លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រាប់ប្រព័ន្ធឃោសនារបស់លោកនៅថ្ងៃសៅរ៍ ទី២ ខែធ្នូ នេះថា
លោកមិនបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទេ ក្រោយពីក្រសួងពិនិត្យ
និងស្រាវជ្រាវរកមិនឃើញកំហុស
ឬមិនមានសកម្មភាពពាក់ព័ន្ធបញ្ហាល្មើសច្បាប់នោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា
ក្រោយពីទទួលបានសេចក្ដីថ្លែងការណ៍
ក៏ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើទៅរដ្ឋាភិបាល
បញ្ជាក់ថា ស្ថាប័ននេះមិនពាក់ព័ន្ធបក្សនយោបាយណាមួយ
រដ្ឋាភិបាលសម្រេចរក្សាទុកមជ្ឈមណ្ឌលនេះនៅដដែល
ដោយឱ្យស្ថាប័នមួយនេះនៅបម្រើសកម្មភាពសិទ្ធិមនុស្សនៅកម្ពុជា
ជាបន្តទៀត។
លោក ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា
បានប្រាប់ទៅក្រសួងមហាផ្ទៃ ឱ្យពិនិត្យ
និងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅភ្នំពេញ ដោយលោកចោទថា
មជ្ឈមណ្ឌលនេះបង្កើតឡើងដោយបរទេស។ ក្រោយពីប្រកាសនេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបភ្លាមៗថា
ស្ថាប័ននេះមិនចូលបក្សសម្ព័ន្ធ ហើយប្រកាន់គោលការណ៍អព្យាក្រឹត
ឯករាជ្យ និងមិនស្ថិតនៅក្រោមឥទ្ធិពលបក្សនយោបាយណាទាំងអស់
ហើយអ្វីដែលមជ្ឈមណ្ឌលមាន គឺធ្វើកិច្ចការលើកស្ទួយសិទ្ធិមនុស្ស
ការផ្ដល់អំណាចដល់សហគមន៍ជនបទ ដែលរងផលប៉ះពាល់ដោយវិវាទដីធ្លី។
កិច្ចការចម្បងដទៃទៀត គឺផ្ដល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ។
កិច្ចគាំពារទាំងនេះហើយ គឺជាការរួមចំណែកដោយផ្ទាល់
និងយ៉ាងច្រើនដល់ការអភិវឌ្ឍប្រកបដោយចិរភាពរបស់ប្រទេសកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានលោក កឹម
សុខា បង្កើតឡើងតាំងពីឆ្នាំ២០០២។ ក្នុងរយៈពេលប្រមាណ ១៥ឆ្នាំមកនេះ
មានមនុស្សជាច្រើនដែលធ្លាប់បម្រើការងារនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សបានក្លាយជាអ្នកនយោបាយ។
អ្នកនយោបាយទាំងនោះមាននៅក្នុងគណបក្សប្រឆាំងផង
និងគណបក្សកាន់អំណាចផង៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment