ក្នុងបទវិចារណកថាក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧ របស់អ្នកស្រី ឃ្លែរ វ៉ាន ឌឺវ៉ារេន (Claire Van der Vaeren) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ
និងជាតំណាងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា
អ្នកស្រីបានគូសបញ្ជាក់ថា បើទោះជាមានសន្ធិសញ្ញាអន្តរជាតិ
និងច្បាប់ជាតិជាច្រើន
ត្រូវបានអនុម័តឡើងដើម្បីធានាសិទ្ធិរបស់មនុស្សគ្រប់រូប រួមមាន
ស្ត្រី កុមារ ជនពិការ សហគមន៍ជនជាតិដើម
និងក្រុមជនងាយរងគ្រោះដទៃទៀតក៏ដោយ ក៏ជម្លោះ
និងវិសមភាពនៅតែបន្តកើតមានឡើងក្នុងពិភពលោកនេះនៅឡើយ។ អ្នកស្រីថា
ការណ៍នេះ តម្រូវឲ្យមនុស្សគ្រប់រូបត្រូវពិចារណា
និងរិះគិតអំពីវិធីសាស្ត្រដែលត្រូវបន្តអនុវត្តនាពេលខាងមុខ។
អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន សរសេរថា ជាញឹកញយណាស់
ពិភពលោកបានដើរឃ្លាតចាកឆ្ងាយចេញពីទស្សនៈអំពីការគោរពសិទ្ធិមនុស្សជាសាកលនេះ
ហើយជាលទ្ធផល ប្រទេសមួយចំនួនក្នុងពិភពលោកបានជួបប្រទះនូវសង្គ្រាម
និងទទួលរងនូវវិបត្តិផ្សេងៗ
ក៏ដូចជាការផាត់ចេញនូវសំឡេងរបស់ពលរដ្ឋទន់ខ្សោយ។
យ៉ាងណាក៏ដោយ អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន ថា
សេចក្ដីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្ស
មិនដែលបញ្ឈប់ការជំរុញទឹកចិត្ត ឲ្យមនុស្សនៅតែមានភាពរឹងមាំ
និងពុះពារតស៊ូដើម្បីឲ្យស្ថាប័នគ្រប់គ្រងរដ្ឋមានភាពល្អប្រសើរឡើង។
ជាក់ស្ដែង កាលពីឆ្នាំ២០១៥ ថ្នាក់ដឹកនាំពិភពលោកបានគូសបញ្ជាក់ឡើងវិញ
នូវទស្សនៈដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្សនេះ
តាមរយៈការអនុម័តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាពឆ្នាំ២០៣០
របស់អង្គការសហប្រជាជាតិ។
របៀបវារៈឆ្នាំ២០៣០នេះ គូសបញ្ជាក់ថា
ការមិនទុកឲ្យពលរដ្ឋណាម្នាក់ត្រូវសង្គមផាត់ចោល អាចសម្រេចបាន
លុះត្រាតែមនុស្សគ្រប់រូបទទួលបានសិទ្ធិ និងសមត្ថភាពពេញលេញ
ដោយគ្មានការរើសអើង ដូចដែលបានធានាដោយច្បាប់អន្តរជាតិ ហើយការណ៍នេះ
ក៏ជាសសរគ្រឹះដ៏រឹងមាំ សម្រាប់សង្គមទាំងឡាយ ប្រកបដោយយុត្តិធម៌
និងសុខសន្តិភាព សម្រាប់មនុស្សទាំងអស់គ្នា។
អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន
ក៏បានលើកឡើងអំពីសារសំខាន់នៃការបើកទូលាយឲ្យមានការចូលរួមពីសង្គមស៊ីវិល
ក្នុងការរួមចំណែកជាវិជ្ជមានដើម្បីសម្រេចបានអាទិភាពនៃការអភិវឌ្ឍជាតិ។
អ្នកស្រីថា
ដោយសារតែមានការចូលរួមធ្វើការពីសំណាក់អង្គការសង្គមស៊ីវិល
កិច្ចសហប្រតិបត្តិការរវាងសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច
ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចលើកស្ទួយការគ្រប់គ្រងព្រៃឈើ
និងជលផលប្រកបដោយចិរភាព បានផ្ដល់នូវភាពវិជ្ជមានមួយចំនួនហើយ។
អង្គការសង្គមស៊ីវិល
មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរៀបចំគោលនយោបាយ
និងអនុវត្តយុទ្ធនាការផ្សព្វផ្សាយ ដើម្បីឆ្លើយតប
និងបង្ការអំពើហិង្សាផ្នែកយែនឌ័រ និងអំពើហិង្សាលើកុមារ
ក៏ដូចជានៅក្នុងដំណើរការសម្រេចបាននូវសិទ្ធិទទួលបានការបង្ការ
ព្យាបាលមេរោគអេដស៍ និងសេវាថែទាំសុខភាព
សម្រាប់អ្នកដែលត្រូវការជាចាំបាច់។
ថ្លែងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស
មានប្រសាសន៍ថា សិទ្ធិមនុស្សគឺជាមូលដ្ឋានគ្រឹះនៃសង្គមសន្តិភាព
និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។
សេចក្ដីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្ស បង្កើតឲ្យមានសមភាព
និងសេចក្ដីថ្លៃថ្នូរសម្រាប់មនុស្សគ្រប់រូប។ សេចក្ដីថ្លែងការណ៍នេះ
តម្រូវឲ្យរដ្ឋាភិបាលទទួលខុសត្រូវក្នុងការធានាថា
ប្រជាជនទាំងអស់អាចទទួលបាននូវសិទ្ធិ
និងសេរីភាពដែលមិនអាចដកហូតបាន៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment