មន្ត្រីជាន់ខ្ពស់អាមេរិក
បានរំឭកជាថ្មីឲ្យកម្ពុជាងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ
និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត
ប្រសិនបើប្រទេសនេះមិនធ្វើឲ្យដំណើរការប្រជាធិបតេយ្បល្អប្រសើរ
នៅមុនការបោះឆ្នោត ប៉ុន្ដែ កម្ពុជាបានការពារចំណាត់ការរបស់ខ្លួនថា
ជាការអនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋ។
ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក
ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ លោក Patrick Murphy
បានមកបំពេញទស្សនកិច្ចនៅកម្ពុជា
ដោយមិនត្រូវបានប្រកាសឲ្យដឹងជាមុននោះឡើយ
ហើយនៅអំឡុងទស្សនកិច្ចនោះ
លោកបានជួបពិភាក្សាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក
អ៊ួច បូរិទ្ធ។
ទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ
ត្រូវបានរៀបចំធ្វើឡើងចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា
ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងស្ថានភាពតានតឹង
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
ក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីថ្ងៃម្សិលមិញនេះ
ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក
ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ លោក Patrick Murphy បានថ្លែងថា
កម្ពុជាបានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យរបស់ខ្លួន
បន្ទាប់ពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការបន្ដឃុំខ្លួនលោក កឹម
សុខា។ នេះដោយយោងតាមសារព័ត៌មាន Khmer Times។
បើតាមសារព័ត៌មាន Khmer Times លោក Patrick Murphy មានប្រសាសន៍ថា
ដោយសារកម្ពុជាមិនគោរពកាតព្វកិច្ចរបស់ខ្លួននេះហើយ ទើបធ្វើឲ្យសហរដ្ឋអាមេរិក
និងសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ដូចជា
ការកាត់ផ្ដាច់ជំនួយសម្រាប់ការបោះឆ្នោត
និងទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ដ្រីជាន់ខ្ពស់ខ្មែរ ដែលអាមេរិកថា
បានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
លោក Patrick Murphy ព្រមានទៀតថា បើកម្ពុជានៅតែរឹងរួស
មិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទេនោះ លោកថា អាមេរិក
នឹងចាត់វិធានការបន្ថែមទៀតលើរដ្ឋាភិបាលទីក្រុងភ្នំពេញ។
លោក Patrick Murphy ត្រូវបានដកស្រង់ដែលបានថ្លែងថា៖ «យើងសូមណែនាំថា
ចំណាត់ការ ដែលបានធ្វើឡើងទាំងនោះ យើងសូមឲ្យមានកែប្រែ ទៅរកផ្លូវដដែលវិញ។
នៅពេលដែលយើងនិយាយថា មានក្ដីព្រួយបារម្ភ យើងក៏ចាំបាច់
ត្រូវតែមានវិធានការផ្សេងទៀត បើមិនធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ
វិលទៅរកផ្លូវដដែលទេនោះ»។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ូច បូរិទ្ធិ
បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយលោក Murphy
កាលពីថ្ងៃអង្គារថា ជំនួបរវាងរូបលោកជាមួយលោក Murphy
បានលើកឡើងអំពីការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ
ក៏បានការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះផងដែរ
ដោយថា ចំណាត់ការទាំងនោះ ត្រូវបានធ្វើឡើងក្នុងក្របខណ្ឌច្បាប់
ដើម្បីការពារឯករាជ្យភាព សន្តិភាព និងស្ថេរភាពកម្ពុជា។
ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់កាន់តែតានតឹងឡើង
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិកថា
នៅក្រោយអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែ
អាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនោះ ថា ប្រាស់ចាកពីការពិតទាំងស្រុង។
ទោះបីអាមេរិកបានបកស្រាយយ៉ាងនេះក្ដី រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី
ហ៊ុន សែន បានបន្ដចំណាត់ការរបស់ខ្លួន
ដោយបានស្នើសុំឲ្យតុលការកំពូលរំលាយអតីតគណបក្សប្រឆាំង
និងនៅតែបន្ដឃុំខ្លួនលោក កឹម សុខា ជាបណ្ដោះអាសន្ន ពីបទ «ក្បត់ជាតិ»។
សហគមន៍អន្ដរជាតិ បានថ្កោលទោសជាបន្ដបន្ទាប់ ដោយថា
កម្ពុជាកំពុងឆ្ពោះទៅរករបបដឹកនាំបែបផ្ដាច់ការ ប៉ុន្តែ
មានតែប្រទេសកុម្មុនីស្ដចិនមួយប៉ុណ្ណោះ ដែលចេញមុខការពាររដ្ឋាភិបាលកម្ពុជា
ក្នុងរឿងរំលាយអតីតបក្សប្រឆាំងនេះ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment