អ្នកវិភាគ និងសង្គមស៊ីវិល យល់ថា លោក ហ៊ុន សែន
គួរធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជា វិលទៅរកសភាពការណ៍ធម្មតាវិញ
នឹងធ្វើឲ្យប្រទេសកម្ពុជា មានសេចក្ដីសុខ
ជាជាងការធ្វើពិធីបួងសួងនៅប្រាសាទអង្គរវត្ត ទាំងតក់ក្រហល់
ក្រោយពេលត្រឡប់មកពីប្រទេសចិន។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ
យល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្ន
ធ្វើឲ្យគ្រោះថ្នាក់ដល់កម្ពុជា។ លោកបណ្ឌិតមើលឃើញថា
ប្រសិនបើរដ្ឋាភិបាលចង់ឲ្យកម្ពុជា មានសេចក្ដីសុខ
គួរងាកទៅរកលទ្ធិប្រជាធិបតេយ្យវិញ។
នៅថ្ងៃសៅរ៍ ទី២ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់ក្នុងបក្សរបស់ខ្លួន
មានទាំងមេទាហាន និងឧបនាយករដ្ឋមន្ត្រី
ទៅធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត
បន្ទាប់ពីលោកបានត្រឡប់មកពីកិច្ចប្រជុំជាមួយគណបក្សកុម្មុយនិស្តចិន។
នៅឯប្រទេសចិន លោក ហ៊ុន សែន អះអាងថា លោកបានទទួលជោគជ័យ
ដោយបក្សកុម្មុយនិស្តចិន បានប្រកាសថា
នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់លោក និងគណបក្សកាន់អំណាចរបស់លោក
ដើម្បីដឹកនាំប្រទេសប្រកបដោយសន្តិភាព និងអភិវឌ្ឍរីកចម្រើនថែមទៀត។
ខុសពីចិន
សហគមន៍អន្ដរជាតិបានបារម្ភអំពីបញ្ហាសន្តិភាព ការអភិវឌ្ឍ
និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ស្របពេលដែលសហគមន៍អន្ដរជាតិបានសម្រេចផ្ដាច់ជំនួយអភិវឌ្ឍន៍ផ្សេងៗ
ក្នុងនោះប្រទេសស៊ុយអែត បានប្រកាសលែងផ្ដល់ជំនួយអភិវឌ្ឍន៍
តាមរយៈរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ផ្ដល់ជំនួយឈ្មោះស៊ីដា
(SIDA) មកឲ្យកម្ពុជា ក្រោយពេលលោក ហ៊ុន សែន រម្លាយគណបក្សប្រឆាំង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា
ការងាកចេញពីរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ជារឿងអាក្រក់បំផុតសម្រាប់កម្ពុជា ព្រោះកម្ពុជា
បានក្លាយប្រទេសឯកបក្ស និងផ្ដាច់ការ។
ព្រះគ្រូចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា
ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ មានថេរដីកាថា
សេចក្ដីសុខសម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរគ្រប់រូប
មិនមែនកើតឡើងដោយសារតែការបន់ស្រន់នោះទេ។ ក៏ប៉ុន្តែ សេចក្ដីសុខ
និងស្ថិរភាពយូរអង្វែង
កើតមានឡើងពិតប្រាកដតាមរយៈទង្វើល្អដែលមេដឹកនាំជាអ្នកប្រព្រឹត្ត។
ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ
មានថេរដីការពន្យល់ថា តាមទស្សនៈព្រះពុទ្ធសាសនា ការបន់ស្រន់
បួងសួងសុំសេចក្ដីសុខ
កើតមានឡើងតែសម្រាប់បុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តអំពើល្អតែប៉ុណ្ណោះ។
ដោយឡែក សម្រាប់អ្នកទាំងឡាយណាដែលបានប្រព្រឹត្តអំពើអាក្រក់
ជាបាបកម្មរួចហើយ
នោះនឹងមិនអាចគ្រាន់តែបន់ស្រន់សុំសេចក្ដីសុខរួចអាចលាងបាបកម្មដែលខ្លួនបានប្រព្រឹត្តរួចហើយនោះបានទេ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment