អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា
គ្មានច្បាប់ណាមួយអាចមកបង្កកប្រាក់វិនិយោគរបស់អ្នកវិនិយោគនៅបរទេស
បើសិនការវិនិយោគនោះមិនខុសច្បាប់។ ប៉ុន្តែ អ្នកវិភាគនយោបាយ
លោកបណ្ឌិត ឡៅ ម៉ុងហៃ មិនយល់ដូច្នេះទេ។ លោកថា
សហរដ្ឋអាមេរិកធ្លាប់ដាក់ទណ្ឌកម្មដោយបង្កកប្រាក់របស់អ្នកវិនិយោគនៅក្នុងប្រទេសមួយចំនួនដែលរំលោភសិទ្ធិមនុស្ស។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
សរសេរនៅលើតេឡេក្រាម នៅថ្ងៃទី២ ខែធ្នូ
ជាការឆ្លើយតបទៅសមាជិកព្រឹទ្ធសភា ដោយមិនបញ្ចេញឈ្មោះប្រទេសថា
បើអ្នកវិនិយោគរបស់កម្ពុជា នៅបរទេសរកស៊ីដោយស្របច្បាប់
និងលុយដែលទុកក្នុងធនាគារជាលុយដែលស្របច្បាប់
គ្មានអ្នកណាអាចបង្កកលុយទាំងនោះបានទេ។ លោកអះអាងថា
ការប៉ុនប៉ងណាមួយក្នុងការរឹបអូសទ្រព្យសម្បត្តិ
និងប្រាក់កាសរបស់ក្រុមហ៊ុនខ្មែរនៅប្រទេសនោះ
គឺជារឿងរំលោភច្បាប់ជាតិ និងអន្តរជាតិយ៉ាងច្បាស់
ដែលមិនអាចអនុវត្តបានឡើយ។
ទោះជាលោក សុខ ឥសាន អះអាងបែបនេះក្ដី ប៉ុន្តែ
អង្គការ គ្លបល វីនេស (Global Witness) ធ្លាប់ទម្លាយអោយដឹងថា
ក្រុមគ្រួសារលោក ហ៊ុន សែន ក្រៅពីកំពុងកាន់អំណាចនោះ
ក៏កំពុងក្ដោបក្ដាប់ភាគហ៊ុនភាគច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារ
ទាំងក្នុងស្រុក និងក្រៅស្រុក។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ
មានប្រសាសន៍ថា កន្លងមកសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប
ធ្លាប់ដាក់ទណ្ឌកម្មដោយបង្កកប្រាក់វិនិយោគ
និងលុយនៅក្នុងធនាគារលើប្រទេសណារំលោភសិទ្ធិមនុស្ស
និងរំលោភកិច្ចព្រមព្រៀងអ្វីមួយ។ លោកថា អ្វីដែលលោកធ្លាប់ដឹងគឺថា
ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក
បានអនុម័តសេចក្តីសម្រេចចិត្តរួចហើយ
ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន
ដោយនៅរង់ចាំការឆ្លើយតបពីខាងសេតវិមានតែប៉ុណ្ណោះ៖«»។
ព្រឹទ្ធសភាពេញអង្គរបស់សហរដ្ឋអាមេរិក
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា
បានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទលើសេចក្ដីសម្រេចថ្កោលទោស
និងដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន
ចំពោះការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង អង្គការសង្គមស៊ីវិល
និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
សេចក្ដីសម្រេចនោះទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក
សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារ
ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា
ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានខាងលើឲ្យចូលទៅក្នុងបញ្ជីខ្មៅនៃជនដែលគ្រោះថ្នាក់ត្រូវបង្កកទ្រព្យសម្បត្តិ
និងហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា
កំពុងរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមមានសហគមន៍អឺរ៉ុប
ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក
ដែលសុទ្ធតែជាប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។ ថ្មីៗនេះ
គណៈប្រតិភូសភាអឺរ៉ុប ក៏ព្រមានរដ្ឋាភិបាលកម្ពុជាថា
អឺរ៉ុបអាចនឹងចាត់វិធានការជុំវិញជំនួយផ្នែកអភិវឌ្ឍន៍
និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង
អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សហគមន៍អន្តរជាតិ
សុទ្ធតែបានសម្ដែងបំណងដូចគ្នាមួយ គឺចង់ឃើញប្រទេសកម្ពុជា
មានប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ ដោយត្រូវផ្ដល់ឱកាសចូលរួមឲ្យបានស្មើភាពគ្នា
និងមានតម្លាភាពសម្រាប់គ្រប់ភាគី៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment