អ្នកវិភាគស្ថានការណ៍នយោបាយ
និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា
តំណាងរាស្ត្រថ្មីដែលបានចូលទៅអង្គុយលើកៅអីតំណាងរាស្ត្ររបស់គណបក្សប្រឆាំងក្នុងរដ្ឋសភានោះ
នឹងរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិនៅពេលខាងមុខ។
មន្ត្រីអង្គការសង្គមស៊ីវិល
និងអ្នកវិភាគស្ថានការណ៍នយោបាយ
សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា
នៅថ្ងៃអនាគត
បើទោះបីជារដ្ឋាភិបាលខិតខំប៉ះប៉ូវចុះឡើងធ្វើអោយរដ្ឋសភាថ្មីមើលទៅស្របច្បាប់ក៏ដោយចុះ។
ប្រធានបណ្ដាញគណនេយ្យភាពសង្គមកម្ពុជា លោក សន
ជ័យ ថ្លែងនៅថ្ងៃទី៣០ វិច្ឆិកា ថា
បើទោះបីរដ្ឋសភាថ្មីត្រូវប្រកាសចូលកាន់តំណែងដើម្បីបង្គ្រប់កិច្ចឲ្យរដ្ឋាភិបាលស្របច្បាប់
បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិហើយក្ដី ក៏ប៉ុន្តែសភាមួយនេះ
នឹងត្រូវប្រឈមជាមួយសហគមន៍អន្តរជាតិជាពុំខាន
ព្រោះជារដ្ឋសភាថ្មីនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ៖
«យើងនៅតែមើលឃើញផលប៉ះពាល់ជុំវិញទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា
និងឥទ្ធិពលការសម្រេចដៃគួរម្ចាស់ជំនួយដែលធ្លាប់ផ្ដល់ឲ្យកម្ពុជា
ក្នុងលក្ខខណ្ឌលើកតម្កើងសិទ្ធិមនុស្សប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ
ដូច្នេះបើម្ចាស់ជំនួយគេសម្រេចថ្មីបញ្ហាជំនួយមកកម្ពុជា
គឺវាជាការប៉ះពាល់ហើយ»។
ចំណែកឯមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល
(Comfrel) លោក យឿង សុធារ៉ា អះអាងថា រដ្ឋសភាថ្មីនេះ
អាចដំណើរការស្របច្បាប់ទៅមុខបានមួយចម្អិនកំពឹស
គឺយ៉ាងយូរត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៨
នឹងត្រូវផុតសុពលភាពរបស់ខ្លួនហើយ។
លោក យឿង សុធារ៉ា អះអាងទៀតថា
ក្រោយពេលតំណាងរាស្ត្រដែលចូលកាន់ថ្មីថ្មោងនេះអស់សុពលភាព
ពេលនោះរដ្ឋាភិបាលបច្ចុប្បន្នត្រូវតែប្រកាសឲ្យមានការបោះឆ្នោតឡើងវិញជាបន្ទាន់
ដើម្បីជ្រើសរើសតំណាងរាស្ត្រថ្មីមកជំនួសឲ្យតំណាងរាស្ត្រចាស់៖ «ហេតុផ្សេងក្រៅពីនោះអាចនឹងមានការរិះគន់
ដូចជាកើតចលាចលធ្ងន់ធ្ងរមានប្រដាប់អាវុធអីកើតឡើងកាលពីឆ្នាំ១៩៩២
និង៩១ និងឆ្នាំ១៩៩៧ ជាដើម គេអាចពន្យារពេលការបោះឆ្នោតបាន
ដោយសារតែមានការប្រឈមគ្នារវាងប្រជាជន និងប្រជាជន
ដោយស្ថានភាពនោះធ្ងន់ធ្ងរ ដែលគេមើលឃើញថា
ការបោះឆ្នោតមិនអាចរៀបចំទៅកើតទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីពេលថ្មីៗនេះ
បានសម្រេចយកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិ
ដែលពលរដ្ឋបោះឆ្នោតអោយចំនួន ៥៥
ទៅបែងចែកអោយគណបក្សតូចៗមិនជាប់ឆ្នោតចំនួន៣
និងគណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងនេះក្ដី
អ្នកវិភាគស្ថានការណ៍នយោបាយលោកបណ្ឌិត មាស នី
បានប្រៀបប្រដូចសមាជិករដ្ឋសភាដែលទើបប្រសូតិថ្មីថ្មោងនោះថា
