ឈុតអលង្ការមាសសម័យអង្គរ
ដែលកម្ពុជាបានទទួលពីភ្នាក់ងារលក់វត្ថុបុរាណនៅអង់គ្លេស
ត្រូវបានដង្ហែមកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកព្រលឹមថ្ងៃសៅរ៍
ទី២ធ្នូនេះ។ ក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា
ដឹកនាំដោយលោក ហ៊ុន ម៉ានី
ព្រមទាំងមន្ដ្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌
បានដង្ហែឈុតគ្រឿងអលង្ការដ៏មានតម្លៃនេះ
ទៅកាន់សារមន្ទីរជាតិក្នុងទីក្រុងភ្នំពេញ ដើម្បីរក្សាទុក។ អ៊ឹម
រចនា សូមឆ្លៀតឱកាសនេះ រំឭកឡើងវិញនូវការរកឃើញ
ព្រមទាំងការតស៊ូទាមទារត្រឡប់មកវិញ
នូវឈុតគ្រឿងអលង្ការនេះដូចតទៅ៖
ជាង១ឆ្នាំមុន ពោលគឺនៅខែវិច្ឆិកាឆ្នាំ២០១៦
ភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art
ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
បានប្រកាសដាក់លក់វត្ថុបុរាណជាច្រើន ដែលក្នុងនោះក៏មានផងដែរ
ឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់។
ឈុតអលង្ការនោះមានចំនួន១០មុខ រួមមាន៖ ក្រវិលមាស
រង្វង់មាសសម្រាប់ពាក់លម្អព្រះសិរ ដើមដៃ ចន្លោះពោះ ដើមទ្រូង
និងខ្សែក្រវ៉ាត់មាស។
ក្រោយពីទទួលបានដំណឹងនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ បានទាមទារឲ្យភ្នាក់ងារលក់វត្ថុបុរាណ ដកឈុតគ្រឿងអលង្ការនោះចេញពីបញ្ជីលក់។ នៅក្នុងដំណើរការតស៊ូទាមទារត្រឡប់មកវិញ មន្ដ្រីជំនាញទាំងជាតិនិងអន្ដរជាតិ បានចូលរួមពិនិត្យ ធ្វើកោសល្យវិច្ច័យ និងវាយតម្លៃលើវត្ថុបុរាណទាំងនោះ។ លទ្ធផលនៃការពិនិត្យធ្វើកោសល្យវិច្ច័យនោះ បង្ហាញយ៉ាងច្បាស់ថា ឈុតគ្រឿងអលង្ការនោះ ជាកម្មសិទ្ធិតែមួយគត់របស់កម្ពុជា តាមរយៈក្បូរក្បាច់រចនា និងរចនាបថ ប៉ុន្តែត្រូវបានយកចេញពីកម្ពុជាដោយខុសច្បាប់។
ក្រោយការចរចា ភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art បានស្ម័គ្រចិត្តប្រគល់ឈុតគ្រឿងអលង្ការមាសនោះ មកកម្ពុជាវិញ។ ក្រសួងវប្បធម៌ តាមរយៈសេចក្ដីថ្លែងការណ៍រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ចាត់ទុកស្មារតីស្ម័គ្រចិត្តនេះថាជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអង់គ្លេស និងកម្ពុជា ដើម្បីរួមចំណែកលើកតម្កើងវប្បធម៌ខ្មែរ។
គួរជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៣មក កម្ពុជាបានតស៊ូទាមទារយករូបបដិមាចំនួន៦ ត្រឡប់មកមាតុប្រទេសវិញ។ រូបបដិមាទាំងនោះរួមមាន រូបបដិមាទុរយោទ្ធន៍ ដែលបានមកពីសារមន្ទីរ Sotheby ក្រុងញ៉ូវយ៉ក។ រូបបដិមាភីម មកពីសារមន្ទីរ Norton Simon ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ រូបបដិមាទ្វារបាលចំនួន២ ធ្វើពីថ្មភក់ មកពីសារមន្ទីរ Metropolitan ក្រុងញ៉ូយ៉ក។ រូបបរិមាពលរាម មកពីសារមន្ទីរ Christie ក្រុងញ៉ូយ៉ក។ រូបបដិមាហនុមានបានមកពីសារមន្ទីរវិចិត្រសិល្បៈ Cleveland។ និងចុងក្រោយគឺព្រះសិរព្រះហរិហរៈ មកពីសារមន្ទីរអាស៊ីហ្គីម៉េ ប្រទេសបារាំង៕

No comments:
Post a Comment