លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រតិកម្មកខ្លាំងៗ
ចំពោះសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលបដិសេធមិនបង្កើតបក្សថ្មី
តាមការផ្តល់យោបល់របស់លោក។
កាលពីថ្ងៃ ១៧ខែធ្នូ លោក ហ៊ុន សែន បានផ្តល់យោបល់ឲ្យមន្រ្តីអតីតគណបក្សសង្គ្រោះជាតិបង្កើត «គណបក្សថ្មី»
ដោយថា គណបក្សចាស់នោះ មិនអាចកើតឡើងវិញទេ ក្រោយតុលាការរំលាយ
ប៉ុន្តែក្រោយថ្លែងនោះ សមាជិកអតីតគណបក្សសង្រ្គោះជាតិ បានឆ្លើយតបវិញថា
ខ្លួនមិនបង្កើតបក្សថ្មី តាមយោបល់របស់លោកនាយករដ្ឋមន្ត្រីនោះទេ។
ថ្លែងក្នុងពិធីជួបក្រុមកម្មករនៅថ្ងៃទី២០ខែធ្នូនេះ លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ
ដែលបដិធេធមិនបង្កើតថ្មីនោះ។
លោកបន្ថែមថា «ពេលដែលយើងនិយាយថា
គួរតែបង្កើតបក្សទៅ ជាការផ្តល់យោបល់មួយ គេថា ចាំបាច់ផ្តល់យោបល់អី!
គេមិនបង្កើត។ ឯងមិនទេ ម៉ែអញហ្អី? និយាយថា មួយបែប ម៉ែអញ? មុខដូចម៉ែអញ?
ឯងចង់ទៅងាប់ណា ងាប់ទៅ»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក
កន សាវាង្ស មានប្រសាសន៍ថា
ដើម្បីឲ្យការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ
លុះត្រាតែមានការអនុញាតិឲ្យអតីតមន្ត្រីបក្សប្រឆំាង១១៨រូប
និងអ្នកទោសនយោបាយផ្សេងទៀត បានចូលរួមធ្វើនយោបាយឡើងវិញ
និងកែច្បាប់បោះឆ្នោត រួមទំាងច្បាប់ស្តីពីគណបក្សនយោបាយជាដើម ដោយថា
បើមិនដូច្នេះទេ គឺកម្ពុជាមិនអាចវិលទៅរកស្ថានភាពល្អបានឡើយ។
លោកមានប្រសាសន៍ថា «អ្វីដែលជាអនុសាសន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ
គឺមានប៉ុន្មានចំនុចហ្នឹង ដែលគួរតែគិតពិចារណាឡើងវិញ បើមិនអញ្ចឹងទេ
ស្ថានភាព [នយោបាយ] វាអាចនឹងប្រែប្រួលដដែលៗ ហើយមានជម្លោះគ្នាជៀសមិនផុតទេ
នៅតែមានបញ្ហាកើតឡើង និងពិបាកក្នុងការដោះស្រាយដដែលៗទេ»។
ចំណែក សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា
មានប្រសាសន៍តាមប្រវត្តិសាស្រ្តកន្លងមក ពេលដែលអ្នកនយោបាយ
ឬមេដឹកនាំខ្មែរទាស់គ្នា គឺពលរដ្ឋជាអ្នករងផលប៉ះពាល់ និងខាត់បង់ផលប្រយោជន៍។
ចំណែកប្រទេសជិតខាងជាអ្នកទទួលផលចំណេញ ដោយថា ប្រទេសជាតិបាត់បង់ទឹកដី
ដោយសារតែអ្នកនយោបាយទាស់គ្នា។
លោក វង់ សុធារ៉ា បន្តថា ដើម្បីកុំឲ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រ
អ្នកនយោបាយ ឬ
មេដឹកនាំខ្មែរទាំងអស់ត្រូវរួបរួមគ្នាដោះស្រាយបញ្ហាដោយគិតផលប្រយោជន៍ជាតិធំ។
លោកបន្ថែមថា «បើយើងមើលប្រវត្តិសាស្រ្តថ្មីៗកន្លងមក
ពេលដែលអ្នកនយោបាយទាស់គ្នា ប្រជាជនជាអ្នកខាតផលប្រយោជន៍
ហើយប្រសិនបើឈានទៅដល់សង្គ្រោមទៀតវាកាន់តែគ្រោះថ្នាក់ធំ
វាកាន់តែបង្កមហន្តរាយណ៍ធំទៅដល់ ប្រទេសជាតិ ដូចយើងបានឃើញពីទសវត្ស១៩៧០
មកដល់ឆ្នាំ១៩៩៣ ឬឆ្នាំ១៩៩៨។ ហើយផលចំនេញ បានទៅប្រទេសជិតខាង ទី១
អាចគេចំនេញខាងសេដ្ឋកិច្ច ទី២ចំនេញរឿងព្រំដែន ដោយគេតែងតែរំកិលពេល ដែលអ្នកនយោ
បាយទាស់គ្នានេះឯង»។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល
៣លាននាក់ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ
ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦
ខែវិច្ឆិកាកន្លងមកនេះ ខណៈដែលមេដឹកនាំបក្សនេះ គឺលោក កឹម សុខា
នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីចាប់ខ្លួនកាលពីថ្ងៃទី០៣
ខែកញ្ញាមក។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា
ទៅលើបក្សប្រឆាំងនាពេលថ្មីៗនេះ
បានជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ
និងការព្រមានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសមួយនេះ
បន្ទាប់ពីពួកគេមើលថា
កម្ពុជាបានដើរឃ្លាតចាកឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment