កិច្ចការបោះឆ្នោត និងវិធានការដាក់ទណ្ឌកម្មវិញ ត្រូវបានរដ្ឋសភាកម្ពុជាចាត់ទុកថា មិនមែនជាជម្រើសត្រឹមត្រូវដើម្បីពង្រឹងគុណភាព លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ រដ្ឋសភាកម្ពុជា ថាប្រសិនបើសភាអឺរ៉ុបដកភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា នាំចូលអឺរ៉ុបមែន នោះគឺមានន័យថា អឺរ៉ុបមិនបានគិតគូរពីសិទ្ធិនៃការរស់នៅ និងសុខុមាលភាពរបស់កម្មករ-កម្មការិនីរាប់សែននាក់ ដែលអាចនឹងទទួលរងផលប៉ះពាល់ដោយសារការសម្រេចដោយអយុត្តិធម៌បែបនេះ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋសភាកម្ពុជា បានស្នើទៅ សភាអឺរ៉ុបស្វះស្វែងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី មុននឹងធ្វើការសម្រេចចិត្តណាមួយ ដោយមិនគួរធ្វើសេចក្តីសម្រេចចិត្តផ្អែកលើព័ត៌មានលម្អៀងបានមកពីភាគីតែម្ខាងនោះទេ។ យ៉ាងណាក៏ដោយ រដ្ឋសភាកម្ពុជារំពឹងថា កម្ពុជានិងសហភាពអឺរ៉ុបនឹងនៅតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។
ជាការកត់សម្គាល់ សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា និងព្រឹទ្ធសភាកម្ពុជា នាពេលនេះ ធ្វើឡើងបន្ទាប់ពី សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការព្រួយបារម្ភផង និងថ្កោលទោសផងចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនលោកកឹម សុខា ដាក់ពន្ធនាគារ។ សភាអឺរ៉ុប ក៏បានព្រមានផងដែរលើការផ្អាកលែងផ្តល់ទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិដល់មន្រ្តីកម្ពុជា និងព្រមានព្យួរប្រព័ន្ធអនុគ្រោះឋពន្ធ ប្រសិនបើកម្ពុជានៅតែរំលោភបំពានសិទ្ធិមនុស្ស៕

No comments:
Post a Comment