ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម
GDP) អះអាងថាខ្លួននឹងដាក់តំណាងឈរឈ្មោះទូទាំងប្រទេស
ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៨
ខាងមុខនេះ ក្រោយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងត្រូវបានរំលាយ។
នេះបើយោងតាមបណ្តាញសង្គមTweeter របស់លោកយ៉ង សាំងកុមារ កាលពីម្សិលមិញ។
ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យ
ទី១០ ខែធ្នូ នៅពេលដែលលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក
និងជាសហស្ថាបនិកនៃគណបក្ស GDP
បានជួបប្រជុំជាមួយគណៈកម្មាធិការនាយកនៃគណបក្ស
ដើម្បីផ្តោតលើការអនុម័តគោលនយោបាយសម្រាប់ការប្រកួតប្រជែងនៅឆ្នាំ២០១៨នេះ។
គោលនយោបាយមួយនេះនឹងផ្តោតលើការដោះស្រាយបញ្ហាសង្គម
រួមមានកំណែទម្រង់វិស័យសុខាភិបាល សិក្សាធិការនិងយុវជន
សេដ្ឋកិច្ចនិងកសិកម្ម សង្គមកិច្ច សន្តិសុខនិងសេវាសាធារណៈ។
ទោះយ៉ាងណា លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្សភ្លើងទៀន
ដែលបានប្តូរឈ្មោះពីគណបក្សសម រង្ស៊ី ប្រាប់ភ្នំពេញប៉ុស្តិ៍
នៅព្រឹកនេះ លោកនៅមិនទាន់ជឿជាក់ថា គណបក្ស GDP
មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងធ្វើជាគណបក្សប្រឆាំងធំទី២
ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះឡើយ។
ដោយឡែក គណបក្សភ្លើងទៀន បញ្ជាក់ថា បក្សមួយនេះ និងគណបក្សសិទ្ធិមនុស្ស
ដែលជាគណបក្សសម្ព័ន្ធរបស់ខ្លួននឹងមិនចូលរួមបោះឆ្នោតជាតិនៅឆ្នាំ
២០១៨ នោះឡើយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment