គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានប្រាប់ទៅកាន់សហភាពអឺរ៉ុបថា
មិនត្រូវយកបញ្ហានយោបាយនិងរឿងតុលាការ
មកដោះស្រាយការងារបច្ចេកទេសរបស់ គជប ទេ។ ការលើកឡើងរបស់ គជប
យ៉ាងដូច្នេះ
ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងលិខិតរបស់សហភាពអឺរ៉ុបចុះថ្ងៃទី១២ខែធ្នូ
ដែលមានខ្លឹមសារសម្រេចព្យួរជំនួយរបស់សហភាពអឺរ៉ុបចំពោះ គជប
ដោយសារការសម្រេចរំលាយគណបក្សសង្គ្រោះជាតិពីសំណាក់តុលាការកំពូលកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៣ខែធ្នូ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានសម្ដែងការសោកស្ដាយចំពោះការសម្រេចព្យួរជំនួយរបស់សហភាពអឺរ៉ុប
មកកាន់ គជប។ សម្រាប់ គជប សហភាពអឺរ៉ុបគួរតែយល់ថា គជប
គឺជាអ្នកអនុវត្តការងារបច្ចេកទេស។ និងថា សហភាពអឺរ៉ុប
មិនត្រូវយករឿងតុលាការ និងបញ្ហានយោបាយ
មកដោះស្រាយជាមួយការងារបច្ចេកទេសរបស់ គជប ទេ។
គួរជម្រាបជូនថា មួយថ្ងៃមុនការចេញសេចក្ដីថ្លែងការណ៍របស់ គជប ពោលគឺនៅថ្ងៃទី១២ធ្នូ សហភាពអឺរ៉ុប បានប្រកាសព្យួរជំនួយរបស់ខ្លួនសម្រាប់ គជប ដោយផ្អែកលើមូលហេតុថា តុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅស្រុកខ្មែរ។ សហភាពអឺរ៉ុប យល់ឃើញថា ការរំលាយបក្សប្រឆាំងដូច្នេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ដោយវាអាចធ្វើឲ្យការបោះឆ្នោតនោះត្រូវបានគេមើលឃើញថា មិនមានភាពស្របច្បាប់។
ប៉ុន្តែតបទៅនឹងការលើកឡើងរបស់សហភាពអឺរ៉ុប គជប បានចោទសួរថា តើមានហេតុផលអ្វីដែលអាចវាយតម្លៃថា ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ មិនមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈពេលដែលមេដឹកនាំ គជប នៅដដែល, សមាជិក គជប ភាគច្រើននៅដដែល, និងមន្ដ្រី គជប រាប់រយនាក់នៅដដែល? គជប បានបញ្ជាក់អះអាងបន្តថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គជប នៅតែរក្សាគោលដៅចម្បង២ដដែល គឺទី១៖ ពលរដ្ឋខ្មែរត្រូវមានឈ្មោះត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត ហើយទី២៖ សិទ្ធិសម្ដែងមតិតាមរយៈសន្លឹកឆ្នោតត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយទេ។
ទន្ទឹមគ្នានេះ គជប បានសង្កត់ធ្ងន់ដែរថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនកន្លងមកជាមួយភាគីពាក់ព័ន្ធ គឺធ្វើឡើងដោយសុឆន្ទៈ ហើយខ្លួនស្វាគមន៍តែចំពោះជំនួយអន្ដរជាតិណាដែលប្រកបដោយសុឆន្ទៈដូចគ្នាដែរ។ ទាក់ទងទៅនឹងការសម្រេចព្យួរជំនួយរបស់សហភាពអឺរ៉ុបមកកាន់គជប គជប យល់ថា វាជាសិទ្ធិយល់ឃើញរបស់សហភាពអឺរ៉ុប។ ប៉ុន្តែសម្រាប់ គជប ខ្លួនឯង គឺបានគ្រោងថវិកាគ្រប់គ្រាន់ហើយ។
សូមជម្រាបជូនដែរថា នៅក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៦ និង២០១៧កន្លងទៅ គជប បានចំណាយថវិកាសម្រាប់រៀបចំការបោះឆ្នោតអស់ប្រមាណ៥០លានដុល្លារ។ ក្នុងនោះ ជំនួយរបស់សហភាពអឺរ៉ុបមានជាង៥លានដុល្លារ ដែលអាចរាប់ថាជាជំនួយមួយសំខាន់ដែរ៕

No comments:
Post a Comment