បារាំង បានអំពាវនាវជាថ្មី ឲ្យអាជ្ញាធរកម្ពុជា
វិលត្រលប់មកចូលរួមនៅក្នុងដំណើរការប្រជាធិបេតេយ្យ វិញ
ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល
មានដំណើរការដោយគ្មានការរារាំង។ នេះជាការអំពាវនាវ
នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជា
របស់ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស
និងការចងចាំនៃក្រសួងអឺរុប និងការបរទេសបារាំង ពីថ្ងៃទី ៤ ដល់ថ្ងៃទី
៨ធ្នូ។ ជាមួយគ្នានេះ សហភាពអឺរុប (EU) ក៏បញ្ជាក់ដែរថា
ខ្លួនកំពុងតែពិភាក្សាជាមួយនឹងក្រុមការងារ
ដែលមានស្នាក់នៅទីក្រុងព្រុយសែល ដើម្បីសើរើពីទំនាក់ទំនងរវាងកម្ពុជា
និងសហភាពអឺរុប ឆ្លើយតបនឹងស្ថានភាពនយោបាយនាពេលសព្វថ្ងៃ។
លោក François CROQUETTE (ហ្វ្រង់ស៊័រ ក្រូគែត) ឯកអគ្គរដ្ឋទូត
ទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង
បានគូសបញ្ជាក់សារជាថ្មី ពីការអំពាវនាវរបស់ប្រទេសបារាំង
ឱ្យអាជ្ញាធរកម្ពុជាវិលត្រឡប់មកចូលរួម នៅក្នុងដំណើរការប្រជាធិបតេយ្យ
ហើយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល
មានដំណើរការដោយគ្មានការរារាំង។
ជាការអំពាវនាវជាថ្មី បន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំង និងជាគូបដិបក្ខដ៏ធំរបស់គណបក្សកាន់អំណាច ការឃុំខ្លួនលោកកឹម សុខា ក្នុងពន្ធនាគារ ការបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក និងការគម្រាមបិទអង្គការសង្គមស៊ីវិលមួយចំនួនជាដើម។
យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះការប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងមិនត្រូវបានបិទនោះឡើយ។ ហើយលោកសង្ឃឹមថា នឹងមានការវិវឌ្ឍជាវិជ្ជមានផ្សេងៗទៀត នៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសង្គមស៊ីវិល។
ស្របជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា លោក George Edgar ក៏បានលើកឡើងពីការសើរើទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរុប នៅក្នុងជំនួបសង្ខេបជាមួយអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី ៨ធ្នូ នាទីស្នាក់ការសហភាពអឺរុប ក្រុងភ្នំពេញ។ ជាជំនួបដែលធ្វើឡើង ក្រោយពីការដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការរបស់សហរដ្ឋអាមេរិក មកលើមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលអាមេរិកចាត់ទុកថា បានចូលរួមបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទោះមិនបានសម្តែងចំណាប់អារម្មណ៍លើចំណាត់ការរបស់សហរដ្ឋអាមេរិកមែន ប៉ុន្តែឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា បានឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃទៀត សហភាពអឺរុប នឹងបង្ហាញពីលទ្ធផលមួយ ឆ្លើយតបនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសគឺជុំវិញដំណើរការរៀបចំការបោះឆ្នោតជាតិ នាពេលខាងមុខ។ លទ្ធផល ដែលបានមកពីកិច្ចពិភាក្សា ក្នុងស្នាក់ការធំ ទីក្រុងព្រុយសែល ពាក់ព័ន្ធនឹងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ លោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅថ្ងៃទី ៩ធ្នូនេះថា ទោះបីជាមានការអំពាវនាវបែបណា ក៏រដ្ឋាភិបាលខ្មែរ ដាច់ខាតមិនអាចដើរថយក្រោយវិញបានទេ។ មិនបាន ដោយសារតែនេះ គឺជាការវិវន្តទៅរកការបំផ្លាញលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ទៅវិញ។ លោកសុខ ឥសាន្ត ថាកម្ពុជាកំពុងតែអនុវត្តប្រជាធិតេយ្យ និងនីតិរដ្ឋរបស់ខ្លួនយ៉ាងត្រឹមត្រូវបំផុត។ រដ្ឋាភិបាលកម្ពុជា ក៏អំពាវនាវជាថ្មីទៅវិញ ទៅកាន់សហគមន៍អន្តរជាតិ សូមកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលនេះអាចចាត់ទុកថា ជាការរំលោភលើឯករាជ្យភាព អធិបតេយ្យរបស់កម្ពុជា ដែលផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស និងកិច្ចព្រមព្រៀងក្នុងការរក្សាទំនាក់ទំនងការបរទេស៕

No comments:
Post a Comment