នំពេញៈ លោកស្រី មូរ សុខហួរ
អតីតអនុប្រធានគណបក្សប្រឆាំងនៅថ្ងៃអង្គារស្អែកនេះ
នឹងអំពាវនាវទៅក្រសួងការបរទេសអូស្ត្រាលីឲ្យបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា
ខណៈប្រជាពលរដ្ឋខ្មែរ‑អូស្ត្រាលីប្រមូលផ្តុំគ្នានៅក្រៅសភាក្នុងទីក្រុងកង់បេរ៉ា។
លោកស្រី មូរ សុខហួរ
បានថ្លែងថាលោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសលោកស្រី Julie
Bishop
និងគណៈកម្មាធិការចម្រុះស្តីពីសិទ្ធិមនុស្សរបស់សភាអូស្ត្រាលីដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការរំលាយគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជា។
លោកស្រីថ្លែងកាលពីម្សិលមិញថា៖ «សហគមន៍កម្ពុជាក្នុងប្រទេសអូស្ត្រាលីនឹងដាក់ញត្តិមួយទៅសមាជិកសភា»។
លោកស្រីបន្តថាលោកស្រីនឹងស្នើសុំការដាក់ទណ្ឌកម្មទិដ្ឋាការ
និងការបង្កកទ្រព្យសម្បត្តិទៅលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់
និងការព្យួរជំនួយបច្ចេកទេសចំពោះរដ្ឋាភិបាល
«រហូតទាល់តែរដ្ឋាភិបាលមានឆន្ទៈជជែកអំពីការធ្វើឲ្យស្ថានភាពត្រឡប់ទៅរកភាពដូចប្រក្រតីវិញ»។
លោក ជា យូហន
សមាជិកម្នាក់នៃអ្នករៀបចំការតវ៉ាថ្ងៃអង្គារនៅក្នុងប្រទេសអូស្ត្រាលីថ្លែងថា៖
«ប្រជាធិបតេយ្យបានបាត់រួចទៅហើយក្រោមភាពផ្តាច់ការរបស់លោក ហ៊ុន
សែន»។
ដោយអះអាងថាសហគមន៍កម្ពុជា‑អូស្ត្រាលី
«មិនសប្បាយចិត្តទាល់តែសោះ» លោក យូហន
បានថ្លែងថាលោកសង្ឃឹមថាការតវ៉ានឹងដាក់សម្ពាធទៅលើរដ្ឋាភិបាលឲ្យចាត់វិធានការ។
ស្ថានទូតអូស្ត្រាលីមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយកាលពីម្សិលមិញ
ប៉ុន្តែកាលពីពេលមុនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាខ្លួនកំពុងពិចារណាការដាក់ទណ្ឌកម្ម។
មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនមិនទាន់អាចទាក់ទងសុំអធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ៕ PS
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
មន្ត្រីជាន់ខ្ពស់អាមេរិក បានរំឭកជាថ្មីឲ្យកម្ពុជាងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រ...
-
ប្រមុខរដ្ឋាភិបាលកម្ពុជា បានព្រមានបិទការនាំចូលទំនិញពីប្រទេសចង់ដាក់ទណ្ឌកម្មលើកម្ពុជា ខណៈសហគមន៍អន្ដរជាតិបានគំរាមទណ្ឌកម្មជាបន្ដបន្ទាប់ ប...

No comments:
Post a Comment