អតីតមេដឹកនាំបក្សប្រឆាំង
ដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេស បានអះអាងជាថ្មីថា
អតីតគណបក្សសង្គ្រោះជាតិ
នឹងអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតនាឆ្នាំក្រោយនេះ ប៉ុន្ដែ
មន្ដ្រីជាន់ខ្ពស់បក្សកាន់អំណាច វាយបកថា មិនអាចទៅរួចទេ។
អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល
៣លាននាក់ នៅក្នុងបោះឆ្នោតឆ្នាំ២០១៣នោះ
ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា
ហើយថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន ១១៨រូប
ត្រូវគេហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ខណៈលោក កឹម សុខា
ក៏កំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង
កាលពីថ្ងៃទី២ ខែធ្នូ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
បានបង្ហាញក្ដីសង្ឃឹមថា អតីតគណបក្សប្រឆាំងមួយនេះ
នឹងអាចវិលមកចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
លោក សម រង្ស៊ី បានអះអាងដូច្នេះ ដោយសម្អាងថា សំពាធពីអន្ដរជាតិ
នឹងជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
ទម្លាក់ចោលចេតនាកម្ចាត់អតីតបក្សប្រឆាំងដ៏ធំមួយនេះ ចេញពីឆាកនយោបាយ។
នេះដោយយោងតាមវីដេអូ ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ហាក់មិនបានបង្ហាញយន្ដការ
និងគោលនយោបាយក្នុងស្រុក ដែលជំរុញឲ្យអតីតគណបក្សប្រឆាំងមួយនេះ
អាចដំណើរការឡើងវិញនោះទេ។
ក្នុងកិច្ចប្រជុំ លោក សម រង្ស៊ី ថ្លែងថា៖ «ពេលដល់ឆ្នាំ២០១៨នេះ
គឺវាមិនអាចលួចយើងបានដូចមុនទេ។ ពេលហ្នឹងសម្ពាធអន្តរជាតិនឹងជំរុញឲ្យ គ.ជ.ប.
នឹងដំណើរការឡើងវិញ គួយ ប៊ុនរឿន អីហ្នឹង គឺត្រឡប់ទៅវិញ
ធ្វើការខ្លាំងជាមុនទៅទៀត អញ្ចឹងសុំឲ្យបងប្អូនទាំងអស់យល់ថា នេះគឺជាព្យុះ
ព្យុះមួយរយៈពេលទេ យើងនឹងរកទីជម្រកទៅ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា
ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនអាចធ្វើទៅរួចនោះទេ និងថា សហគមន៍អន្ដរជាតិ
ក៏មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។
លោកថា៖ «សុំជំរាប សម រង្ស៊ី ថា ខ្មោចងាប់ហើយ
មិនអាចរស់ឡើងវិញទេ។ អាហ្នឹង ជាក្រិតក្រមធម្មជាតិ ការលើកឡើងរបស់គាត់
គ្រាន់តែជាការស្រមើស្រម៉ៃ មិនអាចក្លាយទៅជាការពិតទេ។
ប្រវត្តិសាស្ដ្រកម្ពុជា វិលទៅមុខ មិនមែនវិលថយក្រោយទេ»។
អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា អតីតគណបក្សសង្គ្រោះជាតិ
មិនអាចរស់ឡើងវិញទេ
ប្រសិនបើសម្ពាធពីអន្ដរជាតិនៅមានកម្រិតតិចតួចដូចសព្វថ្ងៃនេះ។ មួយវិញទៀត
លោកវិភាគថា វាក៏អាស្រ័យលើប្រជាពលរដ្ឋខ្មែរភាគច្រើន ថាតើពួកគេពេញចិត្ត
ឬមិនពេញចិត្ត ចំពោះរបត់នយោបាយបែបនេះ។
លោកថា៖ «ប្រសិនត្រឹមកម្រិតប៉ុណ្ណឹង ខ្ញុំមិនជឿថា
មានប្រសិទ្ធិភាពទេ ប្រហែលជាក្នុងកាលះទេសៈនេះ ត្រូវឲ្យខ្លាំងមែនទែន
ដល់កម្រិតបិទផ្សារផលិតផលខ្មែរ [ផលិតផលសម្លៀកបំពាក់នាំទៅលក់នៅអាមេរិក
និងអឺរុប]។ ប៉ុន្តែ ខ្ញុំមិនជឿថា គេឈានដល់ហ្នឹងទេ។ តាមពិតខាងក្នុងហ្នឹង
ខ្លាំងជាងខាងក្រៅ អាហ្នឹងហើយជាសម្ពាធទៅដល់ថ្នាក់ដឹកនាំ។
ឧទារណ៍ជាក់ស្តែង វាមានទៅហើយ ដូចជានៅប្រទេសថៃ
រដ្ឋប្រហាយោធាមាននរណាធ្វើអី»។
ក្រោយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល
សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក
និងអង្គការសិទ្ធិមនុស្សអន្ដរជាតិមួយចំនួន បានចេញ
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...

No comments:
Post a Comment