លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ
នឹងនៅតែប្រព្រឹត្តិទៅតាមការគ្រោងទុក
បើទោះបីគ្មានការទទួលស្គាល់ពីតំណាងអង្គការសហប្រជាជាតិក៏ដោយ។
លោក ហ៊ុន សែន
ថ្លែងក្នុងពិធីជួបកម្មករនៅរាជធានីភ្នំពេញនាថ្ងៃទី១៣ខែធ្នូនេះថា
ដំណើរការបោះឆ្នោតនឹងដំណើរការទៅតាមការគ្រោងទុក
តាមឆន្ទៈរបស់ពលរដ្ឋខ្មែរចង់បាន គឺលទ្ធិប្រជាធិបតេយ្យ។
លោកថា៖ «ពេលនេះ គឺជាពេលដែលយើងត្រូវខិតខំក្ដាប់ឱកាសនេះឲ្យបាន
ដើម្បីបន្តជំហានទៅមុខ
ជំហានដែលប្រជាជនយើងត្រូវការលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស
និងមិនក្លាយទៅជាចំណាប់ខ្លាំងរបស់អ្នកណាមួយទេ។ គ្មានការចូលរួមរបស់អ្នក
ការបោះឆ្នោតក៏នៅតែធ្វើ សុំផ្តាំទៅឲ្យហើយ
ហើយក៏ត្រូវតែយល់ឲ្យច្បាស់ពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា
សភាមានអាណត្តិ៥ឆ្នាំ។ សភាមិនអាចរំលាយមុនអាណត្តិបានទេ»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា
ក៏មិនតម្រូវឲ្យទៅចុះហត្ថេលេខាពីប្រធានាធិបតិយពីប្រទេសដទៃ
ឬពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទើបគេហៅការបោះឆ្នោតនោះថា
ស្របច្បាប់នោះដែរ។
លោកថ្លែងបន្តថា៖ «ប្រជាជនចូលរួមបោះឆ្នោតជាការគ្រប់គ្រាន់។
ឥឡូវប្រជាជនបានត្រៀមអស់ហើយ។ សម្រាប់ការបោះឆ្នោត
រាជរដ្ឋាភិបាលក៏មានទុនគ្រប់គ្រាន់ហើយដែរសម្រាប់ការបោះឆ្នោត។
ការចុះឈ្មោះធ្វើបច្ចុប្បន្នភាពសម្រាប់ធ្វើបញ្ជីបោះឆ្នោតក៏បានធ្វើរួចរាល់ហើយដែរ»។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចំពេលដែលសហគមន៍អន្តរជាតិ
មានសហរដ្ឋអាមេរិក និងសភាពអឺរុប
កំពុងដាក់សម្ភាធឲ្យដោះលែប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
និងបើកលទ្ធភាពឲ្យបក្សប្រឆាំងដ៏ធំមួយនេះ
បានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ
និងគ្មានការគាំរាមកំហែងឡើងវិញ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
មន្ត្រីជាន់ខ្ពស់អាមេរិក បានរំឭកជាថ្មីឲ្យកម្ពុជាងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រ...
-
ប្រមុខរដ្ឋាភិបាលកម្ពុជា បានព្រមានបិទការនាំចូលទំនិញពីប្រទេសចង់ដាក់ទណ្ឌកម្មលើកម្ពុជា ខណៈសហគមន៍អន្ដរជាតិបានគំរាមទណ្ឌកម្មជាបន្ដបន្ទាប់ ប...

No comments:
Post a Comment