រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា
បដិសេធមិនទទួលយកសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបដែលបានអនុម័តដោយឯកច្ឆន្ទដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលកម្ពុជា
ដែលកំពុងបំផ្លាញលទ្ធិប្រជាធិតេយ្យ
និងកម្ទេចគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅកម្ពុជា។
សភាអឺរ៉ុបកាលពីថ្ងៃទី១៤ ខែធ្នូ
សម្រេចផ្អាកជំនួយទាំងអស់ក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប
និងកម្ពុជា ដោយបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា
ចូលមកលក់នៅក្នុងប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប។
សេចក្ដីសម្រេចចិត្តក៏ផ្អាកការផ្ដល់ទិដ្ឋាការ (visa)
ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំផ្ដាច់ការនៃប្រទេសកម្ពុជា
ព្រមទាំងក្រុមគ្រួសារ និងគូកន
ហើយវិធានការនេះអាចឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិរបស់ជនទាំងនោះដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួនមកលាក់ទុកនៅទ្វីបអឺរ៉ុប។
ឆ្លើយតបទៅនឹងវិធានការរបស់សភាអឺរ៉ុប
រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នេះ
បានចេញសេចក្ដីថ្លែងការណ៍មួយថា
ការផ្អាកជំនួយសម្រាប់កិច្ចការបោះឆ្នោត និងវិធានការដាក់ទណ្ឌកម្ម
មិនមែនជាជម្រើសត្រឹមត្រូវដើម្បីពង្រឹងគុណភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
នោះទេ។ រដ្ឋសភាកម្ពុជា បន្តថា ប្រសិនបើសភាអឺរ៉ុប
ដកភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា នាំចូលអឺរ៉ុបមែន
នោះគឺមានន័យថា អឺរ៉ុបមិនបានគិតគូរពីសិទ្ធិនៃការរស់នៅ
និងសុខុមាលភាពរបស់កម្មករ-កម្មការិនីរាប់សែននាក់
ដែលអាចនឹងទទួលរងផលប៉ះពាល់។
ចំណែកព្រឹទ្ធសភាកម្ពុជា
វិញចោទសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបថា
ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា
មិនព្រមទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា
ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង
៣០ឆ្នាំនោះ កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
សភានិងព្រឹទ្ធសភាកម្ពុជា
ក៏មិនបានប្ដេជ្ញាស្តារស្ថានភាពនយោបាយនៅកម្ពុជា
ឲ្យទៅធម្មតាវិញនោះដែរ។
ចំណែកលោក ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ
ហាក់ធ្វើព្រងើយចំពោះសំណើឲ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ដែលអឺរ៉ុប និងអាមេរិក ចង់បាន។ លោក ហ៊ុន សែន
បែរជាទៅដឹកនាំការប្រកួតកីឡាវាយកូនហ្គោលទៅវិញ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...
-
សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់កាលពីថ្ងៃទី៩ ធ្នូ បានដាក់លិខិតមួយទៅកាន់លោកTrevor Mallard ប្រធានរដ្ឋសភាប្រទេ...
-
អង្គការមួយនៅសហរដ្ឋអាមេរិក ដែលអះអាងថា មានសមាជិកច្រើនលាននាក់ បានអំពាវនាវទៅរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុ...

No comments:
Post a Comment