សមាជិកព្រឹទ្ធសភា ស.រ.អា នៃគណបក្សសាធារណរដ្ឋ
ដ៏មានឥទ្ធិពលមួយរូប មកពីរដ្ឋ Texas លោក Ted Cruz
បានអបអរសារទរលោករដ្ឋមន្ត្រីការបរទេស Rex Tillerson
ដែលបានចេញសេចក្តីប្រកាសដាក់បំរាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយក្នុងគេហទំព័ររបស់លោក កាលពីថ្ងៃសុក្រម្សិលមិញ លោក Ted Cruz បាននិយាយថា៖ «នេះជាជំហានទីមួយយ៉ាងល្អឆ្ពោះទៅរកការធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងប្រទេសកម្ពុជា និង ជាការឆ្លើយតបមួយដែលត្រូវការយ៉ាងខ្លាំងដើម្បីទប់ទប់ឥទ្ធិពលចិន ដែលកាន់តែកើនឡើងនៅក្នុងទីក្រុងភ្នំពេញ»។
លោក Ted Cruz បានបន្តទៀតថា៖ «លោក ហ៊ុនសែន ប្រឈមនិងជម្រើសយ៉ាងសាមញ្ញមួយ គឺដោះលែងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា អនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រឡប់ទៅកម្ពុជាវិញ ដាក់ឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ លប់បំបាត់ការហាមប្រាមរបស់លោក ចំពោះការផ្សាយព័ត៌មានដោយចំហរ និង សិទ្ធិសេរីភាពក្នុងការនិយាយស្តី បើមិនដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មពីស.រ.អាថែមទៀត»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រនេះ ក្រសួងការបរទេសកម្ពុជា បានសម្តែងនូវ«ការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ដែលពុំពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិវត្តនយោបាយថ្មីៗនៅកម្ពុជា»។ មកទល់នឹងម៉ោងផ្សាយនេះ VOA មិនទាន់អាចទាក់ទងសុំប្រតិកម្មពីសំណាក់រដ្ឋាភិបាលកម្ពុជា ចំពោះសេចក្តីថ្លែងការថ្មីរបស់សមាជិកព្រិទ្ធសភាស.រ.អា លោក Ted Cruz នៅឡើយទេ។ យើងនឹងផ្សាយជូនលោកអ្នកស្តាប់នៅពេលណាដែលយើងទទួលបានការឆ្លើយតប៕

No comments:
Post a Comment