មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ប្រកាសថា
មន្ត្រីគណបក្សគ្មានការភ័យខ្លាចណាមួយចំពោះការគំរាមបង្កកទ្រព្យសម្បត្តិលើក្រុមគ្រួសាររបស់មន្ត្រីមានអំណាចនៅកម្ពុជាទេ
ដោយសារការបង្កកនេះមិនបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ អះអាងថា
កម្ពុជាមិនខ្វល់អំពីការបង្កកទ្រព្យសម្បត្តិជនណាម្នាក់ក្នុងទឹកដីរដ្ឋាភិបាលបរទេសនោះទេ
ប្រសិនបើការបង្កកនោះធ្វើឡើងស្របតាមផ្លូវច្បាប់ត្រឹមត្រូវ
មិនលំអៀងទៅរកបក្សប្រឆាំង៖ «អាហ្នឹងវាត្រូវយកច្បាប់ជាតិ
និងអន្តរជាតិមកពិចារណាទៅ។ បើថា
គាត់ធ្វើត្រឹមត្រូវតាមផ្លូវច្បាប់
អាហ្នឹងគ្មានអ្នកណាទៅហាមឃាត់គាត់ទេ។
ប៉ុន្តែបើធ្វើមិនត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិទេ
នោះសាមីខ្លួនអាចប្ដឹងតវ៉ាបាន»។
ការអះអាងរបស់លោក សុខ ឥសាន
ធ្វើឡើងក្រោយពេលតំណាងរាស្ត្រពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍
(Mark Butler) គ្រោងជំរុញឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ពិនិត្យមើលទ្រព្យសម្បត្តិនៃគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច
ដែលកំពុងរកស៊ីគគ្រឹកគគ្រេងក្នុងប្រទេសអូស្ត្រាលី។
លោក ម៉ាក បាត់លើរ៍ (Mark Butler) អះអាងថា
ដល់ពេលហើយដែលរដ្ឋាភិបាលអូស្ត្រាលី
ត្រូវពិនិត្យមើលអំពីដំណើរការប្រើប្រាស់លុយ
កខ្វក់ពីប្រទេសកម្ពុជា៖ «ខ្ញុំគិតថា
វាការសមរម្យដែលរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ត្រូវពិនិត្យលើបញ្ហាទាំងនេះ
ជាពិសេសក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន
បានយកលុយពីសកម្មភាពខ្មៅកខ្វក់ នៅកម្ពុជា
មកចាយសប្បាយសោយសុខក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក
ឬនៅតាមបណ្ដាប្រទេសជាច្រើនទៀត។
ករណីទាំងនេះយើងត្រូវពិនិត្យមើលអោយបានល្អិតល្អន់
ពីព្រោះខ្ញុំបានឃើញច្បាស់ហើយថា របបរបស់លោក ហ៊ុន សែន
បានដើរលើសបន្ទាត់ដ៏សំខាន់មួយគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ខ្ញុំនឹងបញ្ជាក់ឲ្យបានច្បាស់ជាមួយរដ្ឋាភិបាលប្រទេសអូស្ត្រាលី
អំពីលទ្ធភាពក្នុងការដាក់លក្ខខណ្ឌជាក់លាក់មួយតាមរយៈការព្រួយបារម្ភរបស់ខ្ញុំ
ក៏ដូចជាសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី
ទៅលើសកម្មភាពរំលោភច្បាប់របស់លោក ហ៊ុន សែន ទាំងកម្រោលនោះ»។
ការប៉ុនប៉ងចាត់វិធានការជាក់លាក់របស់តំណាងរាស្ត្រប្រទេសអូស្ត្រាលី
រូបនេះ
ធ្វើឡើងជាការឆ្លើយតបទៅនឹងវិធានការក្ដៅរបស់រដ្ឋាភិបាលក្រុងភ្នំពេញ
ដែលបានរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួន
មេដឹកនាំបក្សសង្គ្រោះជាតិ បិទបណ្ដាញសាព័ត៌មានឯករាជ្យ
បិទអង្គការសង្គមស៊ីវិល ចាប់ខ្លួនអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរី
ពីរនាក់ ដែលជាការវាយប្រហារធ្ងន់ធ្ងរចំកណ្ដាលបេះដូង
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្រៅពីគម្រោងរបស់អ្នកច្បាប់អូស្ត្រាលី
ក្នុងការបោះពួយដើម្បីបង្កកទ្រព្យសម្បត្តិ
ឬភាគហ៊ុនរបស់គ្រួសារមន្ត្រីជាន់ខ្ពស់កម្ពុជា រីឯនៅសហរដ្ឋអាមេរិក
ឯណេះវិញ
ក្រុមអ្នកច្បាប់របស់ប្រទេសមហាអំណាចមួយនេះទាំងពីរគណបក្ស
ក៏កំពុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តមួយដើម្បីឆ្ពោះទៅរកការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា
រួមទាំងគ្រួសារ
និងបិទទិដ្ឋាការក្នុងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក
ថែមទៀតដែរ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ
មានប្រសាសន៍ថា
ផលលំបាកពីការបង្កកទ្រព្យសម្បត្តិនឹងនាំឲ្យជនទាំងនោះបាត់បង់កិត្តិយស
ហើយមានឈ្មោះជាមនុស្សដែលទទួលរងទណ្ឌកម្ម
និងមានផលលំបាកធ្ងន់ធ្ងរពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីធ្វើជំនួញ
ឬធ្វើការចំណាយផ្សេងៗ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment