កំពង់ធំៈ គ្រូ
និងសិស្សានុសិស្សនៃវិទ្យាល័យខេត្តកំពង់ធំប្រមាណជាង ២០០០
នាក់បានផ្ទុះការតវ៉ាទាមទារឲ្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តម្នាក់សុំទោសលោកគ្រូអ្នកគ្រូជាសាធារណៈទាក់ទងនឹងករណីគំរាមចាប់ដាក់គុក
និងជេរស្តីថាគ្រូអវិជ្ជាគ្មានសមត្ថភាពបង្រៀនសិស្ស
ខណៈគ្រូបានដាក់ពិន័យកូនស្រីខ្លួនឲ្យឈរនៅក្រៅថ្នាក់ព្រោះមករៀនយឺត
និងស្លៀកពាក់មិនសមរម្យ។
ការតវ៉ានេះបានផ្ទុះឡើងនៅថ្ងៃទី ២ ធ្នូ
នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំក្នុងសង្កាត់អាចារ្យលាក់
ក្រុងស្ទឹងសែន ខេត្តកំពង់ធំដោយមានលោកគ្រូ អ្នកគ្រូ ១៣៣ នាក់
និងសិស្សានុសិស្សជាង ២០០០
នាក់កាន់បដានៅទីកន្លែងគោរពទង់ជាតិចាប់ពីម៉ោង ៧
ព្រឹករហូតដល់ម៉ោង ១១ ទើបរំសាយក្រោយពីលោក ហួន វ៉ានិត
អភិបាលរងខេត្តកំពង់ធំបានមកចូលរួមសម្រុះសម្រួល
និងពន្យារពេលដោះស្រាយទំនាស់រវាងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។
លោក ហួន វ៉ានិត
បានឲ្យដឹងពីម្សិលមិញថាករណីនេះកើតចេញពីការយល់ច្រឡំគ្នា
និងការកាន់ជើងកូនទើបបណ្ដាលឲ្យមានការស្ដីបន្ទោសគ្នាតិចតួច
ប៉ុន្ដែក្រោយពីយើងបានសម្របសម្រួសភាគីទាំងពីរក៏បានស្រុះស្រួសគ្នា
អង្គុយតុ ជជែកគ្នាម្ដងទៀតនៅថ្ងៃនេះ។
លោកបញ្ជាក់ថា៖
«វាជារឿងតូចតាចដោយសារតែរឿងយល់ច្រឡំគ្នាព្រោះការស្រឡាញ់កូនពេក
ហើយខ្ញុំក៏បានទៅសម្រុះសម្រួលឲ្យរំសាយខ្ញុំក៏បានកោះហៅភាគីទាំង
២ មកជជែកគ្នារកដំណោះស្រាយ
ហើយមន្ត្រីកងរាជអាវុធហត្ថក៏គាត់យល់ព្រមសុំទោសដែរ។
ខ្ញុំថាលោកគ្រូ
អ្នកគ្រូមិនបញ្ជូនលិខិតអ្វីទៅថ្នាក់លើទៀតទេព្រោះយើងអាចដោះស្រាយបាន។
អត់អីទេថ្ងៃនេះយើងជជែកគ្នាហើយ»។
លោកស្រី កូយ គឹមហេង
នាយិកាវិទ្យាល័យកំពង់ធំបានឲ្យដឹងថាកាលពីថ្ងៃទី ១៦
ខែវិច្ឆិកាឆ្នាំនេះសិស្សស្រីម្នាក់ឈ្មោះ ជា ភុំភួង រៀនថ្នាក់ទី
១០B បានមករៀនយឺតម៉ោង ២០
នាទីស្របពេលដែលសាលាកំពុងបង្រៀនពីច្បាប់ចរាចរណ៍ដល់សិស្សជាង
២០០០ នាក់ក្នុងបរិវេណដងទង់ជាតិ ស្របពេលនោះក្មេងស្រីឈ្មោះ ជា
ភុំភួង ដើរចូលមកហើយពាក់អាវខូវប៊យពីក្រៅ។
ពេលនោះលោកស្រីបានប្រាប់ឲ្យដោះអាវក្រៅចេញ
និងឲ្យឈរនៅក្រៅជួរដើម្បីបង្ហាញកំហុសចំពោះមុខសិស្ស
និងលោកគ្រូអស់រយៈពេល ៣០ នាទី។
លោកស្រីបញ្ជាក់ថា៖ «យើងជាលោកគ្រូ
អ្នកគ្រូមានបំណងទាមទារឲ្យឪពុកសិស្សឈ្មោះ ជា ភុំភួង
ដែលជាមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ និងប្រពន្ធឈ្មោះ គង់ សំណាង
ព្រមទាំងសាច់ញាតិម្នាក់ទៀតឈ្មោះ គង់ សណ្តាន
ជានាយកសាលាបឋមសិក្សាត្រពាំងវែងសុំទោសដល់គ្រូបង្រៀននៅវិទ្យាល័យកំពង់ធំជាសាធារណៈ»។
លោក សួស សុវណ្ណា
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំមិនអាចទាក់ទងសុំការបញ្ជាក់បានទេ
ដោយលោកថាកំពុងជាប់រវល់មិនអាចនិយាយទូរស័ព្ទបានទេកាលពីម្សិលមិញ។
ប៉ុន្ដែលោក សួស សុវណ្ណា បានសួរទៅលោកស្រី កូយ គឹមហេង
នាយិកាវិទ្យាល័យកំពង់ធំពីការដាក់ទណ្ឌកម្មឲ្យកូនស្រីខ្លួនឲ្យឈរមុខទង់ជាតិដោយលោកថាការធ្វើបែបនេះប៉ះពាល់កិត្តិយសគ្រួសារលោក
ឬខូចសតិអារម្មណ៍សិស្ស។
ម្យ៉ាងវិញទៀតការឲ្យឈរនៅសួនច្បារគោរពទង់ជាតិនេះវាបានប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំងរហូតមកដល់ពេលនេះ
នាងខ្មាសគេហើយភ្លេចភ្លាំង។
អ្នកស្រី អ៊ុក ឆាយ៉ាវី
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាយល់ឃើញថា ជាធម្មតាសាលារៀន
ឬស្ថាប័នណាមួយតែងមានបទបញ្ជាផ្ទៃក្នុង ឬវិន័យរបស់គេ។
ដូច្នេះតាងនាមយើងជាអ្នកគោរពវិន័យ
យើងត្រូវតែគោរពហើយវិន័យទាំងនេះមិនមែនគេបង្កើតមកសម្រាប់បង្រៀនឲ្យមនុស្សប្រព្រឹត្តអាក្រក់ទេ
ហើយបើយើងអាងអំណាច
ឬបុណ្យស័ក្ដិរបស់ឪពុកមិនធ្វើតាមបទបញ្ជាផ្ទៃក្នុងនោះទេយើងមិនបាច់ឲ្យកូនទៅរៀននៅទីនោះទេ។
អ្នកស្រីបានបញ្ជាក់ថា៖
«ការដាក់ពិន័យសិស្សនេះមិនមែនជាការធ្វើឲ្យបាត់បង់កិត្តិយស
ឬជាការខ្មាសអៀនអ្វីទេផ្ទុយទៅវិញវាបង្រៀនមនុស្សឲ្យចេះគោរពច្បាប់
បង្រៀនមនុស្សឲ្យល្អ ហើយបើយើងមិនពេញចិត្តនឹងវិន័យហ្នឹងទេ
កុំយកកូនមកឲ្យរៀននៅសាលា ហើយបង្រៀនខ្លួនឯងវិញទៅ។ ធម្មតាទេ
កន្លែងគេ គេមានវិន័យរបស់គេអ៊ីចឹងហើយ»។
បើតាមញត្តិដែលដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីថ្ងៃទី ២ ខែធ្នូ បានបង្ហាញថាលោកគ្រូ អ្នកគ្រូសរុបចំនួន ១៣៣
នាក់ និងស្នាមមេដៃស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន
ជួយអន្តរាគមន៍ឲ្យលោក សួស សុវណ្ណា និងប្រពន្ធ ឈ្មោះ គង់ សំណាង
ព្រមទាំងសាច់ញាតិម្នាក់ទៀតឈ្មោះ គង់ សណ្តាន
ជានាយកសាលាបឋមសិក្សាត្រពាំងវែងធ្វើការសុំទោសដល់គ្រូបង្រៀននៅវិទ្យាល័យកំពង់ធំជាសាធារណៈចំពោះទង្វើដែលបុគ្គលទាំង
៣ រូបនេះបាននាំគ្នាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស
និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនទាំងអស់នៅក្នុងវិទ្យាល័យ។
ញត្តិបន្តថាលោក សួស សុវណ្ណា
និងគ្រួសារមកបង្ករឿងជាហេតុនាំឲ្យខូចសណ្ដាប់ធ្នាប់
ការសិក្សារបស់សិស្ស
និងកិត្តិយសរបស់គ្រូក្នុងវិទ្យាល័យកំពង់ធំដោយកើតឡើងពីរឿងកាន់ជើងកូនតែបន្ដិចបន្តួច
មិនស្ដាប់ហេតុផល
មកច្រឡោតរករឿងគ្រូទាំងអស់គ្នានៅក្នុងវិទ្យាល័យកំពង់ធំ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment