សភាអឺរ៉ុបនៅថ្ងៃទី១៣ ធ្នូ
បានចេញសេចក្តីសម្រេចលើដំណោះស្រាយរួមមួយសម្រាប់កម្ពុជា។
ក្នុងដំណោះស្រាយនោះ សភាអឺរ៉ុបសម្តែងទាំងការព្រួយបារម្ភផង
និងថ្កោលទោសផងចំពោះការរំលាយគណបក្សសង្រ្គោះជាតិ
និងការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ។ បន្ថែមពីលើនេះ
សភាអឺរ៉ុប
ក៏បានព្រមានផងដែរលើការផ្អាកលែងផ្តល់ទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិដល់មន្រ្តីកម្ពុជា
និងព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធប្រសិនបើកម្ពុជានៅតែរំលោភបំពានសិទ្ធិមនុស្ស។
នៅក្នុងដំណោះស្រាយសម្រាប់កម្ពុជាដែលមានកម្រាស់៦ទំព័រ
សភាអឺរ៉ុបបានអំពាវនាវដល់អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ
និងអ្នកតំណាងពិសេសផ្នែកសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបប្រើប្រាស់នូវគ្រប់មធ្យោបាយទាំងអស់
ដើម្បីការពារនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា
និងធានាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ជាមួយគ្នានេះសភាអឺរ៉ុបក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប
និងស្ថាប័នសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស(EEAS)
ឲ្យរៀបចំបញ្ជីឈ្មោះមន្រ្តីកម្ពុជាទាំងឡាយណាដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សសង្រ្គោះជាតិ
និងអ្នកដែលរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា
ដើម្បីពិនិត្យឈានទៅរកការលែងផ្តល់ទិដ្ឋាការ
និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេតែម្តង។
លើសពីនេះទៅទៀត សភាអឺរ៉ុបសង្កត់ធ្ងន់ថា សិទ្ធិមនុស្សជាមូលដ្ឋាន គឺជាតម្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការបន្តទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ ត្រង់ចំណុចនេះ សភាអឺរ៉ុបបានអំពាវនាវឲ្យតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងគណៈកម្មការអឺរ៉ុបត្រួតពិនិត្យមើលឡើងវិញជាបន្ទាន់នូវកាតព្វកិច្ចរបស់កម្ពុជាចំពោះអនុសញ្ញាស្តីពីអនុគ្រោះពន្ធនេះ។ សម្រាប់សភាអឺរ៉ុប ប្រសិនបើកម្ពុជាធ្វើសកម្មភាពបំពាននឹងកាតព្វកិច្ចរបស់ខ្លួន នោះប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវព្យួរជាបណ្តោះអាសន្ន។
ដោយឡែក លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មថា ការសម្រេចរបស់សភាអឺរ៉ុបនេះមិនអាចធ្វើឡើងបានភ្លាមៗទេ ក៏ព្រោះថា នេះគ្រាន់តែជាការសម្រេចរបស់អង្គនីតិបញ្ញតិ្តប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចយកអធិបតេយ្យភាព ឯករាជ្យភាព និងសុខសន្តិភាពទៅប្តូរនឹងការចង់បានរបស់សហភាពអឺរ៉ុបឡើយ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យដដែល។
សូមបញ្ជាក់ថា ដំណោះស្រាយរបស់សភាអឺរ៉ុបនេះ គឺជាគំនាបថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានប្រកាសព្យួរជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ព្រោះរឿងរំលាយគណបក្សសង្រ្គោះជាតិ។ ជាចំណាត់ការមួយដែលទទួលបានការស្វាគមន៍ពីសភាអឺរ៉ុប។ សភាអឺរ៉ុប ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកែប្រែការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងផ្តល់តំណែងដល់ក្រុមតំណាងរាស្រ្ត និងសមាជិកប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រឆាំងឡើងវិញ។ មិនតែប៉ុណ្ណោះ សភាដែលតំណាងឲ្យប្រទេសជាច្រើននៅអឺរ៉ុបនេះ ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកកឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទម្លាក់ចោលរាល់បទចោទទាំងអស់ទៅលើលោកសម រង្ស៊ី និងតំណាងរាស្រ្តដទៃទៀតផងដែរ។
សម្រាប់រដ្ឋាភិបាលកម្ពុជា លោកសុខ ឥសាន បានអះអាងថា ការចង់បាននិងចង់ឃើញសភាពការណ៍កម្ពុជាត្រឡប់ទៅរកភាពដើមវិញ និងចង់ឲ្យបក្សប្រឆាំងរស់មកវិញ គឺមិនអាចទៅរួចទេ ។ ចំពោះលោកសុខ ឥសាន ការចង់បានដូច្នេះ គឺមានន័យថាលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា នឹងគ្មានន័យឡើយបានន័យថា លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋត្រូវបំផ្លាញចោល៕

No comments:
Post a Comment