សហភាពអន្តរសភា ហៅកាត់ថា IPU ថ្កោលទោសសាលដីកាតុលាការកំពូលកម្ពុជា ដែលសម្រេចរម្លាយគណបក្សសង្គ្រោះជាតិ។ ក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ស្ថាប័នដែលតំណាងឲ្យរដ្ឋសភាមកពី ១៧៣ប្រទេស នៅទូទាំងពិភពលោកនេះ បានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកគោរពនីតិរដ្ឋ និងប្រកាន់គោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
សហភាពអន្តរសភា ចាត់ទុកចំណាត់ការរបស់អាជ្ញាធរកម្ពុជាបែបនេះ ថា ជាការគម្រាមកំហែង ដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខ។
សេចក្តីថ្លែងការណ៍ដដែល ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរំលោភបំពានសិទ្ធិជាមូលដ្ឋាន របស់សមាជិកសភាខាងគណបក្សប្រឆាំង។ សហភាពអន្តរសភាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវដោះលែងសមាជិកគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំទាំងអស់ ដោះលែងលោក កឹម សុខា និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញ លើមន្ត្រីបក្សប្រឆាំងតទៅទៀត។
នៅចុងបញ្ចប់សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ ថា ជាការសំខាន់បំផុត ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែបង្កបរិយាកាស
ឲ្យពលរដ្ឋខ្មែរគ្រប់រូប
រួមទាំងអ្នកដែលកំពុងនិរទ្ទេសខ្លួនទៅក្រៅប្រទេសផង
អាចចូលរួមដោយសេរី ក្នុងជីវភាពនយោបាយ នៅក្នុងដំណើរការបោះឆ្នោតជាតិ
នាពេលខាងមុខ។
ចំណែកឯ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ក៏ចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា សម្តែងការព្រួយបារម្ភ យ៉ាងខ្លាំងឥតគណនា ដែលតុលាការកំពូល សម្រេចរម្លាយគណបក្សសង្គ្រោះជាតិ។ អង្គការ USAID ចាត់ទុកចំណាត់ការបែបនេះ ថា មានចរិតនយោបាយ និងស្ដែងឲ្យឃើញពីការប៉ុនប៉ងគិតទុកជាមុន
របស់រដ្ឋាភិបាលកម្ពុជា
ក្នុងការដកហូតសិទ្ធិសេរីភាពរបស់គណបក្សប្រឆាំង ដែលមានអ្នកគាំទ្រ ៤៤%
ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅខែ មិថុនា ឆ្នាំ ២០១៧
មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំ ២០១៨ ខាងមុខ។
ទីភ្នាក់ងារសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយដ៏ធំមួយ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ចាត់ទុកការរំលោភឆន្ទៈពលរដ្ឋខ្មែរជាង ៣លាននាក់បែបនេះ ថា ជាការនាំឲ្យគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។
អង្គការ USAID អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា
បញ្ឈប់ចំណាត់ការប្រឆាំងគណៈបក្សសង្គ្រោះជាតិ ដោះលែងលោក កឹម សុខា និង
អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល មានសេរីភាពឡើងវិញ
ដើម្បីអាចចូលរួមក្នុងការអភិវឌ្ឍផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ដោយគ្មានការយាយីររំខាន។ បើមិនដូច្នេះទេ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ នឹងមិនស្របច្បាប់នោះឡើយ។
ចំណែកឯ ក្រសួងការបរទេសស៊ុយអែត ក៏ចេញសេចក្តីថ្លែងការណ៍មួយដែរ ដោយចាត់ទុក ចំណាត់ការរបស់រដ្ឋាភិបាល ទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលបែបនេះ ថា ជាការធ្វើឲ្យការអភិវឌ្ឍផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើរថយក្រោយ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត អ្នកស្រី ម៉ាហ្គត វ៉លស្ត្រម (Margot Wallström) ព្រមានរដ្ឋាភិបាលលោក ហ៊ុន សែន ថា រដ្ឋាភិបាលស៊ុយអែត នឹងពិចារណាឡើងវិញអំពីជំនួយ និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment