លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី២៣
បានប្រកាសជាថ្មីថា
កម្ពុជានឹងឈប់លែងពឹងពាក់បរទេសដើម្បីរស់បន្តទៀតហើយ។
លោក ហ៊ុន សែន នៅចំពោះមុខមន្ត្រីរាជការ
និងពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកបុណ្យសមុទ្រ ខេត្តកែប
ក៏ស្នើខ្មែរទាំងអស់ឲ្យក្រោកឈរឡើងប្រឆាំងបរទេសណាដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា៖
«កម្ពុជា
មិនត្រូវការដកដង្ហើមតាមអុកស៊ីហ្សែនរបស់នរណាមួយនោះទេ។
កម្ពុជាប្រៀបដូចមនុស្សម្នាក់ដែលមានរន្ធច្រមុះពីរ
និងមានមាត់មួយសម្រាប់ដកដង្ហើម»។
ការលើកឡើងរបស់របស់អតីតកម្មាភិបាលខ្មែរក្រហម
លោក ហ៊ុន សែន នេះ ជាការឆ្លើយតបនឹងសម្ពាធរបស់សភាអាមេរិក និងអឺរ៉ុប
ដែលព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស
និងមន្ត្រីកម្ពុជា
ដែលពាក់ព័ន្ធក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សហគមន៍អន្តរជាតិក៏បានផ្អាកជំនួយទាំងស្រុងទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រួមទាំងព្រមានមិនទទួលលទ្ធផលនៃបោះឆ្នោតនៅឆ្នាំ២០១៨
ខាងមុខទៀតផង។
ទោះបីលោក ហ៊ុន សែន
បានបន្ទន់ជំហរក្នុងការទទួលយកពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិក
ប្រមាណ ៧០នាក់ មកកម្ពុជា
ដើម្បីជាថ្នូរនឹងទិដ្ឋាការឲ្យមន្ត្រីការបរទេសកម្ពុជា ទៅអាមេរិក
ក៏ដោយ លោកនៅតែមិនព្រមបន្ធូរបន្ថយស្តារកម្ពុជា
ឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញឡើយ ទោះបីបើរដ្ឋាភិបាលអាមេរិក
និងអឺរ៉ុប អាចបង្កកទ្រព្យសម្បត្តិពីមន្ត្រីកម្ពុជា
និងឈប់បន្ធូរបន្ថយពន្ធក៏ដោយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...

No comments:
Post a Comment