បទល្មើសព្រៃឈើទ្រង់ទ្រាយធំ
និងតូចៗដែលប្រព្រឹត្តឡើងដោយពលរដ្ឋនៅមូលដ្ឋាន
និងពលរដ្ឋចំណាកស្រុក បានមកធ្វើកម្មករអារឈើ
និងដឹកជញ្ជូនឈើឲ្យអ្នកមានឥទ្ធិពល
និងឧកញ៉ាមួយចំនួននៅក្បែរតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ
នៅខេត្តស្ទឹងត្រែង។ អាជីវកម្មឈើជាក្រុមៗនេះ
បានធ្វើឲ្យឈើមូលមានតម្លៃត្រូវគេអាររំលំ
រួចដឹកតាមរថយន្តប៉ាកុងចូលទៅផ្ទៃអាងនៃតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
រថយន្តប៉ាកុង
និងគោយន្តរាប់សិបគ្រឿងគឺជាមធ្យោបាយដឹកជញ្ជូនឈើមូល មុខកាត់ធំៗ
ចាប់ពី ៣តឹកឡើងទៅ
ចូលតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងមួយថ្ងៃៗ។
សហគមន៍រស់នៅឃុំស្តៅ ស្រុកសេសាន
ខេត្តស្ទឹងត្រែង
សម្ដែងក្តីបារម្ភខ្លាំងពីអនាគតធនធានធម្មជាតិនៅតំបន់នោះថានឹងវិនាសហិនហោចនៅពេលដ៏ខ្លីខាងមុខ
ព្រោះបច្ចុប្បន្នសកម្មភាពកាប់ឈើមូល
និងការដឹកជញ្ជូនឈើខុសច្បាប់កើតមានគគ្រឹកគគ្រេង។
ចំណែកអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋអះអាងថា
សមត្ថកិច្ចពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ
បើទោះបីជាសហគមន៍រាយការណ៍ព័ត៌មាននេះច្រើនសាក្តី។
ពលរដ្ឋរស់ឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង
ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ថា
ក្នុងមួយថ្ងៃៗ កម្មករច្រើនក្រុមអមដោយរថយន្តដឹកឈើច្រើនគ្រឿង
និងគោយន្តដឹកឈើមូល
បានចូលព្រៃអារឈើនៅតំបន់ក្បែរភូមិសាស្ត្រអ្នកភូមិរស់នៅដោយពុំមានអាជ្ញាធរណាបង្ហាញជំហរច្បាស់លាស់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ
ក៏ប៉ុន្តែប្រសិនបើពលរដ្ឋណាចេញមុខទប់ស្កាត់ត្រូវបានអាជ្ញាធរគំរាមកំហែង។
លោកថា
ឈើមូលរាប់សិនម៉ែត្រគូបដែលគេអារច្រៀករៀងរាល់ថ្ងៃ
និងដឹកជញ្ជូនចូលតំបន់បាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរដើម្បីបម្លែងជាឈើស្របច្បាប់
រួចដឹកចេញទៅក្រៅ ឬទៅប្រទេសវៀតណាម នៅតែបន្តកើតមាន៖
«ខ្ញុំព្រួយបារម្ភមែនទែនថា ព្រៃឈើនៅតំបន់នោះរលាយអស់ហើយ
ប្រជាជនរអ៊ូរ។ ចង់ស្នើសុំសមត្ថកិច្ច
ឬរដ្ឋាភិបាលមកជួយបង្ក្រាបបទល្មើសឲ្យអស់ពីភូមិសាស្ត្រនេះផង»។
មេឃុំស្តៅ ស្រុកសេសាន មកពីបក្សប្រជាជនកម្ពុជា
ដែលជាប់ឆ្នោតជាមេឃុំ ៣០ឆ្នាំមកហើយ លោក នួយ ប៊ុនធួយ ឲ្យដឹងថា
អាជ្ញាធរឃុំតែងតែធ្វើការបង្ក្រាប ណែនាំជនល្មើស