គ្រាន់តែជាការចូលបំពេញសម្លដែលខ្វះគ្រឿងប៉ុណ្ណោះ។ លោកថា
នៅពេលតំណាងរាស្ត្រថ្មីទាំងនោះចាប់ផ្ដើមដំណើរការងារ
នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជា ធ្លាក់ចុះ
ពីព្រោះរដ្ឋាភិបាលត្រូវរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ។
អ្នកវិភាគស្ថានការណ៍នយោបាយរូបនេះលើកឡើងទៀតថា
ការសម្រេចធ្វើដូច្នេះទំនងរដ្ឋាភិបាលចង់ឲ្យសហគមន៍អន្តរជាតិមើលឃើញថា
រដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលស្របច្បាប់៖ «សភាដែលនៅក្រោយការគ្រប់គ្រងដែលទើបបង្កើតថ្មីនេះបើនិយាយពីយន្តហោះគឺមានតែស្លាបមួយចំហៀងទេ
មួយចំហៀងទៀតមិនអាចទទួលស្គាល់ថា ជាតំណាងរាស្ត្របានទេ
ក្រុមសភាចូលទៅថ្មីគ្រាន់តែជាក្រុមបក្សមួយ
រៀបចំឡើងដើម្បីឲ្យទៅទទួលយកអាសនៈទេ ប៉ុន្តែបើឲ្យត្រូវថា
តំណាងរាស្ត្រនោះគឺពួកគាត់មិនមែនប្រជាពលរដ្ឋជ្រើសតាំងឲ្យទេ»។
សមាជិករដ្ឋសភាថ្មី ទាំង ៥៥រូបនោះ គឺចំនួន
៤១រូប មកពីកូតាគណបក្សហ្វ៊ុនស៊ិនប៉ិច ២រូប
មកពីគណបក្សសញ្ជាតិកម្ពុជា ១រូប
មកពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និង
១១រូបទៀតត្រូវបានគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា
ប្រមូលយកខ្លួនឯងតែងម្ដង
ដោយមិនខ្វល់ពីការរិះគន់លាន់កងរំពងក្នុងប្រព័ន្ធសង្គមហ្វេសប៊ុក
និងសហគមន៍អន្តរជាតិនោះឡើយ។
សមាជិកសភាថ្មីទាំងនេះបានទទួលតំណែងដោយសារតែរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា
ហើយរដ្ឋាភិបាលបានយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ
ទៅចែកឱ្យគណបក្សនយោបាយ
ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យកាលពីឆ្នាំ២០១៣។
ទន្ទឹមគ្នានេះ
ចាប់ពីរដ្ឋសភាប្រកាសសុពលភាពរបស់តំណាងរាស្ត្រថ្មីទាំង ៥៥រូបនោះមក
ក៏មានប្រទេសជាច្រើននៅលើពិភពលោក
ចាប់ផ្ដើមរកវិធានការដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។
ប្រទេសទាំងនោះរួមមាន សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប
និងតំណាងរាស្ត្រប្រទេសអូស្ត្រាលី ជាដើម។
ចំណែកឯប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានប្រមូលគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់
ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលប្រទេសដែលពួកគេរស់នៅ
ដាក់សម្ពាធទៅរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីឲ្យដោះលែងលោក កឹម សុខា
អ្នកទោសនយោបាយ
និងឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរដូចដើមឡើងវិញ
ព្រមទាំងឲ្យមានការរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨
ខាងមុខ ប្រព្រឹត្តទៅដោយសុក្រឹត ត្រឹមត្រូវ និងយុត្តិធម៌៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment