យប់មិញលោក មាជ សុវណ្ណារ៉ា
ដែលកំពុងជាប់ទោសព្រោះសំណុំរឿងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ
២០១៤នោះ
បានលាលែងពីសមាជិកភាពគណៈកម្មាធិការនាយកបក្សសង្រ្គោះជាតិ
ដែលបើតាមការបញ្ជាក់របស់លោក
គឺព្រោះតែមិនចង់ឲ្យប៉ះពាល់បក្សដោយសារវិសាលភាពច្បាប់គណបក្សនយោបាយថ្មី។
ចេញពីករណីនេះ ធ្វើឲ្យគេនឹកឃើញដល់អ្នកតំណាងរាស្រ្តបក្សប្រឆាំង
៧នាក់ទៀតដែលពាក់ព័ន្ធក្នុងករណីហិង្សានោះដែរ។ នេះ
អាចឲ្យគេសន្និដ្ឋានជាបឋមថា
វាសនារបស់ពួកគេទំនងជាមិនខុសគ្នានឹងលោកមាជ សុវណ្ណារ៉ាទេ
បើសិនតុលាការងាកមកបន្តចាត់ការពួកគេក្នុងសំណុំរឿងនេះ។
ចាត់ការឬមិនចាត់ការយ៉ាងណានោះ វាជារឿងរបស់តុលាការ តែពេលនេះ
វណ្ណ សុគន្ធា
សូមរំលឹកដំណើររឿងក្តីក្តាំងរបស់ពួកគេជូនលោកអ្នកស្ដាប់តទៅ៖
កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤
មានការប៉ះទង្គិចគ្នាដ៏ហិង្សាមួយរវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ
និងក្រុមសន្តិសុខខណ្ឌដូនពេញនៅក្បែរទីលានប្រជាធិបតេយ្យ
ដែលពេលនោះ គេក៏ឃើញមានវត្តមានតំណាងរាស្រ្ត
និងសកម្មជនគណបក្សសង្រ្គោះជាតិនៅទីនោះផងដែរ។
ការប៉ះទង្គិចគ្នានោះ
គឺដោយសារតែក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ
បានប្រមូលផ្តុំគ្នាដង្ហែទៅរំដោះទីលានប្រជាធិបតេយ្យដែលអាជ្ញាធរហ៊ុមព័ន្ធដោយបន្លាលួស។
សន្តិសុខមួយចំនួន បានរបួសនៅក្នុងអំពើហិង្សានាពេលនោះ។
បន្ទាប់ពីរឿងរ៉ាវប៉ះទង្គិចគ្នានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ៥នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនទាំងមានអភ័យឯកសិទ្ធិនៅនឹងខ្លួន ហើយពីរនាក់ក៏បានជាប់ចោទក្នុងអំពើហិង្សានេះដែរ។ អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន ៧នាក់ ត្រូវបានតុលាការចោទពីបទដឹកនាំបាតុកម្មខុសច្បាប់ ដែលបានបង្កអំពើហិង្សាដាក់លើសមត្ថកិច្ច នៅឯទីលានប្រជាធិបតេយ្យ ។
ក្រោយពីការចរចានយោបាយរវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅពេលបន្ទាប់មក ចំណាត់ការរបស់តុលាការមិនមានសកម្មភាពណាមួយទៅលើក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងឡើយរហូតមកដល់ពេលនេះ។ គឺមានតែទៅលើសកម្មជនគណបក្សសង្រ្គោះជាតិ ដែលពេលនេះកំពុងជាប់នៅក្នុងពន្ធនាគារព្រៃស។ យ៉ាងណាក៏ដោយ សំណុំរឿងរបស់អ្នកតំណាងរាស្រ្តទាំង ៧នាក់កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។ លោកសុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថា តុលាការអាចបើកកកាយសំណុំរឿងណាមួយឡើងវិញនៅពេលណាក៏បាន បើសិនសំណុំរឿងនោះមិនទាន់បិទ។
ប្រសិនបើតុលាការងាកមកចាត់ការលើសំណុំរឿងនេះ និងផ្តន្ទាទោសលើអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំង ៧នាក់នោះ វាសនារបស់ពួកគេទំនងមិនខុសគ្នានឹងលោកមាជ សុវណ្ណារ៉ាឡើយ។ លោកមាជ សុវណ្ណារ៉ា ដែលសុំលាលែងមុនត្រូវអស់តំណែងដោយសារតែវិសាលភាពនៃច្បាប់ស្តីពីគណបក្សនយោបាយថ្មី។ សម្រាប់លោកស្រីមួរ សុងហួរ លោកស្រី ប្រាប់ថា មិនព្រួយបារម្ភទេចំពោះបញ្ហាទាំងអស់នេះ។ ប៉ុន្តែអ្វីដែលលោកស្រីព្រួយបារម្ភ និងចង់បាននោះ គឺធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន៕

No comments:
Post a Comment