និងអប់រំពលរដ្ឋឲ្យដឹងពីច្បាប់ព្រៃឈើនៅវេទិកាសាធារណៈជារឿយៗ
ក្នុងបំណងរួមគ្នាលុបបំបាត់បទល្មើសព្រៃឈើ។ លោកថា
បទល្មើសព្រៃឈើពុំមែនជារឿងថ្មីនោះទេ
ហើយអាជ្ញាធរតែងតែយកចិត្តទុកដាក់បង្ក្រាប
ក៏ប៉ុន្តែមានបុគ្គលមួយចំនួនតែងតែលូចចូលព្រៃកាប់ឈើលក់
ដែលអាជ្ញាធរជំនាញលំបាកទប់ស្កាត់៖ «មានបទល្មើសកើតឡើង
វាអាស្រ័យលើប្រជាពលរដ្ឋយើងដែរ ពលរដ្ឋខ្លះ
វាអាចលួចធ្វើសកម្មភាពផ្សេងៗ អាហ្នឹងយើងមិនទៅណែនាំអីទេ
អ្នកខូចខិលវាធ្វើអ៊ីចឹង»។
នៅតាមបណ្ដាស្រុកផ្សេងទៀតនៅខែត្រស្ទឹងត្រែង
រួមមានស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមបូក ស្រុកសៀមប៉ាង
និងក្រុងស្ទឹងត្រែង ជំនួញឈើតាមគោយន្ត
និងតាមម៉ូតូកើតមានជារៀងរាលថ្ងៃ
ដែលតាមការប៉ាន់ស្មានក្នុងមួយថ្ងៃគោយន្តមួយគ្រឿងអាចផ្ទុកឈើចាប់ពី
៥ម៉ែត្រគូប និងលើសពីនេះ។ រីឯការដឹកជញ្ជូនឈើតាមម៉ូតូ
ចាប់ពីកន្លះម៉ែត្រគូប ឬលើសពីនេះ យ៉ាងហោចណាស់ជាង
១០គ្រឿងឡើងទៅក្នុងមួយយប់ៗ។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ប៉ែន
ប៊ុណ្ណារ៍ កត់សម្គាល់ថា ការអនុវត្តច្បាប់ព្រៃឈើរបស់អាជ្ញាធរ
និងសមត្ថកិច្ចពាក់ព័ន្ធនៅតែធូរលុងនៅឡើយ
ដែលបណ្តោយឲ្យមានបទល្មើសព្រៃឈើកើតមានដោយពុំមានការទទួលខុសត្រូវ។
លើសពីនេះ
ការទទួលប្រយោជន៍ពីបទល្មើសព្រៃឈើរបស់សមត្ថកិច្ចពាក់ព័ន្ធ
គឺជាកត្តាដែលនាំឲ្យព្រៃឈើកាន់តែវិនាសហិនហោច។ លោកបញ្ជាក់ថា
ពលរដ្ឋត្រូវរួមគ្នាដាក់បណ្តឹងបរិហាររឿងនេះទៅតុលាការ
ដើមអាចលុបបំបាត់បទល្មើសព្រៃឈើបានខ្លះ៖ «រួមគ្នាដាក់បណ្ដឹងអ្នកទទួលខុសត្រូវ
ទាំងថ្នាក់ខែត្រ និងថ្នាក់ជាតិ បើទោះមិនមានការទុកចិត្ត
តែយើងធ្វើម៉េចឲ្យបានច្រើន។ …
ច្បាប់មានប្រសិទ្ធភាពនៅពេលដែលអ្នកប្រព្រឹត្តល្មើសទទួលការផ្ដន្ទាទោស»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋ
និងមន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍
រួមគ្នាដាក់បណ្ដឹងបរិហារមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ
និងគណៈកម្មការសហគមន៍ជាង ១០នាក់ ពាក់ព័ន្ធអនុគ្រោះ
ឬបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ សហគមន៍ឃុំស្តៅ
ស្រុកសេសាន ប្រមាណ ៤០នាក់ បាននាំគ្នាឃាត់រថយន្ត ៣គ្រឿង
ដឹកឈើឆ្លងកាត់ភូមិពួកគាត់នៅបំណងឲ្យសមត្ថកិច្ចអនុវត្តច្បាប់
ក៏ប៉ុន្តែអាជ្ញាធរបែររំដោះរថយន្តទាំងនោះឲ្យឈ្មួញទៅវិញ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment