គ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ខ្មែរនាសម័យអង្គរ
ដែលត្រូវបានគេដាក់ដេញថ្លៃលក់នៅក្នុងទីក្រុងឡុងដុង (London)
ចក្រភពអង់គ្លេស ត្រូវបាននាំយកទៅប្រទេសកម្ពុជា
ដែលជាទីកំណើតរបស់វត្ថុបូរាណនេះវិញហើយ។
កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី
ជាអ្នកចេញមុខដង្ហែគ្រឿងអលង្ការនោះ ឲ្យដឹងនៅថ្ងៃទី២ ខែធ្នូ
នេះថា ក្រោយទទួលដំណឹងពីស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងឡុងដុង
អំពីវត្តមានគ្រឿងអលង្ការមាសទាំងនោះ រដ្ឋាភិបាលកម្ពុជា
ដែលមានក្រសួងស្នូលដូចជាក្រសួងការបរទេស ក្រសួងវប្បធម៌
និងស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងឡុងដុង
បានស្វះស្វែងរកវត្ថុទាំងនោះត្រឡប់មកវិញប្រកបដោយជោគជ័យ។
កូនប្រុសលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី
ដែលជាតំណាងរាស្ត្របន្តអះអាងជំនួសអោយរដ្ឋាភិបាលថា
រដ្ឋាភិបាលកម្ពុជា
នឹងខិតខំស្វែងរកវត្ថុបុរាណដែលបាត់បង់ទៅត្រឡប់មកវិញឲ្យទាល់តែបានជាបន្តបន្ទាប់៖
«»។
ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ
រួមមានមកុដ ១ ក្បាច់ពាក់សៀតផ្កា ១គូ ក្រវិល ១គូ ខ្សែក ១ ស្នាប់ដៃ
១គូ ខ្សែពាក់ឆៀង (ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ ១។
កាលពីខែមេសា ឆ្នាំ២០១៧
ភ្នាក់ងារលក់វត្ថុបុរាណនៅចក្រភពអង់គ្លេសយល់ព្រមប្រគល់គ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរនេះ
ជូនមករដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត ឈុតគ្រឿងអលង្ការមាសនេះ លោកថា
ក៏មានតម្លៃផ្នែកសិល្បៈរចនា
និងក្បូរក្បាច់ដែលបង្ហាញពីរចនាបថរបស់ខ្មែរតែមួយគត់៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment